សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​ស្តា​លូ​ប្រវែង​ជិត​៥០០​គីឡូម៉ែត្រ​នៅ​ក្នុង​៤​ខណ្ឌ​កណ្តាល​ក្រុង​នៅ ដើម​ខែ​មករា​នេះ​

អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​ស្តា​លូ​ប្រវែង​ជិត​៥០០​គីឡូម៉ែត្រ​នៅ​ក្នុង​៤​ខណ្ឌ​កណ្តាល​ក្រុង​នៅ ដើម​ខែ​មករា​នេះ​

ភ្នំពេញ​៖  អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​ស្តា​លូ​ទាំងអស់​មិន​ថា​លូ​ខ្នាតតូច​ឬ​ធំ​ឡើយ ដែល​មាន​ប្រវែង​ប្រមាណ​ជិត​៥០០​គីឡូម៉ែត្រ​នៅ​ក្នុង ៤​ខណ្ឌ​កណ្តាល​ក្រុងភ្នំពេញ ហើយ​គម្រោង​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ដើម​ខែ​មករា​ខាងមុខ​នេះ ដោយ​ប្រើ​រយៈពេល​៥​ខែ ដើម្បី​អនុវត្ត​ផែនការ​នេះ​អោយ​បាន​រួចរាល់​មុន​រដូវវស្សា​មកដល់​។​

​គម្រោង​ថ្មី​នៃ​ការស្តា​លូ​នេះ​បាន​បង្ហាញ​អោយ​ដឹង ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​រសៀល​ថ្ងៃទី​១៨ ធ្នូ ២០១៧ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ទាំង​៤ និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​។​

​លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​អោយដឹង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ​ថា បញ្ហា​ទឹកភ្លៀង​ជន់​លិច​នៅ​រាជធានី​ភ្នំពេញ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​អាជ្ញាធរ​រាជធានី​បាន​នឹង​កំពុង​ធ្វើ​ការដោះស្រាយ ខណៈ​បញ្ហា​នេះ​ដោះស្រាយ​មិនទាន់​បាន​ល្អ​ប្រសើរ​នៅ​ឡើយ ។ ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ​ទើប​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ ពិភាក្សា​នេះ​ឡើង ដើម្បី​ស្វែងរក​ដំណោះស្រាយ​អោយបាន​ល្អ កាត់បន្ថយ​បាន​នូវ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ជា​អតិបរិមា​នៅ​រដូវវស្សា​ឆ្នាំក្រោយ​។​
​លោក​បន្តថា បញ្ហា​ដែល​យើង​បាន​ដោះស្រាយ​នោះ គឺ​យើង​ស្តា​ប្រឡាយទឹក បង្កើន​ស្ថានីយ​បូមទឹក កសាង​បណ្តាញ​លូ​មេ ពិសេស​៤​ខណ្ឌ​នៅ​កណ្តាល​ក្រុង ។​

​លោក​បន្ត​ទៀត​ថា​៖ លើ​បញ្ហា​នេះ​ក្នុង​កិច្ចប្រជុំ​នោះ​លោក ឃួ​ង ស្រេង បាន​ដាក់ចេញ​ជា​ផែនការ​ថ្មី​មួយ ដោយ​អោយ​ស្តា​លូ​ទាំង​ខ្នាតតូច​និង​ធំ ដែល​មាន​ប្រវែង​៤៦០​គីឡូម៉ែត្រ​នៅ​ក្នុង​៤​ខណ្ឌ​កណ្តាល​ក្រុងភ្នំពេញ ហើយ​គម្រោង​នេះ លោក​អភិបាល​ជម្រុញ​អោយ​អនុវត្ត​នៅ​ដើម​ខែ​មករា​ឆ្នាំ​២០១៨​ខាងមុខនេះ ដោយ​ប្រើ​រយៈពេល​៥​ខែ ដើម្បី​អនុវត្ត​ផែនការ​នេះ​អោយ​បាន​រួចរាល់​មុន​រដូវវស្សា​មកដល់​។​

​លើ​កិច្ច​ការងារ​នេះ លោក ម៉េត មាស​ភក្តី បាន​បញ្ជាក់​អោយដឹងថា គម្រោង​ដែល​ដាក់ចេញ​ដោយ​លោក​អភិបាល​រាជធានី​នេះ គឺ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ជា​អ្នកទទួល​បន្ទុក​ទាំងស្រុង​លើ​ការស្តា​លូ​នៅតាម​ផ្លូវ​ធំៗ នៅក្នុង​ខណ្ឌ​ទាំង​៤ កណ្តាល​ក្រុង ក្នុងនោះ​រួមមាន​ខណ្ឌទួលគោក ខណ្ឌចំការមន ខណ្ឌ​៧​មករា​និង​ខណ្ឌ​ដូនពេញ ។

​ចំណែក​អាជ្ញាធរ​ខណ្ឌ​នី​មួយៗ​វិញ​ជា​អ្នកទទួលខុសត្រូវ​លើ​ការស្តា​លូ​នៅតាម​បណ្តោយ​ផ្លូវ​តូចៗ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​រាងៗ​ខ្លួន ហើយ​កិច្ចការងារ​នេះ​ត្រូវ​អនុវត្ត​អោយ​បាន​រួចរាល់​ក្នុង​រយៈពេល​៥​ខែ ដោយ​ចាប់ផ្តើម​ចេញដំណើរ​ពី​ខណ្ឌ​ទួលគោក​មុនគេ ៕

 

Filed in: ព័ត៌មានជាតិ