សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រឿង​ពស់​លោក​ហ្វៃ​សំអាងអាច​ត្រូវប៉ាន់​ដោយសារ​មាន​តូ​តា​និង​ឌុ​ច​លីដា​!

​រឿង​ពស់​លោក​ហ្វៃ​សំអាងអាច​ត្រូវប៉ាន់​ដោយសារ​មាន​តូ​តា​និង​ឌុ​ច​លីដា​!

ភ្នំពេញ​៖ តារា​ស្រី​ស្រស់​សោភា​ពីរ​រូប​គឺ​កញ្ញា ឌុ​ច លីដា និង​កញ្ញា ម៉ាក សែន​សូ​នី​តា អាច​នឹង​ធ្វើឲ្យ​លោក​ហ្វៃ​សំអាង​ល្បី​ដោយសា​ចូលរួម​សម្តែង​រួមគ្នា​ជាមួយ​សត្វ​ពស់​ក្នុង​ភាពយន្ត​ភាគ​ថ្មី​មួយ ។ កញ្ញា ឌុ​ច លីដា សម្តែង​ជា​តួអង្គ​ឈ្មោះ​នាង​សូរិយា ដែល​ជា​តួអង្គ​កូនស្រី នាង​រាជ​នី​ក្នុង​រឿង​ភាគ​រឿង​”​កូន​ពស់​កេងកង​”​។ ឌុ​ច លីដា​ភ័យ​មិន​ស្ទើទេ​ព្រោះតែព​ស់​ខៀវ​ជា​ច្រើន​ក្បាល​វា​រវាម​មិន​ឈប់​លើក​ក្បាល​ទម្រាំ​ថត​ចប់​ប្លង់​នេះ​ម្តងៗ​ក៏​មិន​ងាយ​ដែរ​។​

​ប្រភព​លើកឡើង​ដែរ​ថា សត្វ​ពស់​ខៀវ​នេះ​ត្រូវ​បា​ខាង​ផលិតកម្ម​ហង្ស​មាស​ទិញ​មកពី​ប្រទេស​ថៃ​រាប់រយ​ក្បាល​ដើម្បី​ថត​រឿង ហើយ​មួយ​ក្បាល​មាន​តម្លៃ​ប្រមាណ​៨​ដុល្លារ​អាមេរិក​។ ឯ​កញ្ញា ម៉ាក​សែន សូ​នី​តា​ហៅ​តូ​តា​វិញ​ត្រូវ​បាន​សម្តែង​ជា​តួអង្គ​ឈ្មោះ​នាង​រាជ​នី​ដែល​ត្រូវ​ដេក​ប្រឡែង ឱប​រិត​ពស់ថ្លាន់​ទម្ងន់​ជាង​១០០​គីឡូក្រាម​។​

​ប្រភព​បន្តថា ទម្រាំ​នឹង​សាំ​ជាមួយ​ពស់​ដ៏​ធំ​នេះ​គឺ​នាង​ត្រូវ​ចំណាយ​ពេល​ខ្លាំង​ដែល​ដំបូង​ឡើយ​នាង​ពិតជា​មាន​អារម្មណ៍​ភ័យខ្លាច​ខ្លាំង​ដល់​ថ្នាក់​ចង់​រត់ចោល និង​ស្ទើ​លស់​ព្រលឹង​ម្តងៗ​។​

​លោក ហ្វៃ សំអាង​ផលិតករ​រឿង​”​កូន​ពស់​កេងកង​”​បាន​ប្រាប់​តាម​ហ្វេ​សប៊ុក​ថា គឺជា​ការលំបាក​ខ្លាំង​ទម្រាំ​តែ​បាន​ថត​បាន​នូវ​ឈុត​ឆាក​នីមួយ​ដើម្បី​យក​ទៅ​បង្ហាញ​ដល់​ទូរទស្សនិកជន​លើ​កញ្ចក់​ទូរទស្សន៍​។​
​រឿង​នេះ​ក៏​ជា​ភាពយន្ត​ដែល​មាន​ខ្ទង់ចំណាយ​មួយ​ខ្ពស់​ដើម្បី​ប្រាកដថា​ជា​ភាពយន្ត​ដែល​មាន​គុណភាព​ខ្ពស់​។ តារា​ស្រី​ទាំង​ពីរ​រូប​ខាង​លើ​ក​នេះ​មាន​តារា​ប្រុស​ពីរ​រូប​ផ្សេង​ទៀត​សម្តែង​ជា​មួយ​គឺ​លោក យិត មាស​ឧស្សាហ៍ និង​លោក ញ៉ែម សុគន្ធ​។​

Filed in: សិល្បៈ កំសាន្ត