សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទិវា​ជនពិការ​កម្ពុជា​លើក​ទី​១៧ នឹង​ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី ៣៣

​ទិវា​ជនពិការ​កម្ពុជា​លើក​ទី​១៧ នឹង​ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី ៣៣

កន្លង​ទៅ​ថ្មីៗ​នេះ នៅ​មហា​ស្រប​ស្ទឹង​សង្កែ បាន​ធ្វើ​វិធី​ទិវា​ជនពិការ​ខេត្ត​បាត់ដំបង ក្រោម​អធិបតីភាព ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង នឹង ឯកឧត្តម អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា ខេត្ត ឯកឧត្តម ជាម ច័ន្ទ​សុភ័ណ អភិបាលរង​ខេត្ត មន្ត្រី រាជការ នៅតាម​មន្ទីរ​ជុំវិញ​ខេត្ត ក្នុង​សារលិខិត សម្តេច​អគ្គ​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មជន ពិការ​ដោយសារ ឯកឧត្តម ច័ន្ទ សុផល អភិបាល ខេត្ត​បាត់ដំបង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជនពិការ ខេត្ត​បាត់ដំបង បានបញ្ជាក់​ថា​ការ​ប្រារព្ធ​ទិវា​នេះ
​គឺជា​ការបង្ហាញ​អំពី​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការលើកកំពស់​សិ​ទ្ធិ​សេរីភាព ជនពិការ​ហើយ​ការ​អំពាវនាវ​ដល់​បង​ប្អូន​ជនរួមជាតិ​សូម​ជួយ​គាំទ្រ​ដោយ​គ្មាន​ការ​រើ​ង​អើ​ង ចំពោះ​បងប្អូន​ជនពិការ ដែល​ជា​ធនធាន​មិនអាច​មើល​រំលង​បាន​ក្នុង​ការចូលរួម​អភិវឌ្ឍន៍ ប្រទេសជាតិ ។​

​ទិវា​ជនពិការ​កម្ពុជា​នឹង​ទិវា​ជនពិការ​អន្តរជាតិ​ឆ្នាំនេះ ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធាន បទ​រួមគ្នា​បង្កលក្ខណៈ​ងាយស្រួល​ដល់​ជនពិការ​ដើម្បី​បរិស្ថាន​គ្មាន​ពិការភាព​។

​ឯកឧត្តម ច័ន្ទ សុផល បាន​អញ្ជើញ​ចែក​អំណោយ​ជូន​ដល់​ជនពិការ​មាន​ចំនួន ៣០០​នាក់ ក្នុង​មួយ​នាក់ ទទួលបាន​ថវិការ​២​ម៉ឺន​ប្រាំ​ពាន់​រៀល នឹង មុង​១ ភួយ​១ សាប៊ូ​១​ដុំ ថ្នាំដុះធ្មេញ​ច្រាស់​១ ផងដែរ កាលពី​ថ្ងៃ​ទី ០៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ៕

 

2015_12_07dp2 (2) 2015_12_07dp2 (3) 2015_12_07dp2 (4) 2015_12_07dp2 (1)

Filed in: ព័ត៌មានជាតិ