សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក អេង ឆៃអ៊ាង ថា នឹង​មិន​បង្កើត​គណបក្ស​ថ្មី​នោះឡើយ​

​លោក អេង ឆៃអ៊ាង ថា នឹង​មិន​បង្កើត​គណបក្ស​ថ្មី​នោះឡើយ​

​រាជធានី​ភ្នំពេញ ៖ លោក អេង ឆៃអ៊ាង អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ជំហរ​តាមរយះ​ទំព័រ Facebook របស់លោក នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ថា ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិនបង្កើត គណបក្ស​ថ្មី​នោះទេ​ ទោះបីជា​ថ្នាក់ដឹកនាំ​គណបក្ស​កាន់​អំណាច​បាន​បើកផ្លូវ​ឲ្យ​ក្រុម អតីត​បក្ស​នេះ​បង្កើត​បក្ស​ចូលរួម ប្រកួតប្រជែង​បោះឆ្នោត យ៉ាងណាក្តី ។​

​ការប្រកាស​បែប​នោះ​របស់​លោក អេង ឆៃអ៊ាង ធ្វើឡើង បន្ទាប់ពី​សម្តេច ហ៊ុន សែន បាន​ផ្តល់​ជា​គំនិត​ឬ​បើកផ្លូវ​ឲ្យ​អ្នកគាំទ្រ គណបក្សប្រឆាំង​បង្កើត បក្ស​ថ្មី​ចូលរួម​ប្រកួតប្រជែង ការបោះឆ្នោត កុំ​រំពឹង​គណបក្សនយោបាយ​ដែល​រំលាយចោល​នោះ ព្រោះ​គ្មាន​ថ្ងៃ​រស់​ឡើង​វិញ​នោះឡើយ​។​

​យ៉ាងណាក៏ដោយ ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​មួយ​បាន​ទម្លាយ​ឲ្យដឹងថា លោក សម រង្ស៊ី បាន​និង​កំពុង​រៀបចំ​រចនា​សម្ពន្ធ័​បង្កើត​គណបក្ស​ថ្មី​មួយ​នៅ​ក្រៅប្រទេស ដើម្បី​ចូលរួម​ការបោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខ ។ ទន្ទឹម​នោះ​លោក សម រង្ស៊ី រួមទាំង​ភរិយា​របស់​លោក​ក៏​កំពុង​តែ​រៀបចំ​ឲ្យមាន​ការ​ប្រកាសលក់​កៅអី​រដ្ឋសភា​ចំនួន​៥៥​អស​នៈ​ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ