សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ហួត ប៊ុនណុល នាយ​រង​ផ្នែករដ្ឋ​បាល​ព្រៃ​ឈើ អូរ​លាក់​មាស ប្រព្រឹត្ត​អំពើពុក​រលួយ មិន​បង្រ្កាប​បទល្មើស​ព្រៃ​ឈើ

លោក ហួត ប៊ុនណុល នាយ​រង​ផ្នែករដ្ឋ​បាល​ព្រៃ​ឈើ អូរ​លាក់​មាស ប្រព្រឹត្ត​អំពើពុក​រលួយ មិន​បង្រ្កាប​បទល្មើស​ព្រៃ​ឈើ

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍ ពីខេត្ត ពោធិសាត់ បានឱ្យអ្នកយកព័ត៌មាន យើងដឹងថាៈ សព្វថ្ងៃមានក្រុមឈ្មួញ រក​ស៊ី​ឈើប្រណីត ដែលមាន​ឈ្មោះ ហ៊ី និងឈ្មោះណាន នៅស្តុកប្រវិក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលមាន ឈ្មោះមាស សម្បត្តិ​ជា​មេព្រៃអធិការ ដ្ឋានខាងត្បូងបឹងទន្លេសាប ជាអ្នក នៅពីក្រោយខ្នង ដែលឈ្មួញទាំងពីរ ខាងលើ បានមកឈរចាំទិញឈើប្រ ណីតពីក្រុមអ្នករកស៊ីអារឈើ ពីតំបន់ ព្រៃភ្នំ គឺភ្នំពែង៦ និងតំបន់ថ្មដា ក្នុង ភូមិសាស្ត្រអូដេការ ដោយជួលរទេះ​ក្របីដឹកចេញ​តាម​ចំណុច្រកព្រាល តក់ឡក់ អូដេការ ស្ថិតនៅក្នុងឃុំប្រ មោយស្រុកវាលវែង ខេត្តពោធិសាត់ ដឹកជញ្ជូន ឆ្ពោះទៅចេញ​នៅ​ចំណុច ភូមិប៉ាលហាល និងភូមិសមសាន ឃុំ តាលោ ស្រុកបាកាន និងដឹកបន្តតាម រថយន្តសាមយ៉ុង ,អ៊ីស៊ុយហ្សុយ, នីសាន់, កាម៉ារី ប្ញុរថយន្តកូរ៉េចេញទៅ ក្រុងភ្នំពេញ កាត់តាមភូមិតាលោស្រុក បាកាន ឡើងផ្លូវជាតិលេខ៥តាមច្រក បឹងខ្នា ប្ញុចេញពី​ភូមិ​ប៉ាលហាល កាត់ តាមភូមិតាលោ បត់រំដួល ច្រក ប្រហសតិ៍ក្បាលចូលផ្លូវបាក់ជញ្ចៀន ប្ញុ ផ្លូវក្រវាញ ឡើងផ្លូវជាតិលេខ៥ឆ្ពោះ ទៅរាជធានីភ្នំពេញ ។

សេចក្តីរាយ​ការណ៍ បានបន្តទៀតថាៈ ក្នុងការចរា ចរណ៍ឈើប្រណីតនេះ ក្រុមឈ្មួញបាន ប្រមូលទិញ​តែឈើនាងនួន មួយមុខ គត់ ក្នុង១ម៉ែត្រត្រីគុណតម្លៃ១ពាន់ ដុល្លារអាមេរិក ដោយឱ្យថ្លៃដឹកជញ្ជូន ក្នុងឈើនាងនួន១ម៉ែត្រគូប តម្លៃ៨៥ ម៉ឺនរៀលហើយ​​ជួលរទេះក្របីដឹកមួយ ជើងបានចំនួនប្រមាណ៤ផ្លាន។ ដោយ ដឹកចេញម្តងៗ ចាប់ពី១០រទេះឡើងទៅ ហើយក្នុង១ រទេះៗ គេ​ត្រូវរត់ការ​បង់ឱ្យសមត្ថកិច្ចពាក់ព័ន្ធ រហូតដល់ទៅ​ជិត១០ស្ថាប័ន ក្នុងនោះបង់ឱ្យជំនាញ មេព្រៃមានដូចជាលោកហួត​ប៊ុនណុល នាយរងផ្នែករដ្ឋបាលព្រៃឈើ ប្រចាំ អូលាក់មាស ចំនួន២០ម៉ឺនរៀល ក្នុង ១រទេះលោកបន មេព្រៃឈរជើងនៅ​០៧ (ជើងភ្នំ​ចិន​យំ) ចំនួន៣ម៉ឺនរៀល លោកធីមេព្រៃឈរជើង នៅទួលគ្រួស ចំនួន៤ម៉ឺនរៀល, លោកសី ដារ៉ា ទាហាន ភូមិភាគទី៥​ឈរ​ជើង នៅអូលាក់មាស ជាមួយមេព្រៃចំនួន១០ម៉ឺនរៀល លោក ទូចជំនាញខាងដឺបេ ឈរជើងនៅ០៧ ចំនួន៣ម៉ឺនរៀល លោក​ណាក់ ទាហាន ភូមិភាគគ្រប់គ្រង២០ខេត្តក្រុង កូន ចៅតា១៨ ផន សាលីនចំនួន៣ម៉ឺនរៀល ។ លោកថា ជាប៉ិគ្គលិកអង្កការ​បរិស្ថាន ឈរជើង នៅប្រមោយ២ម៉ឺនរៀល ។ លោក គិរី មន្ត្រីបរិស្ថានខេត្តឈរជើង នៅអូដេកាចំនួន២ម៉ឺនរៀល សរុបក្នុង ១រទេះៗដឹកឈើ ត្រូវបង់លុយឱ្យក្រុម សមត្ថកិច្ចជំនាញពាក់ព័ន្ធ អស់ប្រមា ណកន្លះលានរៀល ។

គួររំលឹកថាៈនៅ តំបន់តាមផ្លូវពីស្រុកវាលវែង ចាប់ពី ឃុំថ្មដាព្រំប្រទល់ខេត្តប្រទេសថៃ រហូតដល់ផ្លូវជាតិលេខ​៥​ខេត្តពោធិ៍សាត់ គេ សង្កេតឃើញ មានក្រុមសមត្ថកិច្ច ជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធបោះ ទីតាំងឈរជើង បណ្តាក់គ្នាដូចខ្យង រីឯក្រុមឈ្មួញ រក​ស៊ីដឹកជញ្ចូនឈើ ប្រណីតតាមរថយន្តគ្រប់ប្រភេទ នៅតែ ធ្វើសកម្មភាព យ៉ាងគគ្រឹកគគ្រេងដូចហែកឋិនដដែល ។ សកម្ម​ភាព​នេះត្រូវ បានប្រជាពលរដ្ឋរិះគន់ថា ៈ មកពីសមត្ថ កិច្ចពាក់ព័ន្ធទាំងនោះ ឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ ជាមួយក្រុម ឈ្មួញ ដើម្បីប្រមូលលាភសក្ការៈ ធ្វើ មាន ធ្វើបាន មិនខ្វល់ពីការទប់ស្កាត់ ប្ញុ បង្ក្រាបបទល្មើសព្រៃឈើឡើយ មិន យូរមិនឆាប់ព្រៃឈើ នឹងត្រូវវិនាសហិន ហោចអស់ជាក់ជាមិនខាន បើថ្នាក់ លើមិនរួសរាន់ ចាត់វិធានការការពារ និងទប់ស្កាត់ ឱ្យបានទាន់​ពេល​វេលា​ទេ នោះ។

ទាក់ទិននឹងសេចក្តីរាយការណ៍ របស់ប្រជាពលរដ្ឋ អ្នកយកព័ត៌មាន យើង ពុំអាចស្វែងរកការបំភ្លឺពីអស់ លោក​ជំនាញពាក់ព័ន្ធ ដែលមានឈ្មោះ ដូចរៀបរាប់ខាងលើនេះបានទេ ៕

20131223dpn

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី