សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់​បញ្ជួន​ឆ្មាំ យាម​កោដ្ឋ​ដា​ក់​សារី​រិ​ក​ធាតុ និង​វត្ថុបុ​រាណ ​មា​ន​តម្លៃ​នៅលើ​ភ្នំព្រះ​រា​ជទ្រ​ព្យ ​ហៅ​ភ្នំ​ឧដុ​ង្គ ចំនួន​៥​នាក់ទៅតុ​លាការ ដោយ​សង្ស័យ​ជាប់​ពាក់​ព័ន្ធករណី​បាត់កោដ្ឋមាស

ចាប់​បញ្ជួន​ឆ្មាំ យាម​កោដ្ឋ​ដា​ក់​សារី​រិ​ក​ធាតុ និង​វត្ថុបុ​រាណ ​មា​ន​តម្លៃ​នៅលើ​ភ្នំព្រះ​រា​ជទ្រ​ព្យ ​ហៅ​ភ្នំ​ឧដុ​ង្គ ចំនួន​៥​នាក់ទៅតុ​លាការ ដោយ​សង្ស័យ​ជាប់​ពាក់​ព័ន្ធករណី​បាត់កោដ្ឋមាស

កម្លាំ ង នគរ បាលក្រ​សួ ង ម​ ហាផ្ទៃ ​និង ​នគ​របាល​ខេត្តក​​ណ្តាល​​បាន​​បញ្ជូន ​ជន សង្ស័​យ ៥នា​ក់ ដែល​​ជាឆ្មាំ ​យា​ម ​កោដ្ឋ​​ដាក់​សារី​រិ​​ក​ធាតុ និ​ងវត្ថុ​បុរា​ណ មានតម្លៃ នៅលើភ្នំព្រះរាជទ្រព្យ ហៅភ្នំឧដុង្គ ​ទៅកា​ន់សា​លាដំបូង​ខេត្ត​កណ្តាល នា​រសៀ​ល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣នេះ ដោយជាប់ពាក់ព័ន្ធនិងករណី លួចកោដ្ឋ​ដាក់​សារីរិកធាតុ ដែលបង្ក ឱ្យមានការភ្ញាក់ផ្អើល កាល​ពីយប់រំលងអាធ្រាត្រ ឈានចូ​លថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ។

ឆ្មាំយាម​នៅទីនោះ គឺជាជនសង្ស័យដំបូង​ ដែលកម្លាំង សមត្ថកិច្ចឃា​ត់ខ្លួន ដើម្បីធ្វើការសួរនាំ បន្ទាប់ពីបាន​ឆែកឆេររ​កឃើ​ញ ភស្តុតា​ងមួយចំនួន​នៅផ្ទះ អតី​តប្រធា​នការិយាល័យវប្បធម៌ស្រុក និងជាប្រធានឃ្មាំ និង អ្នកកាន់សោរក​ន្លែងទុកសារិរិ​កធា​តុ លោក ផា សុខែម ដូចជា រូបបដិមាករជាច្រើន និងការស្កេនស្នាមក្រយៅដៃ នៅកន្លែងទុកដាក់សារិរិកធាតុជាដើម និង​ភស្តុតាង​ផ្សេងៗជាច្រើ​ន ទើបឈា​នទៅឃា​ត់ខ្លួ​នអ្នក​ទាំង​នោះ ។

ជនសង្ស័យទាំង៥នាក់នោះមាន ទី១៖ ផា ​សុខែម ប្រ​ធានឆ្មាំយា​ម និងអ្នកកា​ន់សោរ ​ទី២៖ ឈ្មោះ ចោម ថៃ ឆ្មាំយាម ទី៣.ឈ្មោះ សៀង សារិន ជាឆ្មាំយាម ធ្លាប់ពាក់ពន្ធលក់ និងកកាយយកវត្ថុបុរាណ លក់ឲ្យឈ្មួញកាលឆ្នាំ២០០១ ទី៤. ឈ្មោះ កា​ សាត ឆ្មាំយាម​ និងជា​អ្នកធ្លាប់ក​កាយលួចវត្ថុ​បូរា​ណលក់​ផង​ដែរ និងទី ៥៖ ​កាន់ សុភក្ត្រ័ ប្រជាជន ដែល​យប់​ពេល​កើតហេតុ​មានវត្តមាន​ផឹកស៊ី នៅ​ទីនោះ និង​ធ្លាប់​មានមុ​ខរប​រលួចក​កាយវត្តុបូរាណ​លក់ទៀ​ត​ផង​ ។

ពាក់ព័ន្ធនឹងករណីខាងលើលួចនេះ សមត្ថកិច្ចខេត្តកណ្តាល បានតានដានយ៉ាងយកចិត្តទុកជាទីបំផុត នឹងមាន​ការប្រ​ជុំពិ​ភា​ក្សា យ៉ាងល្អិតល្អន់ជាមួយថ្នាក់ដឹកនាំ ដែលជាសមត្ថកិច្ចនៅក្រសួងមហាផ្ទៃ ដើម្បីឈា​នទៅរ​កការ​ចាប់ខ្លួន​​ជន​ពាក់​ព័ន្ធ​ប​ន្ថែមទៀត ។

យ៉ាងណាក៏ដោយ មិនទាន់មានប្រភព ព័ត៌មានផ្លូវការ ត្រូវបា​នបញ្ជាក់​ចេញពីរា​ជរដ្ឋាភិ​បាល ក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងវប្បធម៌នោះ ឡើយ ចំពោះព័​ត៌មាន​លំអិត​ នៃករណីចោរលួចកោដ្ឋមាស ដាក់សារីរិកធាតុ និងវត្ថុមានតម្លៃ ពោល តាំង​ពីថ្ងៃកើតហេតុមក កម្លាំងនគរបាលបច្ចេកទេស ក្រសួងមហាផ្ទៃ និងក​ម្លាំងនគរបាលខេត្ដកណ្ដាល បានបើក ការស្រាវជ្រាវទាំងថ្ងៃទាំងយប់ ស្ងៀម​ស្ងាត់ បំផុ​ត រហូតដល់ឃាត់ខ្លួនឆ្មាំទាំង៥នាក់ កសាងសំណុំរឿ​ងបញ្ជូន​ទៅ​កាន់តុ​លា​ការ​តែម្ដង។

សូមជំរាបថា បន្ទាប់មកមន្ទីរវប្បធម៌ខេត្តកណ្តាល បានប្រគល់ភារ​កិច្ចបន្ត​ទៅការិ​យា​ល័​យវប្បធម៌ស្រុក ដោយឲ្យលោក ផា សុខែម ជាអ្នកមើលការខុសត្រូវ និង​ថែរក្សាព្រះសក្យមុនីចេតិយនេះ តែបច្ចុប្បន្ន លោក ផា សុខែម បាន​ចូលនិវត្ត​ទៅ​ហើ​យ។ ដោយឡែកឆ្មាំថែរក្សា និងការពារនៅតំបន់នោះចំនួន២៣ នាក់ ត្រូវបា​នលោ​ក ផា សុខែម ជាអ្នករើសមកការពារ និងមើលថែទាំនៅតំបន់នោះ។

គួរ​ប​ញ្ជាក់​​ថា​សព្វថ្ងៃមា​នឆ្មាំតែ ​៩នាក់ប៉ុណ្ណោះ បន្តមកធ្វើការការពារ និងមើលថែ ដោយ​ឡែក​១៤នាក់ផ្សេង​ទៀត មិន​ដែល​មាន​ វត្តមា​ននោះទេ។ ការអវត្ត​មានរ​បស់​ម​ន្រ្តីឆ្មាំទាំង ១១នាក់នោះ ត្រូវបាន​គេសង្ស័យថា ព្រោះតែ​មិនទទួល​បាន​ប្រាក់​ ​ខែ ៕

 

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី