សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពី​ម៉ាត់​យ៉ាង​ខ្លី​របស់​តេជោ​សែន​សម្រាប់​អតីត​សមាជិក​គណបក្ស​សង្រោះជាតិ​!

​ភ្នំពេញ ៖ សមាជិក​សមាជិកា​អតីត​គនបក្ស​សង្គ្រោះ​ជាតិ​មាន​វិធី​មួយ​សម្រាប់​ចូល​លេង​ល្បែង​នយោបាយ​ខ្មែរ​គឺ​បង្កើត​គណបក្ស​ថ្មី​ហើយ​ចូលរួម​ប្រកួតប្រជែង​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៨​ទៅ​កុំ​រំពឹង​គណបក្សនយោបាយ​ដែល​រំលាយ​ចោល​នោះ ព្រោះ​គ្មាន​ថ្ងៃ​រស់​ឡើង​វិញ​នោះឡើយ​។​នេះ​គឺជា​អ​និសា​សន៍​ថ្មី​របស់​នាយក​រដ្ឋមន្ត្រី​តេជោ​ហ៊ុន​សែន​។​

​ថ្លែង​ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​តំណាង​កម្មករ កម្មការិនី​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​នា​ព្រឹក​ថ្ងៃ​អាទិត្យ ១៥​រោច ខែ​មិគសិរ ឆ្នាំ​រកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៧​សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ដូច្នេះ «​ដោយសារ​មាន​ការ​ខ្សឹប​ខ្សៀវ និង​ការ​ប្រឌិត​ព័ត៌មាន​មិន​ពិត​ដដែល​ជា​ដដែល​អំពី​ការ​រស់​ឡើង​វិញ​នៃ​អតីត​បក្ស​សង្រោះជាតិ គឺ​ខ្ញុំ​សូម​ផ្តាំផ្ញើ និង​បញ្ជាក់​សា​ជា​ថ្មី​ថា អតីត​បក្ស​ដែល​ត្រូវបាន​រំលាយ​ហើយ ដោយ​សាលដីការ​តុលា​កំពូល គឺ​ចប់​ជា​ស្ថាពរ​ហើយ​។​

​ឈ្មោះ​អតីត​បក្ស​នេះ គឺ​នឹង​គ្មាន​កើតឡើង​សា​ជា​ថ្មី​ទៀត​ឡើយ​។ ខ្ញុំ​សូមឲ្យ​យោបល់​ខ្លះៗ​ដែល​អាច​មាន​ប្រយោជន៍ ហើយ​កុំឲ្យ​ខាត​ពេល​ច្រើន គឺមាន​តែ​វិធី​មួយគត់ គឺ​បង្កើត​បក្ស​ថ្មី​ចូលរួម​ប្រកួតប្រជែង​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​នៅក្នុង​ការបោះឆ្នោត​ខាងមុខ គឺ​វា​ប្រសើរ​ជាង​ដើរ​និយាយ​ឃោសនា​មិន​ពិត ហើយ​ខាតបង់​ពេលវេលា​កាន់តែច្រើន​»​។​

​សូមបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​កាត់​រំលាយ​ចោល​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​ទង្វើ​ក្បត់ជាតិ ដោយ​យោង​ទៅតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ ក្រៅពី​រំលាយ​គណបក្សប្រឆាំង​មួយ​នេះ​ហើយ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​មួយ​នេះ ១១៨​រូប ក៏​ត្រូវបាន​ផ្អាក​សកម្មភាព​នយោបាយ​រយៈពេល ៥​ឆ្នាំ​ផង​ដែរ​។​ឯ​លោក​កឹម​សុខា​ជា​មេបក្ស​កំពុង​ជាប់​ឃុំ​នៅ​គុក​ត្រពាំងផ្លុង​មិនទាន់​កាត់ទោស​នៅឡើ​យ​។​

​ក្រោយពី​បាន​រំលាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៥៥​រូប​និង​សមាជិក​សមាជិការ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ប្រមាន​៥០០០​នាក់​ដែល​ក្នុងនោះ​មាន​មេឃុំ​ចៅសង្កាត់​ជាង​៤៨០​នាក់​ដែល​បាន​កើតឡើង​ពី​ការ​បើ​ឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជាង​២​លាន​នាក់​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា​(​គជប​)​ដកហូត​បែងចែក​ឲ្យ​គណបក្ស​ផ្សេងៗ​ហ្ម៉ត​ដូចអា​ចម៍​ទីទុយ​។​

​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅសល់​ហើយ​គេចខ្លួន​ទៅ​ក្រៅប្រទេស​បាន​និង​កំពុង​ធ្វើ​យុទ្ធនាការ​ស្វែងរក​ការគាំទ្រ​ពី​អាមេរិក​និង​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ូប​ឲ្យជួយ​តាមរយៈ​ដាក់​គំនាប​លើ​រាជរដ្ឋាភិបាល​សព្វថ្ងៃ​៕

 

Filed in: ព័ត៌មានជាតិ