សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផ្ទុះ​ការតវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​២១​បេ​បង្ក​ឲ្យ​កក់ស្ទះ​ចរាច​រណ៍​យ៉ាង​ខ្លាំង​នៅ​ក្រុង​តាខ្មៅ

​ខេត្ត​កណ្ដាល ៖ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ កម្មករ​-​កម្មការិនី​រោងចក្រ «​ហ្គាវ័​ន្ដ​» ជាង​២០០​នាក់​បាន​នាំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ​២១​បេ នៅ​ភូមិ​ដី​ថ្មី​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​បើ​កលុយ​ជូន​ពួកគាត់​។​

​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដ​ងឹ​ថា នៅពេល​ក្រុម​កម្មករ បាន​ធ្វើ​ការបិទ​ផ្លូវជាតិ​២១​បេនេះ​បណ្ដាលឲ្យ​មាន​ការក​ក់​ស្ទះ​ចរាច​រណ៍​យ៉ាងខ្លាំង​ផង​ដែរ ប៉ុន្ដែ​ក្រោយមក​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ចេញ​ជួយ​អន្ដរាគមន៍ ដើម្បី​បញ្ជៀ​ស​ចរាចរណ៍​ដោ​យឲ្យទៅតាម​ផ្លូវ​មាត់ទ​ន្លេ និង​ផ្លូវ​ក្នុង​ក្រុង​តាខ្មៅ​។​

​ក្រោយ​មាន​ការបិទផ្លូវ​នេះ​ផង​ដែរ អភិបាលរង​ក្រុង​តាខ្មៅ​ម្នាក់ បាន​ដឹកនាំ​មន្ត្រី​ចុះ​ទៅ​ជួប​ជាមួយ​តំណាង​រោងចក្រ​ដើម្បី​ធ្វើ​ការដោះស្រាយ ប៉ុន្ដែ​គិត​មកដល់ពេលនេះ មិនទាន់​មាន​ដំណោះស្រាយ​ណាមួយ​នោះ​ទេ​៕

Filed in: ព័ត៌មានជាតិ