សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្បួន​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ខុស​ច្បាប់​យ៉ាង​អានាធិបតេយ្យ​នៅតែ​បង្ក​គ្រោះថ្នាក់​តាម​ដងផ្លូវ​លេខ​៧៣​ជានិច្ច​នៅ​ស្រុក​ឆ្លូង​

ខេត្ត​ក្រចេះ​៖ សមត្ថកិច្ច​ជំនាញ​នៅ​ខេត្ត​ក្រចេះ ហាក់ដូចជា​នៅ​មិនទាន់​មាន​ចំណាត់​លើ​វិធាន ការបង្ក្រាប​ក្បួន​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​យ៉ាង​អានា​ធិ​បតេ​យ្យ​នៅឡើយ​ទេ បើទោះបី​ក្បួន​រថយន្ត​ដឹក​ឈើ​ខុសច្បាប់​ទាំងនេះ ជា​រៀងរាល់ថ្ងៃ​នៅតែ​បន្ត​ដឹកជញ្ជូន​ក្នុង​មួយថ្ងៃៗ​ជិត​១០០ គ្រឿង ថែម​ទាំង​បង្ក​គ្រោះថ្នាក់​តាម​ដងផ្លូវ​ជា​ញឹក​ញ៉ាប់​ទៀតផង​។​

ប្រភព​ព័ត៌​មាន​បានឲ​ដឹងថានៃ​ការដឹ​ក​ជញ្ជូន​ឈើតាម​រថយន្ត​សាំ​យ៉ុង​ពី​ក្រុម​ឈ្មួញ​ដែល​គេ​ស្គាល់​ថា សុទ្ឋ សឹង​រស់នៅ​ខេត្ត​ព្រៃវែង​បានមក​ប្រកប​របរ​រកស៊ី​ដឹក​ឈើ​ខុសច្បាប់​ចេញពី​ខេត្តស្ទឹងត្រែង​ឆ្លងកាត់​ស្រុក​សំបូរ ខេត្ត ក្រចេះ នឹង​ស្រុក​សំបូរ នាំ​ឆ្ពោះទៅ​លក់​នៅ​ខេត្ត​ព្រៃវែង ។ គឺ​នៅតែ​មាន​ការដឹកជញ្ជូន​ជា​ក្បួន​យ៉ាង​អានាធិបតេយ្យ​បើក​ប្រដេញ​គ្នា​ប្រសាច​ពេញ​ផ្លូវ​ដូច​ក្នង​រឿង​គុន​ចិន​ចឹង​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​បង្ក​គ្រោះថ្នាក់​ជា​ញឹក​ញ៉ាប់​ដល់​អ្នក​ធ្វើ​ដំណើរ​និង​ពលរដ្ឋ​រស់នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ជា​ញឹក​ញ៉ាប់​ទៀតផង​។​

​ក្រៅ​តែ​ពី​ការ​ធ្លាប់​បង្ក​គ្រោះថ្នាក់​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បង្ក​ឲ្យ​គ្រោះថ្នាក់​ម្ចាស់ផ្ទះ​ទាំង មិនដឹង​ខ្លួន បើក​ក្រឡាប់​ដោយ​ខ្លួនឯង​បង្ក​ឲ្យ​អ្នកដ៍ទៃ​រងគ្រោះថ្នាក់ និង​ការបើក​បុក​កៀ​រលើ រថយន្ត​សមត្ថកិច្ច​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​បង្ក​ឲ្យ​ខូចខាត​ដោយ​មិន​មាន​អ្នកទទួលខុសត្រូវ​នោះ​។ ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ធ្នូ ឆ្នាំ​២០១៧ នេះ​នៅ​ចំណុច​ក្បាល​ស្ពាន​ព្រែក​ឆ្លូង ស្ថិតក្នុង​ភូមិ​ដី​ថ្មី ឃុំ​ព្រែក​សា​ម៉ាន់​ស្រុក ឆ្លូង​ខេត្ត​ក្រចេះ​មាន​រថយន្ត​សាំ​យ៉ុង​១​គ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AH5176​បាន​បើក​ក្នុង​ល្បឿន​លឿន​ហើយ​ក៏​វេ​ចង្កូត​ធ្លាក់​ព្រែក​ស្ពាន​ឆ្លូង​តែម្តង​តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​។​

​លោក ឆុង​តូ​រ៉ា​ន់​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង​បាន​ប្រាប់​ឲ​ដឹង​ថា​អ្នកបើក​រថយន្ត​ដឹកឈើ​ល្មើស​ច្បាប់​បង្ក​គ្រោះថ្នាក់​ចរាចរណ៌​ដោយ​ខ្លួនឯ​ង​នោះ​មានឈ្មោះ ម៉ាញ់ សា​វី ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រៃខ្លា​ឃុណ​ស្វាយ​អន្ទរ ស្រុក​ស្វាយ​អន្ទរ​ខេត្តព្រៃវែង​។​លោក​បាន​បន្ត​ថា​កំលាំង​ជំនាញ​របស់​លោក​កំពុង​ធ្វើ​ការអូសទាញរ​ថយ​ន្ត​ដឹកឈើ​បង្ក​គ្រោះថ្នាក់​នោះ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លង​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​បន្ត​។​

​លោក អឹង​ស៊ីណា​ង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បានឲ្យដឹង​
ថា​វិធានការ​បង្ក្រាប​លើ​ក្រុម​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ល្មើសច្បាប់​យ៉ាង​អាណាធិបតេយ្យ​នោះ គឺ​ទាល់តែ​មាន​ការ ជួយ​សហការ​ពី​កងកម្លាំងប្រដាប់អាវុធ​ជាមួយ​និង​រដ្ឋបាល​ព្រៃឈើ ពិសេស​គឺ​នគរបាល ចរាចរណ៍​តែម្តង​ទើប​អាច​ចំណាត់ការ​ទៅបាន​១០០​ភាគរយ​តែ​ម្តង ៕
​ដោយ​៖​កិះ​ខន​

 

Filed in: ព័ត៌មានជាតិ