សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តុលាការខេត្ត​កណ្តាល​ដោះលែង​ក្រុម​ពាក់ព័ន្ធ​ការជួញដូរ​ឈើ​គ្រញូង​រាប់​តោន​នៅ​ក្រៅ​ឃុំ មិន​បញ្ជាក់​ពី​មូលហេតុ​

​ខេត្ត​កណ្ដាល ៖ ករណី​ជំនួញ​ឈើ​គ្រញូង​ជាង​៣​តោន ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ខេត្តកណ្តាល​បង្ក្រាប​នៅ​ក្រុង​តាខ្មៅ​កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ឈាន​ដល់​ការ​ឃាត់​មនុស្ស​១៩​នាក់​តែ​មាន​តែ​មនុស្ស​៤​នាក់​ប៉ុណ្ណោះ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ ​មក​តុលាការ​ដើម្បី​ឃុំខ្លួន​បណ្តោះអាសន្ន​។​

​ក្រោយ​ឃុំខ្លួន​ត្រឹម​១២​ថ្ងៃ​ប៉ុណ្ណោះ លោកស្រី ពេជ្រ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល សម្រេច​ដោះលែង​។ ជន​ត្រូវ​ចោទ​ទាំង​៤​នាក់​ឈ្មោះ ដូ យ៉ាំង​ឡាំ ឈ្មោះ លួង ច​ន្ធី ឈ្មោះ ដាំ​ង យាំ​តាំ និង ឈ្មោះ ឱម តុលា​រតន៍ ត្រូវបាន​លោក​ស្រី ពេជ្រ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល ចេញ​ដីកា​សម្រេច​អនុញ្ញាត​ឱ្យ​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន តាមរយៈ​ដីកា​លេខ​២៩៣០ ដក​ស​ក្រឃ ចុះ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ករណី​ដោះលែង​ជនសង្ស័យ​ខាងលើ​នេះ​ក្រុម​ការងារ​យើង​មិន​អាច​រក​ការបំភ្លឺ​ណាមួយ​បាន​ទេ ពី​មន្ត្រី​តុលាការខេត្ត​កណ្តាល ។​

​គួរ​រំ​ឡឹ​កថា ឈើ​ក្រញូង​រាប់ពាន់​កំណាត់ ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បង្ក្រាប​បាន​នៅ​ក្នុងផ្ទះ​ដែល​ជា​ទីតាំង​ស្តុក​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​លេខ​១១៥ ស្ថិតក្នុង​ភូមិ​តា​ក្ដុល​ត្បូង​សង្កាត់​តា​ក្ដុល ក្រុង​តាខ្មៅ ខេត្ត​កណ្តាល កាលពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​លោក លី សុជាតិ នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​កណ្ដាល​បាន​ឱ្យដឹងថា​ផ្ទះ​ស្តុក​ឈើ​ក្រញូង​ខាងលើ មាន​ម្ចាស់ ផ្ទះ​ឈ្មោះ អ៊ី ស្រុន ភេទ​ប្រុស ជួល​ផ្ទះ ទៅឱ្យ​ក្រុមហ៊ុន បណ្ដាញទូរស័ព្ទ​ដាក់​សម្ភារៈ​ផ្សេងៗ និង​ស្តុក​ឈើ​។ ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ខាងលើ គឺ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​ខេត្ត​កណ្តាល ដោយ​មាន​ការសម្របសម្រួល​ពី​លោក​ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល និង​លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារ​រង​ខេត្ត​កណ្តាល​។ កម្លាំង​បាន​ចូល​ឆែកឆេរ​លំនៅដ្ឋាន​ខាងលើ រកឃើញ​ឈើ​ក្រញូង​ជាច្រើន​ពាន់​កំណាត់ ផ្ទុក​ក្នុង​រថយន្ត ពីរ គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ និង​ម៉ាក​កាមរី និង​ឈើ​ក្រញូង ច្រក​ក្នុង​បាវ​ជាច្រើន​បាវ ហើយ​ថែមទាំង​បាន​ឃាត់ខ្លួន​មនុស្ស​១៩​នាក់​ទៀត​ផង​។ រហូតមកដល់​ពេលនេះ​ទីតាំង​ស្តុក​ឈើ​ខាងលើ​នៅ បើក​អាជីវកម្ម​ធម្មតា​ដដែល​ទេ ខណៈ​ដែល​នាយក​ចាស់​បាន​ដាក់​មេ​ប្រូច​មិនដឹង​ទៅ​ទីណា​៕

 

Filed in: ព័ត៌មានជាតិ