សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នកជំនាញ​កម្ពុជា និង​បរទេស​បន្ត​ចុះទៅពិនិត្យ​មើល​គ្រាប់បែក​គីមី​នៅ​ស្រុក​អូររាំង​

​ខេត្ត​មណ្ឌលគិរី ៖ នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ​នេះ អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ទប់​ស្កាត​អាវុធ​គីមី នៃ​ក្រសួង​ការពារជាតិ​បាន​បន្ត​ដឹកនាំ​ក្រុម​បច្ចេកទេស​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី នៃ​អង្គការ​សហប្រជាជាតិ (Organization for the Prohibition of Chemical Weapons – OPCW) ចុះ​មក​ពិនិត្យ​គ្រាប់បែក​គីមី​ដែល​អាមេរិក​ទម្លាក់​មិន​ផ្ទុះ​នៅលើ​ទឹកដី​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដែល​បាន​រកឃើញ​ចំនួន​១០​ធុង ថ្មី​ទៀត​កាលពីពេល​កន្លង​ទៅ ខណៈ​ដែល​ការចុះ​ត្រួតពិនិត្យ​នេះ​បាន​ចាប់ផ្តើម​ធ្វើឡើង​តាំង​ពី​រសៀល ម្សិលមិញ​។​

​បើ​តាម​ឧត្ដមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ទប់​ស្កាត​អាវុធ​គីមី នៃ​ក្រសួង​ការពារជាតិ បាន​មានប្រសាសន៍ថា តាំងពី​ឆ្នាំ​២០១៥ គ្រាប់បែក​គីមី​របស់​អាមេរិក​ត្រូវបាន​រកឃើញ​នៅ​គោលដៅ​៨​ចំណុច ហើយ​គ្រាប់បែក​ទាំងនេះ​ធ្លាប់មាន​អ្នកជំនាញ​ជនជាតិ​អាមេរិក​មក​ពិនិត្យ​ម្ដង​រួចមកហើយ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​អង្គការ OPCW គឺ​គេ​ចង់​មក​ពិនិត្យ​ម្ដងទៀត ឲ្យ​កាន់តែ​ជាក់​ច្បាស់​។ ​ទោះជា​យ៉ាងណា​លោក​មិន​ទាន់​អាចសន្និដ្ឋាន​ថា សំណល់​គ្រាប់បែក​គីមី​ទាំងនេះ ជា​ប្រភេទ​គីមី​អ្វី​នោះដែរ លុះត្រាតែ​ការពិនិត្យ និង​ពិសោធន៍​របស់​អ្នកជំនាញ OPCW ចប់សព្វគ្រប់ ទើប​អាច​ជជែក និង​ផ្ទៀងផ្ទាត់​ព័ត៌មាន​រួម​គ្នា​ថា គ្រាប់បែក​គីមី​ទាំងនេះ ជា​គ្រាប់បែក​គីមី​អ្វី​ឲ្យ​ប្រាកដ​នោះ​។​

​សូមបញ្ជាក់​ថា ប្រភេទ​គ្រាប់បែក​គីមី​ទាំងនេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នៅ​មូលដ្ឋាន​អះអាងថា សុទ្ធតែ​ជា​គ្រាប់បែក​ដែល​ទម្លាក់​មិន​ផ្ទុះ ដូច្នេះ​គឺ​វា​នៅ​មាន​ផ្ទុក​សារធាតុ​គីមី និង​សាយភាយ​ជុំវិញ​បរិវេណ​គ្រាប់បែក​ទាំងនោះ ហើយ ស្ថានភាព​គ្រាប់បែក​ទាំងនោះ គឺ​មាន​រាង​ដូច​ធុងសាំង ព្រមទាំង​មាន​សភាព​ពុកផុយ អាច​មើលឃើញ​ប្រភេទ​ផ្សៅ​គីមី​ដែល ផ្ទុក​ក្នុង​គ្រាប់បែក​នោះ​តែម្ដង ហើយ​ឥទ្ធិពល​គីមី​គ្រាប់បែក​ទាំងនេះ គឺ​គ្រាន់តែ​នៅក្បែរ​វា​ក៏​អាច​ធ្វើឲ្យ យើងរ​មាស់​លើ​ស្បែក ប៉ះពាល់​ដល់​ផ្លូវដង្ហើម​ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ