សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កឋិនទាន សាមគ្គី​វត្ត​ពោធិ​វាល​

ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចូលរួម​ ​ជា​គណអធិបតី ក្នុង​ពិធី​បុណ្យ​កឋិនទាន​សាមគ្គី ដង្ហែ​យកទៅ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ គង់​ចាំ ព្រះវស្សា​អស់​ត្រីមាស ក្នុង​ខ័ណ្ឌសីមា វត្ត​ពោធិ​វាល ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​នេះ​ជា​សកម្មភាព​មួយ​បញ្ជាក់​ឲ្យឃើញ​ពី​ការយកចិត្តទុកដាក់​ក្នុង​ការថែទាំ​រក្សា​ទំ​នាម ទម្លាប់ វប្បធម៌​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ជាតិ​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស​។ បុណ្យ​កឋិនទាន​សាមគ្គី ជា​បុណ្យប្រពៃណី​មួយ ផ្នែក​ខាង​ព្រះពុទ្ធសាសនា ដែល​ពុទ្ធបរិស័ទ អ្នក​កាន់​ព្រះពុទ្ធសាសនា តែងតែ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ដែល​មាន​រយៈពេល ២៩ ចាប់ពី​ថ្ងៃ​ចេញ​ព្រះវស្សា គឺ​ថ្ងៃ ១​រោជ ខែ​អស្សុជ ដល់​ថ្ងៃ​ពេញ​បូរ​មី ខែ​ក​ក្តិត ក្នុង​គោលបំណង​ឧបត្ថម្ភ​គាំទ្រ​ដល់ ព្រះសង្ឃ បាន​កាន់​ព្រះវស្សា​អស់​ត្រីមាស​ក៏ដូចជា​ការលើក​កំពស់​ក្រោយ ឲ្យមាន​ការយល់ដឹង និង អនុវត្ត​បន្ត​។ ពិសេស​ជាង​នេះ​ទៀត​នោះ​ប្រមូល​បច្ច័យ​ដែល​បានមក​ពី​សទ្ធា​ជ្រះថ្លា របស់​ពុទ្ធ បរិស័ទ​សឹង​គ្រប់​មជ្ឍដ្ឋាន វេរ​ប្រគេន​ដល់​ព្រះសង្ឃ​សម្រាប់​កសាង​សមិទ្ធិផល​អ្វីមួយ ដែល បំរើ ឲ្យ​ផលប្រយោជន៍​សម្រាប់​វិស័យ​ព្រះពុទ្ធសាសនា ហើយក៏​ជា​ការចូលរួម​លើក​កំពស់​វិស័យ ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ឲ្យ​កាន់តែ​មាន​ភាព​ថ្កុំថ្កើង​រុងរឿង គ្រប់​ប្រាំ​ពាន់ ព្រះវស្សា​តាម​ការ​ប្រតិ​ស្ថាន​ទុក​របស់​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​។​

​បុញ្ញ​កុសល​ដែល​កើតឡើង​ពី​សទ្ធា​ជ្រះថ្លា ការបរិច្ចាក របស់​ពុទ្ធបរិស័ទ​នាពេលនេះ សូម​ឧទ្ទិស​ប្រគេន​ថ្វាយ​ជូន​ដល់​បុព្វ​វិញ្ញាណក្ខន្ធ របស់​ព្រះមហាក្សត្រ​ដែល​បាន​សោយ​ទីវង្គត់ ក៏ដូចជា​វិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិ​គ្រប់​ជំនាន់​ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ ដែល​បាន បូជា​អាយុជីវិត ចំណេះ​ជាតិ​មាតុភូមិ ពិសេស វិញ្ញាណក្ខន្ធ័ បុព្វការី​ជន សូម​ឲ្យ​វិញ្ញាណក្ខន្ធ អ្នក ទាំងនោះ​ទៅ​កាន់​សុគតិភព កុំបី​អាក់ខាន​ឡើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ បច្ច័យ​សង្កត់​ត្រ័យ​មាន​ចំនួន​ជាង ៧៣ លាន​រៀល ៕

 

DSC_0819 DSC_0820

DSC_0816

DSC_0833

Filed in: ព័ត៌មានជាតិ