សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

sលោក​អូស្មាន ហាស្សាន់​៖ មោទកភាព​កម្ពុជា​ទទួល​បាន​ការ ចាប់​អារម្ភ ជាច្រើន​ពី​បណ្ដា​អន្ដរជាតិ​លើ​ការអភិវឌ្ឍ​ប្រទេស​

គូ​ឡា​ឡាំ​ពួ​៖  លោក អូស្មាន ហាស្សាន់ ៖ អបអរសាទរ និង​ទទួលបាន​មោទកភាព​ពី​ការចាប់​អារម្ភ​ជាច្រើន​ពី​បណ្ដា​អន្ដរជាតិ​លើ​ការអភិវឌ្ឍ​ប្រទេស និង​ភាពសុខដុមរមនា សន្ដិភាព​កើតឡើង​ពី​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​បើក មហាសន្និបាត​ប្រចាំឆ្នាំ​ទូទាំង​ប្រទេស​លើក​ទី ៧១ របស់​គណបក្ស​សហព័ន្ធ​ជាតិ​ម៉ាឡេស៊ី UMNO (UMNO ANNUAL GENERAL ASSEMBLY 2017) ដែល មានការ អញ្ជើញ​ចូលរួម​ពី​ថ្នាក់ ដឹកនាំ​ពី​បណ្ដា ជួរ​រដ្ឋាភិបាល​ឥស្សរជន ,​អ្នក​វិនិយោគិន , សហគ្រិន , ធុរៈកិច្ច​ជន និង​បញ្ញាវន្ត ចំនួន​២៧១៨ នាក់ ដែល​ជា​តំណាង​ថ្នាក់​ដឹកនាំ​សមាជិក​បក្ស​មក​ពី​ទូទាំងប្រទេស​ម៉ាឡេស៊ី និង​តំណាង​៩៥ នាក់ មកពី ២០ ប្រទេស និង ១៦ គណបក្សកាន់អំណាច ជា​អ្នក​អង្កេត​ការ និង​ភ្ញៀវកិត្តិយស ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេសុី ដែល​បាន ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃ​សុក ៥​រោច ខែ​មិគសិរ ឆ្នាំ​២៥៦១ ត្រូវ​និង​ថ្ងៃទី​០៨ ធ្នូ ឆ្នាំ​២០១៧ ទីក្រុង​គូ​ឡា​ឡាំ​ពួ ។

​ស្នាមញញឹម​មិត្តភាព​ប្រកបដោយ​ក្តី​គោរព​ស្រឡាញ់​រាប់អាន ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​មហាសន្និបាត​ប្រចាំឆ្នាំ​ទូទាំងប្រទេស​លើក​ទី ៧១ របស់​គណបក្ស​សហព័ន្ធ​ជាតិ​ម៉ាឡេស៊ី​រវាង​លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​លោក Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី លោក Dato’ Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រួម​នឹង​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ម៉ាឡេស៊ី និង អន្តរជាតិ​មួយ​ចំនួន នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ប្រទេស ម៉ាឡេស៊ី​នោះ  លោក​អូស្មាន ហាស្សាន់ បានបញ្ជាក់​ថា​៖ កម្ពុជា​បច្ចុប្បន្ន ក្រោម​ការ ដឹក នាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សម្ដេច​លោក​បាន​ខិតខំ​កៀងគរ អ្នក​វិនិ យោគ ទុន​ពី​វិស័យ​ឯកជន​ឲ្យមក​បណ្ដាក់ទុន វិនិយោគ​លើ​គ្រប់​វិស័យ ដោយ​រក្សា​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧% ហើយ​បាន​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​យ៉ាង​ច្រើន​ផងដែរ ។

​រាជរដ្ឋាភិបាល​បាន​បន្ត​ខិតខំ​ជំរុញ​កំណើន​សេដ្ឋកិច្ច​បន្ថែម ទៀត​និង​ថែរក្សា​ស្ថេរភាព​ព្រម ទាំង​ជំរុញ​ការ នាំចេញ​ផលិតផល​វិស័យ​ការងារ​,​ឧស្សាហកម្ម​,​កសិកម្ម និង​កសិផល ជាច្រើន​ប្រភេទ​ទៀត​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស និង​កំពុង ពង្រីក​ការ​អភិ​វ​ឌ្ឃ លើ​វិស័យ​ការងារ កសិកម្ម ឧស្សាហកម្ម និង​បន្ត​រក​ទីផ្សារ​លក់​កសិផល របស់​ប្រជាកសិករ កម្ពុជា ឲ្យបាន​ច្រើន​បន្ថែមទៀត នាំចេញ​ផលិតផល​កសិកម្ម​ទៅ ទីផ្សារ​ក្រៅប្រទេស ឲ្យមាន​តម្លៃ​ខ្ពស់ ។

​លោក Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រី ប្រទេស​ម៉ាឡេស៊ី បានបញ្ជាក់​ថា​៖ ក្នុងនាម​ប្រជាជន ម៉ាឡេស៊ី​ទាំងមូល លោក​សូម​គាំទ្រ នូវ​គោលនយោបាយ របស់​ថ្នាក់ដឹកនាំ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ជាន​យក​រដ្ឋមន្ដ្រី ដែល​បច្ចុប្បន្ន​ប្រទេស​ជាតិ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​លឿន លើ​គ្រប់​វិស័យ ។ ដោយសារ ប្រទេស​មួយ​នេះ កំពុង​ធ្វើឲ្យ​មាន​ការចាប់អារម្ភ​ជាច្រើន​ពី បណ្ដា​អន្ដរជាតិ ទាំង​ផ្នែក​នយោបាយ ទាំង​ផ្នែក​ការអភិវឌ្ឍ ទាំង​ផ្នែក​ទំនាក់ទំនង​ការទូត និង​ប៉ិនប្រសប់ ការបង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ សន្ដិភាព​ពេញលេញ ប្រកបដោយ សុខដុមរមនា​នូវ​ទូទាំង​ប្រទេស​រហូត​ដល់​សព្វថ្ងៃ​៕

Filed in: ព័ត៌មានជាតិ