សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលរដ្ឋ​ម្ចាស់ឆ្នោត​នៅ​ស្រុក​ជល​គី​រី​ខេត្ត​កំពង់ឆ្នាំង​សំណូមពរ តេជោ​ហ៊ុន សែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌឹត​ជួយ​ផ្លូវ​មួយ​ខ្សែ​ពី​ភូមិ​កោះ​ថ្កូវ​ទៅ​ទីរួមស្រុក​ជល​គី​រី​ផង​

(​កំពង់ឆ្នាំង​)៖ ពលរដ្ឋ​ម្ចស់ឆ្នោត​នៅ​ស្រុក​ជល​គីរី និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ដែល​មាន​លំនៅដ្ឋាន ផ្ទះសម្បែង នៅ​ក្រុង​កំពង់ឆ្នាំង​ប៉ុន្តែ​ទៅ​ធ្វើការ​នៅ​ស្រុក​ជល​គី​រី អំពាវនាវ​សុំ​អោយ​សម្ដេច​តេជោ​ហ៊ុន​សែន​និងស​ម្ដេចកិ​ត្តិ​ព្រឹទ្ធ​បណ្ឌឹត​ប៊ុន រ៉ានី​ហ៊ុន សែន​មេត្តា​ជួយ​កសាង​ផ្លូវលំ​មួយ​ខ្សែ​ពី​ភូមិ​កោះ​ថ្កូវ​ទៅ​ទីរួមស្រុក​ជល​គី​រី​ផង​។​ព្រោះ​នៅពេល​ភ្លៀង​ម្តងៗ​ផ្លូវ​ធ្វើ​ដំណើរ​មួយ​ខ្សែ​នេះ​ជួប​ការលំបាក​ខ្លាំងណាស់ គឺ​ផ្លូវ​មាន​សភាព​បែក​ភក់​ខ្វល់​ហើយ​រអិល​ជិះ​ម៉ូតូ​មិន​កើត ផ្លូវ​ដែល​លំបាក​ខ្លាំង​គឺ​នៅ​ឃុំ​កោះ​ថ្កូវ​សែន​មហា​លំបាក ពិសេស​នៅ​ភូមិ​កោះ​ថ្កូវ​ហ្នឹង​តែម្តង មិនតែប៉ុណ្ណោះ​អ្នកភូមិ​កោះ​ថ្កូវ​នេះ​ភាគច្រើន​ដែល​មុខ​ផ្ទះ​របស់​គាត់​មានទឹក​ដក់​បែក​ភក់​នោះ​មាន​ចិត្តអាក្រក់ កំណាញ់​ខ្លាំង​ណាស់​គាត់​មិន​អោយ​អ្នកដំណើរ​ជិះ​ម៉ូតូ​កាត់​មុខ​ផ្ទះ​គាត់​ទេ សុខចិត្ត​ឱ្យ​អ្នកធ្វើ​ដំណើរ​ជិៈ​ម៉ូតូ​បើកបរ​ក្នុង​ភក់ រីឯ​ដី​ភូមិ​មុខផ្ទះ​គាត់ៗ​សុខចិត្ត​លើក​ឈើ​មក​ដាក់​បាំង​មិន​ឱ្យ​ម៉ូតូ​ចេញចូល​បើក បរកាត់ដី​ភូមិ​មុខ​ផ្ទះ​គាត់​ទេ​។​ដែល​ជាហេតុ​ធ្វើអោយ​អ្នកដំណើរ​ជួប​ផលវិបាក​និង​មាន​អារម្មណ៍​ខឹង​នឹង​ម្ចាស់ផ្ទះ​នោះ​យ៉ាងខ្លាំង​។​

​ប្រជាពលរដ្ឋ បាន​រអ៊ូ រទាំ​និង​សួរថា​៖ តើ​ទម្ងន់​ម៉ូតូ​ប៉ុណ្ណឹង​អាច​ធ្វើឱ្យ​ដី​មុខ​ផ្ទះ​របស់​គាត់​ខូច​ដែរ​ឬ​? បើ​ទម្ងន់​ឡាន​ឬ​គោយន្ត​ទៅ​ថា ក្រែងលោ​ខូច​ដី​មុខ​ផ្ទះ​គាត់​នោះ តែ​នេះ​ម៉ូតូ សោះ​មិនគួរណា​គាត់​កំណាញ់​ដល់​ថ្នាក់​ហ្នឹង​សោះ អី​ក៏​កំណាញ់​ចិត​អាក្រក់​យ៉ាងនេះ ខុសគេខុសឯង​មិន​មើល​គេ​អ្នកជិតខាង​អី​បន្តិច​សោះ​លោក​ម្ចាស់​ថ្លៃ​។​

ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​សូម​សំណូមពរ​ដល់​ឯកឧត្តម​អ៊ុក រ៉ាប៊ុន​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​និង​សម្ដេច​កិត្តិ​ព្រឹត​បណ្ឌឹត​ប៊ុន រ៉ានី​ហ៊ុន សែន​មេត្តា​ជួយ​អន្តរាគមន៍​កសាង​ផ្លូវលំ​មួយ​ខ្សែ​នេះ​ដើម្បី​ពួកគាត់​បាន​ធ្វើដំណើរ​ស្រួល​និង​គេ​ផង​ព្រោះ​ផ្លូវ​មួយ​ខ្សែ​នេះ​ពួកគាត់​ធ្វើដំណើរ​ជួប​ផលវិបាក​អស់​រយៈ​ជា​យូ​ឆ្នាំ​មកហើយ មិន​មាន​អាជ្ញាធរ​ឬ​ថ្នាក់ដឹកនាំ​ណា​យក​ភ្នែក​មើល​ឡើយ​។​

បើ​និយាយ​ពី​ចៅហ្វាយខេត្ត​វិញ​គឺ​បាន​ផ្លាស់ប្ដូរ អស់​ចំនួន​៥​នាក់​មក​ហើយ​។​ដូចនេះ​មាន​តែ​សម្ដេច​តេជោ​ហ៊ុន សែន​និង​សម្ដេច​កិត្តិ​ព្រឹត​បណ្ឌិ​តប៊ុន រ៉ានី​ហ៊ុន សែន​ទេ​ដែល​អាច​ជួយ​ពួកគាត់​បាន​។​សព្វថ្ងៃ​នេះ​ភ្លើង​មាន​ហើយ​នៅ​ខ្វះ​តែ​ផ្លូវ ប្រសិនបើ​សម្ដេច​ជួយ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នេះ​ជូន​ប្រជាពលរដ្ឋ ប្រពល​រដ្ឋ​ច្បាស់​ជា​ដឹងគុណ​សម្ដេច​យ៉ាង​ធំធេង​ជាទី​បំផុត​រក​អ្វី​ប្រៀបផ្ទឹម​ពំ​ុ​បានឡើយ ។ ម្យ៉ាង​ទៀត​ផ្លូវ​មួយ​ខ្សែ​នេះ​ជា​ប្រព័ន្ធ​ផ្លូវ​គមនាគមន៍​មួយ​យ៉ាង​សំខាន់​សម្រាប់ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ខេត្ត​កំពង់ឆ្នាំង​ទៅ​ផ្លូវជាតិ​លេខ​៦A​ខេត្ត​កំពង់ចាម​ហើយ​ការធ្វើដំណើរ​តាម​ផ្លូវ​នេះ​បាន​រហ័ស​ទាន់​ចិត្ត​ទៀង​ផង​ព្រោះ​ជា​ផ្លូវ​កាត់ ចំ​ពាក់កណ្ដាល​ប្រទេស​៕

 

Filed in: ព័ត៌មានជាតិ