សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឡាន​ដឹក​ត្រី​រស់​ពី​វៀតណាម​របស់​ថៅកែ ឡេង យូ បុក​របាំង​ទ្រូងផ្លូវ​ក្នុង​ក្រុង​តាខ្មៅ​ព្រោះ​ត្រូវ​បណ្តាសា​?!

កណ្តាល​៖ អ្នកបើកប​រឡាម​ដឹក​ត្រី​រ៉ស់​ថៅកែ​របស់​ខ្លួន ឈ្មោះ ឡេង យូ ម្នាក់​បាន​រងរបួស ដោយសា​រថយន្ត​ដឹក​ត្រី​របស់​ខ្លួន​បុក​ដុំថ្ម​បែងចែក​ទ្រូងផ្លូវ​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ ថ្ងៃទី​២៨ ខែវិច្ឆកា ឆ្នាំ​២០១៧ ស្ថិតនៅ​ត្រង់​ចំណុច​ខាង​មុខ​ដេប៉ូ​លក់​គ្រឿងសំណង់​យីហោ អ៊ុក ចន្ថា​វី លើ​ផ្លូវជាតិ​លេខ​២១​បេ ក្នុង​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​រួច​បើក​ទ្វារ​ឡាន​រត់​បាត់ ។​

​លោក​វរៈសេនីយ​ន៍​ទោ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តាខ្មៅ បាន​ប្រាប់​ឱ្យដឹងថា ឡាន​បង្ក​គ្រោះថ្នាក់​ចរាចរ​នេះ​ម៉ាក ISUZU ពណ៌ ស ស្លាក​លេខ​ភ្នំពេញ 3B.7598 បើកបរ​ដោយ​ឈ្មោះ ដា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រង​របួសស្រាល ដោយសារ​បើកបរ​ងងុយ​ដេក​ក៏បាន​រេ​ចង្កូត​រថយន្ត​មក​ខាងឆ្វេង​ដៃ​ទៅ​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឥ្យ​រថយន្ត​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ និង​ខូច​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៧​ផ្ទាំង​ប្រវែង​១៤​ម៉ែត្រ​។​

​រថយន្ដ​ដឹក​ត្រី​ដែល​បង្ក​គ្រោះថ្នាក់​នេះ ជា​កម្មសិទ្ធិ​របស់​ឈ្មួញ​នាំ​ត្រី​រ៉ស់​ពី​ស្រុក​យួន​ដុះ​ស្លែ​ម្នាក់​ឆ្មោះ​លោក ឡេង យូ ដែល​ក្នុង​មួយថ្ងៃៗ​ដឹក​រាប់សិប​ឡាន មិន​ថា​ថ្ងៃ​យប់​នោះ​ទេ ហើយ​ថែមទាំង​បើកបរ​លឿនៗ ដែល​កន្លងមក​ធ្លាប់​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជា​ហូរហែ​។​ប្រជាពលរដ្ឋ​ថា​
​ក្បួន​រថយន្ត​ដឹក​ជញ្ជូន​ត្រី​របស់​ថៅកែ ឡេង យូ សព្វ​ថ្ងៃនេះ​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ និង​កំពុងតែ​បំផ្លិចបំផ្លាញ​ផ្លូវ​សាធារណៈ និង​វត្ត​អារាម ស្ថិត​ក្នង​ភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្តាល ដែល​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​។​

​ប​គណៈកម្មការ​អាចារ្យ​វត្ត និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង  ២០០​នាក់ បាន​ផ្តិតមេដៃ​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ ស្រុក​កោះធំ ជួយ​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ត្រី របស់លោក ឡេង យូ ឆ្លងកាត់​មុខ​ព្រះវិហារ ដែល​បង្ក​ឲ​មាន​ការបះ​ពាល់​ដល់ទី​អារាម ដែល​ជាទី​គោរព​សក្ការៈ​របស់​ប្រជា​ពិទ្ធ​បរស័ទ​ដែរ​តែ​គ្មាន​ចំណាត់ការ​ឡើយ​គឺ​លោក ឡេង យូ នៅ​តែ​ដឹក​ត្រី​កាត់​វត្ត ធ្វើ​ប្រេះ​ស្រុត​ខឿន​ព្រះវិហារ​និង​ជាក់ស្តែង​បុក​របាំង​ចែក​ផ្លូវ​ថែម​ទៀត​ផង​។

​លោក អេង មោក អភិបាល​ស្រុក​កោះធំ ធ្លាប់​អះអាងថា លោក​ធ្លាប់បាន​ដោះស្រាយ និង​បញ្ជា​ឲ្យ​ក្បួន​រថយន្ត​នេះ​ប្រើ​ផ្លូវ​ផ្សេង គឺ​មិន​ត្រូវ​ដឹក​កាត់មុខ​ព្រះវិហារ​ទៀត ប៉ុន្តែ​ប្រសិន បើ​លោក ឡេង យូ នៅតែ​បន្ត​ដឹក​កាត់មុខ​ព្រះវិហារ​នោះ លោក​នឹង​មាន​វិធានការ​តែ​ឡេង​យូ​មិន​ស្តាប់​ធើ​អី​យូ​។​ ​ទោះជា​យ៉ាងណា​បរ​មី​វត្ត​ក្តៅក្រហាយ ជាពិសេស ត្រូវ​បណ្ដាសា​របស់​ពុទ្ធបរិស័ទ​វត្ត​វាំង​កែវ​ព្រែក​ស្បូវ ទើប​ក្បួន​រថយន្ត​ដឹក​ត្រី​តែងតែ​ជួប​គ្រោះថ្នាក់​ជាក់ស្តែង​ផ្អើល​គេឯង​ចឹង​ទៅ​៕

 

Filed in: ព័ត៌មានជាតិ