សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នគរបាល​យាម​ធនាគារ​អេស៊ីលីដា​កោះកុង​ធ្វើអត្តឃាត​ព្រោះ​ឈឺចិត្ត​មាន​បណ្តាំ​?

​កោះកុង ៖ ​កាលពី​ម៉ោង​ជាង​៣​រសៀល​ថ្ងៃ​ទី​២៨ វិច្ឆិកា​មន្ត្រីនគរបាល ដែល​យាមកាម​នៅ​សាខា​ធនាគារ អេស៊ីលីដា ត្រូវបាន​គេ​ឃើញ​ស្លាប់​នៅ ក្នុង​បន្ទប់ទឹក​នៃ​ធន​គារ​ដែល ស្ថិតក្នុង​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​ជាមួយ​កាំភ្លើង​ស្វាយ​បត់​ធុន​អាកា​៤៧​របស់ខ្លួន ។ ជង​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា​៖​ជា​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ ​ពាក់​ស័ក្តិ​២ ឈ្មោះ ផេង គ្រី អាយុ​៤០​ឆ្នាំ​បម្រើ​ការងារ​នៅ​ការិយាល័យ​នគរបាល​អន្តរាគមន៍​។ មាន​ការបញ្ជាក់​ពី​មន្ត្រី​មួយចំនួន​ថា មន្ត្រីនគរបាល​យាម​នៅ​ធនាគារ អេស៊ីលីដា ខត្ត​កោះកុង បាន​សម្លាប់​ខ្លួនឯង ប៉ុន្តែ​ប្រភព​ព​តិមាន​ឲ្យដឹងថា​៖​ប៉ូលិស​ជំនាញ​នៅតែ​មិន​ទាន់​អស់ចិត្ត ពោល​កំពុង​បន្ត​កោសល្យវិច័យ និង​អង្កេត​បន្ថែម​។​

ករណី​នគរបាល​ទៅ​ស៊ីឈ្នួល​យាម​ឲ្យ​ធនាគារ​ឯកជន​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​អាកា​៤៧​នេះ​នៅ​កន្លែងកើតហេតុ គេ​សង្កេតឃើញថា​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង និង​មាន​ប្រជាពលរដ្ឋ សមត្ថកិច្ច​ចោមរោម​យ៉ាងច្រើន ។ សមត្ថកិច្ច​ក៏​បាន​រកឃើញ​បណ្ដាំ​ចុងក្រោយ​របស់​ជនរងគ្រោះ​ផងដែរ ដែល​សរសេរ​នៅលើ​អាវ ដោយ​មាន​ខ្លឹមសារ​ថា «​ការស្លាប់ ខ្ញុំ​មិន​បាន​ពាក់ព័ន្ធ​ជាមួយ​នរណា​ទាំងអស់ គឺ​ស្លាប់​ដោយ​ខ្លួនឯង ពី​ខ្ញុំ ផេង គ្រី​។​

​លា​ហើយ​អ្នក​ទាំងអស់​គ្នា​»​តើ​ហេតុ​អី​បាន​ជា​នគរបាល​រូប​នេះ​សម្លាប់​ខ្លួនឯង​នោះ​នៅ​មិន​ទាន់​ស្រាវជ្រាវ​ដឹង​នៅឡើយ​។​សូម​បញ្ជាក់​ដែរ​ថា​៖​សាខា​ធនាគារ​អេស៊ីលីដា​ខេត្ត​កោះកុហ​នេះ​ធ្លាប់បានបង្ក​គ្រោះថ្នាក់​ដល់ជិវិត​ចំពោះ​កម្មករ​ម្នាក់​ដែល​ទៅ​ដោះ​ស្លាក​ឡូហ្គោ​រូប​ហង្ស​របស់​ធនាគារ​អេស៊ីលីដា​ដែល​សម្តេច​ហ៊ុន​សែន​ឲ្យ​ដក​ចេញ​ដើម្បី​កុំឲ្យ​ប្រជាពលរដ្ឋ​ច្រឡំ​ថា​ជា​ធនាគា​របស់​រដ្ឋ​នោះ​ម្តង​ហើយ​៕

 

 

Filed in: ព័ត៌មានជាតិ