(ក្រចេះ) ៖ កម្លាំងនគរបាលស្រុកឆ្លូងបានឃាត់ខ្លួនជនសង្ស័យពីរនាក់ពីបទប្រើអំពើហឹង្សាដោយចេតនានិងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា។ការឃាត់ខ្លួនជនសង្ស័យពីរនាក់នោះស្ថិតនៅចំណុចភូមិប្រហួតឃុំដំរីផុងស្រុកឆ្លូងខេត្តក្រចេះកាលពីថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៧។
មន្ត្រីនគរបាលបានឱ្យដឹងថាមានករណីហឹង្សាដោយចេតនានិងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា។ករណីនេះត្រូវកម្លាំងនគរបាលស្រុកឆ្លូងដឹកនាំដោយលោកអធិការសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ធបាលឃុំដំរីផុងបានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការឃាត់ខ្លួនជនសង្ស័យបានពីរនាក់តែម្តង។
ជនសង្ស័យពីរនាក់ឈ្មោះ ស៊ុន វុត្ថា ហៅ (អូនធំ) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែត្រៀក ឃុំដំរីផុងស្រុកឆ្លូង ខេត្តក្រចេះ។ឈ្មោះ ស៊ុន វាន់ធី ហៅ(អូនតូច)ភេទប្រុស អាយុ៣២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែត្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។
មន្ត្រីនគរបាលបានឱ្យដឹងទៀតថាជនរងគ្រោះឈ្មោះ ជាន អេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាលកន្សែង ឃុំកំពង់ដំរីស្រុកឆ្លូងខេត្តក្រចេះ។ករណីនេះកម្លាំងនគរបាលប៉ីស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត៕