សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ​រាជធានី​ភ្នំពេញ​រាប់បាត្រ​បង្សកូល​ឧ​ទិ្ទស​ជូន​ជនរងគ្រោះ​អ្នក​ស្លាប់​ក្នុងឧ​ទ្ទ​វ​ហេតុ​កោះ​ពេជ្រ​៣៥៣​នាក់ កាលពី​ឆ្នាំ​២០១០

​ភ្នំពេញ​៖  រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និមន្ដ​ព្រះសង្ឃ ១០៨​អង្គ​រាប់បាត្រ​បង្សកូល ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ អ្នកស្លាប់ ក្នុង​ឧបទ្ទវហេតុ នៅ​ស្ពាន​ពេជ្រ ៣៥៣​នាក់ កាលពី​ឆ្នាំ​២០១០ ។​ពិធី​នេះ​ក៏មាន ការចូល រួម​ពី លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោកស្រី រួមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សាច់ញាតិ​របស់​ជនរងគ្រោះ​ជាច្រើន នាក់​ទៀត  កាលពី​ថ្ងៃ​ទី ២២ វិច្ឆិកា ឆ្នាំ​២០១៧ ។​

​សូមបញ្ជាក់​ថា​៖  កាលពី​យប់​ថ្ងៃ​ទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១០ មាន​ឧបទ្ទវហេតុ​ដ៏​អាក្រក់​មួយ​បាន​កើតឡើង​នៅលើ​ស្ពាន​ពេជ្រ នៃ​ទីក្រុង​កោះ​ពេជ្រ ដោយ​ហ្វូងមនុស្ស​រត់​ជាន់គ្នា យប់​ថ្ងៃ​ចុង​បង្ហើយ​នៃ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ បណ្តាលឲ្យ​មាន​មនុស្ស​រងគ្រោះ​ស្លាប់ ៣៥៣​នាក់ និង​របួស​ជាង​៤០០ នាក់​យ៉ាង​អណោច​អ​ធ៌ម បំផុត ។ ក្រៅ​ពី​រៀបចំ​តាម​សាសនា​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ​ដែល​បាន​លាចាក លោក​ទៅហើយនោះ ពិធី​នេះ​ក៏​បាន​បង្ហាញឲ្យឃើញពី​មនោសញ្ចេតនា​សោកស្តាយ អា​លោះ​អាល័យ​យ៉ាង​ក្រៃលែង​ជាមួយ​ក្រុម​គ្រួសា​រសាច់ ញាតិ​ជនរងគ្រោះ ចំពោះ ការបាត់បង់​សមាជិក​គ្រួសារ​ក្នុង ហេតុ​ការ​ដ៏​សោកសង្រេង​នេះ​កាលពី​៧​ឆ្នាំមុន ។​

​ក្នុងនោះ​ដែរ​អាជ្ញាធរ​រាជធានី​ក៏បានផ្ដល់​អំណោយ សប្បុរស​ធ​ម៏​ជូន​ដល់​គ្រួសារ​ជនរងគ្រោះ ដែល​បាន​មក ចូលរួម ក្នុង​ពិធី​នេះ ១៥០​គ្រួសារ ស្មើ​និង​ជនរងគ្រោះ ១៥០​នាក់ ក្នុង​ម្នាក់ៗ​ជូន​ជា​ថវិកា ២០​ម៉ឺន​រៀល ៕

 

Filed in: ព័ត៌មានជាតិ