សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោកស្រី ម៉ែន សំអន​៖ កម្ពុជា​និង​ចិន នូវតែ​បន្ដ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​វិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម វ​ប្បធ​ម៏ និង​ទេសចរណ៏

​ភ្នំពេញ​៖ កម្ពុជា​_​ចិន នូវតែ​បន្ដ​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​វិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម វ​ប្បធ​ម៏ និង​ទេសចរណ៏ ជាមួយគ្នានេះ ចិន​ជា​ប្រទេស​ដែល​បាន​ដាក់ទុន​វិនិយោគ យ៉ាងច្រើន​សន្ធឹកសន្ធាប់​គ្រប់​វិស័យ​នៅ​កម្ពុជា ផងដែរ ។  នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​លោកស្រី ម៉ែន សំអន ឧ​ប នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច  ក្នុងឱកាស​ដែល​លោកស្រី​ទទួល​ជួប សម្ដែង​ការគួស​ម​ជា​មួយ​គណៈប្រតិភូ​ខេត្ត​ហ្វូ​ជៀន នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ លោក​លី  តឺជី​ន អភិបាលរង​ខេត្ត​ហ្វូ​ជៀន នៃ​សាធារណៈរដ្ឋ​ប្រជា​មា និត​ចិន នៅ​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅ​ទីស្ដីការក្រសួង  ដើម្បី​ស្វែងយល់​ពី​សក្តានុពល ដែល​កំពុង​រីកចម្រើន នៅ​ព្រះ រាជាណាចក្រ​កម្ពុជា ដែល​មាន​លក្ខណៈ សមស្រប ក្នុង​ការដាក់​ទុន​វិនិយោគ ជាពិសេស​លើ​វិស័យ​អចលនៈទ្រព្យ​, វិស័យ ទេសចរណ៏ និង​សេដ្ឋកិច្ច​។​

​លោកស្រី ម៉ែន សំអន  បានបញ្ជាក់​ថា​៖ កម្ពុជា​_​ចិន និង​នូវតែ​បន្ដ ពង្រឹង  កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​លើ​គ្រប់​វិស័យ​យ៉ាង​ជិតស្និត និង​មាន​ភាពរឹងមាំ​តាមរយះ​ចំណងមិត្តភាព សាមគ្គីភាព​ពី​ថ្នាក់ដឹកនាំ​កំពូល នៃ​ប្រទេស​ទាំង​ពីរ កាន់តែ​ជិតស្និទ្ធ និង​បន្ដ​ទំនាក់ទំនង​ការទូត គ្រប់​ជ្រុងជ្រោយ​។​ជាមួយគ្នានេះ ចិន​ជា​ប្រទេស​ដែល​បាន​ដាក់ទុន​វិនិយោគ យ៉ាងច្រើន​សន្ធឹកសន្ធាប់​គ្រប់​វិស័យ​នៅ​កម្ពុជា​ផង​ដែរ ។

​លោកស្រី ម៉ែន សំអន បាន​បន្ដថា​៖ នេះ​ជាឧិ​កាសដ៏​ល្អ​សំរាប់​វិនិយោគិន​ដាក់ទុន​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងពេល​ដែល​កម្ពុជា មាន​សុខសន្តិភាព មាន​ស្ថេរភាព​នយោបាយ និង​មាន​ការអភិវឌ្ឍ យ៉ាង​ឆាប់​រហស័​។​

​លោកស្រី​ម៉ែន សំអន ក៏​បាន​គាំទ្រ​ចំពោះ​ដំណើរការ ​ចុះហត្ថលេខា​លើ​លិខិតបញ្ជាក់​សុ​ឆន្ទះ​ស្តីពី​ការបង្កើត​ទំនាក់ទំន​ង​ជា​មិត្តភាព រវាង​រាជធានី​ភ្នំពេញ ខេត្ដ​សៀមរាប ខេត្ដ​ព្រះសីហនុ និង​ខេត្ត​ហ្វូ​ជៀ​នប្រទេស​ចិន ក្នុង​គោល បំណង ជំរុញ​បង្កើត​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជា​មិត្តភាព ការទូត និង​វិនិយោគ​រវាង​គ្នា​ព្រមទាំង​បង្កើត​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន​ទាំងពីរ  និង​ខេត្ត​ហ្វូ​ជៀន លើ​វិស័យ​ផ្សេងៗ​ដូចជា​៖​វិទ្យាសាស្ដ្រ​,​កសិកម្ម ,​ពាណិជ្ជកម្ម​ ,​ឧស្សាហកម្ម ,​វប្បធម៌​,​អប់រំ និង​ទេសចរណ៏​ជា​ដើម ។​

​លោក​លី តឺជី​ន បានបញ្ជាក់​ថា​៖  ក៏​បាន​កោត​ស​សើរ​ចំពោះ​ការអភិវឌ្ឍ សេដ្ឋកិច្ច​របស់​កម្ពុជា ក្រោម​ការដឹកនាំ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា  ។​លោក​ក៏​បាន​អ​គុណ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទទួល​គណៈប្រតិភូ អ្នកវិនិយោគ​របស់​ប្រទេស​ចិន យ៉ាង​កក់ក្ដៅ រាក់ទាក់ ចំពោះ​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​ដំណើរការ​សេដ្ឋកិច្ច​នៅ​កម្ពុជា  និង ផ្លាស់ប្ដូរ​បទពិសោធ​ន៏​ការងារ រវាង​សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម វ​ប្បធ​ម៏ និង​ទេសចរណ៏ នៅ​កម្ពុជា ៧​នៅពេលនេះ ក្នុង​គោលបំណង ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​និង រឹតចំណង​សាមគ្គីភាព មិត្ដភាព​បងប្អូន​តែ​មួយ ផងដែរ ។

​សូមបញ្ជាក់​ថា​៖ ខេត្ដ​ហ្វូ​ជៀ​នប្រទេស​ចិន គឺជា​ខេត្ដ​មួយ ដែល​មាន​សក្ដានុពល​ដ៏​ធំជាងគេ និង​មាន​សេដ្ឋកិច្ច​៧,០០​ភាគរយ ដោយសារ​ខេត្ដ​ហ្វូ​ជៀន​នេះ មាន​ចំណត់​កំពង់ផែ លើក ដាក់​ទំនិញ គ្រប់​ប្រភេទ និង​មាន​ប្រជាជន​រស់ នៅ​ប្រមាណ​ជាង​៣០​លាន​នាក់ ៕

 

Filed in: ព័ត៌មានជាតិ