សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមាជិក គ​.​ជ​.​ប ៣​រូប​កូតា​អតីត CNRP ដាក់​ពាក្យ​សុំ​លាលែង​ពី​តំណែង

​រាជធានី​ភ្នំពេញ ៖ អនុប្រធាន និង​សមាជិក​ចំនួន​៣​រូប​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប មក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់ពាក្យ​លាលែង​ពី​តួនាទី និង​មុខតំណែង​។ នេះ​ប​បើ​យោង​លិខិត​សុំ​លាលែង​របស់​ពួកគេ​ទាំង​ ៣​នាក់ ដែល​បាន​ដាក់​ចូល​ទៅ​រដ្ឋសភា​កាល​ពី​ម្សិលមិញ​។​

​សមាជិក គ​.​ជ​.​ប ដែល​បាន​ដាក់ពាក្យ​លាលែង​ពី​តំណែង​នោះ​រួមមាន លោក គួ​យ ប៊ុន​រឿង អនុប្រធាន​គ​.​ជ​.​ប​, លោក រ៉ុង ឈុន សមាជិក​គ​.​ជ​.​ប និង​លោកស្រី តែ ម៉ា​នី​រ៉ុង សមាជិក​គ​.​ជ​.​ប​។ ការលាលែង​នេះ បាន​កើតឡើង​ក្រោយ​ពី​តុលាការ​កំពូល នៃ​ប្រទេស​កម្ពុជា សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​ទៅនឹង​អំពើ​ក្បត់ជាតិ​។​

​ចំណែក​លោក ហ៊ីង ធី​ឫទ្ធិ សមាជិក​គ​.​ជ​.​ប កូតា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​នោះ បានប្រកាសថា លោក​មិន​លាលែង​ពី​តំណែង របស់​លោក​ឡើយ​។ លោក​បាន​ថ្លែង​បញ្ជាក់​តាម​លិខិត​របស់​លោក​ថា គ​.​ជ​.​ប ជា​ស្ថាប័ន​ឯករាជ្យ ហើយ​លោក​នឹង​បម្រើ​ស្ថាប័ន​នេះ​ត​ទៅ​មុខ​ទៀត​៕

 

Filed in: ព័ត៌មានជាតិ