សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្ពុជា​ត្រៀម​រៀម​ចំ​មហោស្រព​ភាពយន្ត​ជាតិ​លើក ទី​៥​ឆ្នាំ​២០១៧

ភ្នំពេញ​៖ មន្រី្តជាន់ខ្ពស់​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បាន​អះអាង​ថា​៖ មហោស្រព​ភាពយន្ត​ជា​ព្រឹត្តិការណ៍ នៃ​ការ ប្រមូលផ្តុំ​ស្នាដៃ​ភាពយន្ត​ខ្មែរ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី សំណាក់ មហាជន​កន្លងមក យក​មក​ប្រកួតប្រជែង​ដណ្ដើម ជ័យលាភី និង​ពានរង្វាន់ ។​

​លោក គង់ កន្ថា​រ៉ា  អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បាន​បញ្ជាក​បែប​នេះ  ក្នុងឱកាស​ផ្ដល់​សន្និសីទ សារព័ត៌មាន ស្តីពី​ការរៀបចំ​មហោស្រព​ភាពយន្ត ជាតិ លើក​ទី​៥ ឆ្នាំ​២០១៧,​នៅ​នាយកដ្ឋាន​សិល្បៈ ភាពយន្ត និង ផ្សព្វផ្សាយ វប្បធម៌  កាលពី​រសៀល​ថ្ងៃ​ទី​១៦​ខែវិច្ឆិកា ឆ្នាំ ២០១៧  ។​

​លោក​បន្តថា​៖ នេះ​គឺជា​លើក​ទី​៥​ហើយ ដែល​ក្រសួង វប្បធម៌​បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ៦​ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៧  នៅ​សាលសន្និសីទ​ចតុមុខ និង​គ្រប់ រោងភាពយន្ត​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ ។ មហោស្រព​នេះ ធ្វើឡើង​ក្នុង គោលបំណង លើកកម្ពស់​សមត្ថភាព​ក្នុង​ការផលិត​ស្នាដៃ​ភាពយន្ត​សំដៅ​ពង្រឹង​គុណភាព និង ការ អភិវឌ្ឍ​ឧស្សាហកម្ម​ភាព​ជាតិ ប្រកបដោយ​និរន្តរភាព ក្រោម ពាក្យស្លោក​ភាពយន្ត និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ។​

​លោក ប៉ុក បូ​រក្ស  ប្រធាន​នាយកដ្ឋាន​សិល្បៈ ភាពយន្ត និង ផ្សព្វផ្សាយ​វប្បធម៌​បាន​លើកឡើង​ថា​៖  គ្រប់​ស្នាដៃ ភាព យន្ត ដែល​ត្រូវ​យក មក​ចូលរួម​ប្រកួតប្រជែង​ត្រូវ​លើ ខ្លឹម សារ​ណា​មួយ​ដូច​ខាងក្រោម អប់រំ និង​ផ្សព្វផ្សាយ ចំណេះ ដឹង​អំពី​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណីជាតិ លើកស្ទួយ​វប្បធម៌ សន្តិភាព និង​អហិង្សា​ពង្រឹង​សាមគ្គីភាព និង​ឯក ភាព​ជាតិ ។ ពានរង្វាន់​និង​ជ័យលាភី​សរុប​មាន​ចំនួន​១០ ក្នុង​នោះ​សម្រាប់​ស្នាដៃ​ភាពយន្ត​ល្អផ្តាច់គេ​និង​ពានរង្វាន់ បុគ្គល ៩​ផ្សេង​សម្រាប់ បុគ្គល​ដែល មាន​ស្នាដៃ​ល្អ​ឆ្នើម ។​

​លោក​ស៊ិន ច័ន្ទ​សា​យ៉ា  ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ  បានបញ្ជាក់​ថា​៖ មហោស្រព​ភាពយន្ត​នេះ មិន ត្រឹមតែ​ជា​ការប្រកួតប្រជែង​ស្នាដៃ​ភាពយន្ត​ជាតិ​ប៉ុណ្ណោះ​ទេ គឺជា​ការផ្តល់​នូវ​កាលានុវត្តភាព​ល្អៗ​ដល់​ផលិតករ​និង អ្នក បច្ចេកទេស​ជំនាញ​ភាពយន្ត ទាំងអស់​មក​គ្រប់​ផលិតកម្ម ដើម្បី​ដកស្រង់​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក ក្នុងការ កែលម្អ និង​ពង្រឹង​គុណភាព​ស្នាដៃ​ភាពយន្ត​របស់ខ្លួន​ដើម្បី បំពេញ​បាន​តម្រូវការ​ទីផ្សារ ភាពយន្ត​ក្នុងស្រុក និង​អាច ឈាន​ទៅ​ប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុង​តំបន់​ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ