សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សង្គ្រោះ​ជាតិ​ដាច់​សង្ខារ​ដោយសា​តុលាការ​កំពូល​ក្រោយពី​បង្កើតបាន​៥​ឆ្នាំ​?​តេជោ​សែន​ចាំត្រង​១០​ថ្ងៃ​ទៀត​!

ភ្នំពេញ​ ៖ ​តុលាការ​កំពូល​នៅវេលា​ម៉ោងជាង​៥​សៀ​ល​បានសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បិទផ្លូវ​តវ៉ា​តាម​ពាក្យបណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ដែល​ចោទ​ថា​ក្បត់ជាតិ​ព្រោះ​ឃុប​ឃឹត​ជាមួយ​ចនបរទេ​សរៀ​ប​ចំ​ធ្វើ​បដិវត្តន៍​ពណ៍​ដោយ​បាន​ហាម​ថ្នាក់ដឹកនាំ និង​គណៈកម្មការ​នាយ​ក​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​រូប​(​ក្នុង​មាន​តំណាងរាស្ត្រ​ផង​) មិនឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ​ដោយ​ស្ងាត់ស្ងៀម ។​

​ចាប់តាំងពី​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល បាន​បើក​សវនាការ​ជា​អសាធារណៈ​លើ​បណ្តឹងសុំ «​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​» ដោយ​មាន​ចៅក្រម​៩​រូប ដឹកនាំ​ដោយ​លោក ឌិ​ត មុន្ទី ប្រធាន​តុលាការ​កំពូល​និង​តំណាង​មហាអយ្យការ​មួយរូប ក្រឡាបញ្ជី​មួយរូប និង​មាន​មេធាវី​ដើមបណ្តឹង​តំណាង​ក្រសួង​មហាផ្ទៃ​៤​រូប ។​

​សម្ត​កិច្ច​ក្រោយពី​ការប្រកាស​សាលក្រម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅវេលា​ម៉ោង​ប្រមាណ​៧​យប់​ម​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​ក្នុងនាម​ប្រមុខ​ស្ថាបន័និតិ​ប្រតិបត្តិបា​ន​ប្រកាស​គាំទ្រ​សាលក្រម​តុលាការ​កំពូល​(​ទា​ហ៊ា​ប៉ូលិ​សប្រកាស​គាំទ្រ​តាម​បន្ត​)​។​សម្តេច​ហ៊ុន​សែន​ជាមួយ​និង​ការ​អំពាវ​ឲ្យ​ពលរដ្ឋ​រក្សា​ភាពស្ងប់ស្ងាត់​សម្តេច​តេជោ​ហ៊ុនសែន​ប្រធាន​គណបក្ស​ប្រជាជ​ន​កម្ពុជា​បាន​ប្រកាស​ជា​ថ្មី​ទៀត​បន្ត​ទទួល​យក​ពួក​កូន​ទា​ហ៊ាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាក់​ទព័ដោយ​សា​បែកបន្ទាយ​ឲ្យចូល​គណបក្ស​ប្រជាជន​ពីសេស​មេឃុំ​ចៅសង្កាត់​និង​សមាជិក​ទាំងអស់​ដោយ​ស​ម្តេច​ទុកពេល​ឲ្យ​ប្រមាណជ​តិ​១០​ថ្ងៃ​ទៀត​។​

​តេជោ​សែន​បាន​ប្រកាស​ការពា​រការ​ចាំ​ត្រង​យក​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​មេឃុំ​ចៅសង្កាត់​៤៨៩​នាក់​រួម​និ​សមាជិក​ប្រមាណ​ជិត​៥​ពាន់​នាក់​ឲ្យចូល​មក​គនបក្ស​ប្រជាជន​ថា​មិនមែន​ជា​ការទិញ​ដូរ​អី​ទេ​គឺ​គ្រាន់តែ​ចង់​ជួយ​ឲ្យ​បន្ត​ការងារ​បំរើ​ប្រជាជន​បន្តទៀត​តែប៉ុណ្ណោះ​។​សូម​បញ្ជាក់​ដែរ​ថា​៖​សវនាការ គឺ​មិន​អនុញ្ញាត ឲ្យ​ថត​សំឡេង និង​ថត​រូបភាព​ទេ ហើយ​អ្នកចូលរួម​តាមដាន​អាច​កត់ត្រា​បាន ។​ពេល​សវនាការ​មាន​ការពង្រាយ​កម្លាំងប្រដាប់អាវុធ​និង​បិទផ្លូវ​ជុំវិញ​តុលាការ​កំពូល​។​សមុំត្តកិច្ច​ក៏​បានចាប់​បណ្តេញ​ចេញក​ញ្ញ​ឡេង​ឡែ​ន​អតី​បុគ្គលឹក​កាសែត​កាំបូឌា​ដេលី​ផងដែរ​ដោយ​សំអាង​គ្មាន​កាត​កាសែត​។​

​ទោះជា​យ៉ាងណា​គនបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​រសៀល​ថ្ងៃទី​១៦​វិច្ឆិកា​នេះ​ដែរ​ដោយ​បដិសេធ​មិន​ទទួលស្គាល់​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​ព្រោះ​លោក​ឌឺ​ត​មន្ទី​រប្រ​ធាតុលាការ​ជា​សមាជិក​អ​ចិន្ត្រៃ​គណបក្ស​ប្រជាជន​និង​លោក​ជីវ​កេង​ជា​ប្រធា​ក្រុមការងារ​គណបក្ស​ប្រជាជន​នៅ​ខេត្តតាកែវ​។​សេចក្តីថ្លែងការណ៍​ក៏បាន​អំពាវនាវ​ឲ្យ​សមាជិក​របស់​ខ្លួន​តវ៉ា​ដោយ​ស្ងាត់ស្ងៀម​និង​អំពាវនាវ​ឲ្យ​អន្តរជាតិ​ជួយ​អន្តរា​គម​ដើស្រាយ​បញ្ហា​ផងដែរ​។​

​លោក ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​ត្រូវបាន​រំលាយ​នៅថ្ងៃនេះ បាន​បញ្ជាក់​ប្រាប់​កាសែត ថា ពេញ​មួយ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ ដែល​ជា​ថ្ងៃ​ប្រកាស​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​ការជួបជុំ​ប្រមូលផ្តុំ​ពី​សំណាក់​មេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ មកពី​គ្រប់​រាជធានី​ខេត្ត រួម​ទាំង​សកម្មជន និង​អ្នកគាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ នៅឯ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិតនៅ​សង្កាត់​ចាក់អង្រែ រាជធានី​ភ្នំពេញ​នោះទេ ។​

​លោក ម៉ៅ មុនី​វណ្ណ បញ្ជាក់ថា​៖ គណបក្ស​សង្គ្រោះ​ជាតិ មាន​បទពិសោធន៍​ច្រើន និង​ភាពចាស់ទុំ​ផ្នែក​នយោបាយ ដូច្នេះ​ហើយ​គណបក្ស នឹង​ធ្វើ​ការតស៊ូ​មតិ​ដោយ​អហឹង្សា ពោល​គឺ​តាម​លទ្ធិប្រជាធិបតេយ្យ​ជំនួស​វិញ ដើម្បី​ជៀសវាង​ការប្រឈមមុខ​ដាក់​គ្នា ឬ​ការឈាន​ដល់​ការប្រើប្រាស់​អំពើហិង្សា​ណាមួយ​កើតឡើង​។​

​លោក ម៉ៅ មុនី​វណ្ណ ឲ្យដឹងថា​៖​ចាប់តាំងពី​មុន​ថ្ងៃ​ប្រកាស​សាលក្រម​តំណាងរាស្ត្រ ៧ រូប មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​ជួប​សន្ទនា ជាមួយ​លោក ជា​សមាជិក​ព្រឹទ្ធសភា នៃ​សហរដ្ឋអាមេរិក និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​ទ្វីបអាស៊ី ភាគ​ខាងកើត ក្នុង​គណៈកម្មាធិការ​កិច្ចការបរទេស នៃ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​។​

​សូមបញ្ជាក់​ថា​៖​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២ ដោយ​ការច្របាច់បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី ដែល​មាន​រូប​សញ្ញា​ភ្លើងទៀន ដែល​ដឹកនាំ​ដោយ លោក សម រង្ស៊ី​មាន​តំណាងរាស្ត្រ​សរុប​ចំនួន​២៦​រូប និង​គណបក្ស​សិទ្ធិមនុស្ស មាន​រូប​សញ្ញា​ព្រះ​ចន្ទ​ពេញវង់​ចំនួន​៣​រូប ដឹកនាំ​ដោយ​លោក កឹម សុខា នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ដោយ​កំណត់​យក រូប​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ជា​រូប​ព្រះអាទិត្យ​វិញ ដោយ​លោក សម រង្ស៊ី ធ្វើជា​ប្រធាន និង​លោក កឹម សុខា ជា​អនុប្រធាន​។​

​ក្រោយពី​ការ​ចាប់ដៃ​គ្នា​បង្កើត​ទៅជា​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៣​បានទទួល​ការគាំទ្រ​រហូតដល់​៥៥​អាសនៈ ។​ក្រោយ​មក​ចូលរួម​បោះឆ្នោត​ឃុំ​សង្កាត់​គនបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អស​នៈ​ក្រុកប្រឹក្សា​ឃុំ​សង្កាត់​ប្រមាណ​ជិត​៥០០០​នាក់​ក្នុងនោះ​បាន​ធ្វើ​ជា​មេឃុំ​ចៅ​សង្កា​ត​ចំនួន​៤៨៩​ឃុំ​សង្កាត់​។​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការសោកស្តាយ​ចំពោះ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​តុលាការ​កំពូល​។​តែ​បាន​អំពាវនាវ​ឲ្យ​អ្នកនៅបាយ​សង្គ្រោះ​ជាតិ​រួម​គ្នា​តស៊ូ​ជាំ​ថ្មី​ទៀត​ដែរ​។​

 

Filed in: ព័ត៌មានជាតិ