សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បើក​ការដ្ឋាន​ដាក់លូ​ទំហំ​១​ម៉ែត្រ​កន្លះ​ជិត​១០​គីឡូម៉ែត្រ​នៅ​អម​សងខាង​ផ្លូវ​១៩៦២ ក្នុង​ខណ្ឌ​សែន សុខ ដើម្បី​រំដោះ​ការលិចលង់

ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បើក​ការដ្ឋាន​ដាក់លូ​ទំហំ​១​ម៉ែត្រ​កន្លះ​ជិត​១០​គីឡូម៉ែត្រ​នៅ​អម​សងខាង​ផ្លូវ​១៩៦២ ស្ថិត​ក្នុង​ខណ្ឌ​សែន សុខ ដែល​ពិធី​នេះ​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​១៣ វិច្ឆិកា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ដែនដី ចូលរួម​យ៉ាងច្រើន ។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក ជញ្ជូន​រាជធានី​ភ្នំពេញ បានអោយដឹងថា​៖ រដ្ឋបាល​រាជធានី ភ្នំពេញ កន្លងមក​បាន​ស្ថាបនា​លូ​បាន​ជាង​៤២០​គីឡូម៉ែត្រ និង បាន​ពង្រីក​ផ្លូវ​បាន​ជា​ច្រើន​ខ្សែ​ផងដែរ ។ ជាក់ស្តែង​សំរាប់​ផ្លូវ​១៩៦២ ស្ថិតក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន សុខ​វិញ ដោយ​ផ្លូវ​មាន​លក្ខណៈ​តូច​និង​មិន​មាន​បណ្តាញ​លូ ទើប​រដ្ឋបាល​រាជធានី​សម្រេច​ស្ថាបនា​លូ​ប្រវែង​៩៤០០​ម៉ែត្រ ទំហំ​មួយ​ម៉ែត្រ​កន្លះ គឺជា​យុទ្ធសាស្ត្រ​កាត់បន្ថយ​ការលិចលង់ នៅ​តំបន់​នេះ ស្របតាម​អនុសាសន៍​សម្តេច តេជោ​ហ៊ុន សែន​។​

​លោក​បាន​បញ្ជាក់ថា​៖  ការដ្ឋាន​នេះ​នឹង ប្រើ​រយះពេល​ចំនួន​៨​ខែ​ក្នុង​ការស្ថាបនា ហើយ​ក្រោយ​ការស្ថាបនា​រួច វា​នឹង​អាច​រំដោះ​ទឹក​ចេញពី លើ​ផ្លូវ​លេខ ២០១១ ពី​តំបន់​ចំការ​ព្រីង ដោយ​ហូរ​ចូល​មក​ប្រឡាយ​ទូល​សំពៅ និង​មួយ​ផ្នែក ទៀត​ពី​វត្ត​ជុំ ទៅ​ប្រឡាយ​ទូ​សំពៅ ស្របពេល​ដែល​ស្ថានីយ​ទួល​សំពៅ បាន​ស្ថាបនា​អោយ​មាន​កម្លាំង​បូម​ខ្លាំង​ជាង​មុន ។​

​លោក​សាំ ពិសិដ្ឋ ក៏​បាន​ស្នើសុំ​អោយ​ប្រជាពលរដ្ឋ មេត្តា​យោគយល់​និង​ចូលរួម​ជាមួយ​ក្រុមការងា​រ ដើម្បី​អោយ​ការដ្ឋាន​នេះ​បាន​សម្រេច​ជោគជ័យ ។

​លោក ឃួ​ង ស្រេង  ក៏​បាន​ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្រង់​ស្ថិតិ​ឲ្យបាន​ច្បាស់លាស់ ចំពោះ ប្រជាពលរដ្ឋ និង​អ្នកមានអំណាច មួយចំនួន ដែល​រំលោភ​យក​ដី​ចំណី​ប្រឡាយ ចាក់​ដី​ក្នុង​ប្រឡាយ​និង​បញ្ជាក់​ពី​ទំហំ​ប្រឡាយ​ឲ្យបាន​ច្បាស់ ពី​ចំណុច មួយ​ទៅ​ចំណុច​មួយ ផ្ញើរ ទៅ​ឲ្យ​លោក​ជា​បន្ទាន់ ដើម្បី​ឲ្យ​លោក​អាច​ជម្រុញ ការងារ​នេះ​បាន​លឿន បំពេញ​ទៅតាម​សំណូមពរ ដែល ប្រជា​ពល រដ្ឋ​ចង់បាន​។​

​លោក ឃួ​ង ស្រេង  បានបញ្ជាក់​ថា​៖ សព្វថ្ងៃ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន និង​កំពុង​ជំរុញ​ដល់ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​បន្ត​ចូលរួម​ក្នុង​សកម្មភាព​ការងារ សង្គម​ឱ្យបាន​ច្រើន​ថែមទៀត ដើម្បី​បំរើ​ផលប្រយោជន៍​ប្រជាជន និង​សង្គមជាតិ​ទាំងមូល ពិសេស​ចូលរួម អនុវត្ត​តាម​អនុ​សាន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាននិងកំពុង​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី និយោជិត​ដែល​បំរើ​ការងារ​ក្នុង​វិស័យ​ការត់ដេរ និង​វាយណភ័ណ្ឌ ដើម្បី​បាន​ដឹង​កាន់តែ​ច្បាស់​ថែម​ទៀត​អំពី​សុខទុក្ខ​និង​សេចក្តីត្រូវការ​របស់​ពួកគាត់ ពោល​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍន៍ និង​ប្រជាជន​មាន​ជីវភាព​ធូរធារ​ជា​លំដាប់​៕

 

Filed in: ព័ត៌មានជាតិ