សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ក្រញូង​នៅ​កណ្តាល​ក្រុង​តាខ្មៅ​ដូច​បំបែក​ឆ្នាំងបាយ​?

​ខេត្ត​កណ្តាល​៖​ទីតាំង​ស្តុក​លាក់ទុក​ឈើប្រណិត​ប្រភេត​ក្រញូង​ដោយ​គ្មាន​ច្បាប់​មួយ​កន្លែង​ត្រង់​ចំណុច​ផ្ទះជួល លេខ​៤៥៦ ផ្លូវ​លេខ​១១៥ ស្ថិតក្នុង​ភូមិ​តា​ក្ដុល​ត្បូង សង្កាត់​តា​ក្ដុល ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល​ត្រូវ​បាន​សមត្តកិច្ច​នគរបាល​ខេត្ត​កណ្តាល​បង្ក្រា​បបាន​នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃ​ព្រហស្បត៍ ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​ចាប់​បាន​មនុស្ស​១៩​នាក់​ដែល​ជាប់​ពាក់ព័ន្ធ ។​

​មន្ដ្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល​បានឲ្យដឹងថា​៖ ជនសង្ស័យ​ជា​ម្ចាស់​ឈើ​មានឈ្មោះ ទូ ជនជាតិ​វៀតណាម (​រត់គេចខ្លួន​) រីឯ​មនុស្ស​ដែល​ពាក់ព័ន្ធ​ចំនួន​១៩​នាក់​ដែល​ឃាត់ខ្លួន ទី​១-​ឈ្មោះ ឱម តុលា​រតន៍ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​នាយក​សាខា​ង​ក្រុមហ៊ុន​មិត្ដ​ហ្វូន ទី​២-​ឈ្មោះ ណង រដ្ឋា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​នាយរង​បច្ចេកទេស​ក្រុមហ៊ុន​មិត្ដ​ហ្វូន ទី​៣-​ឈ្មោះ ហេង សូ​វៀត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ប្រធាន​ហិរញ្ញវត្ថុ​សាខា​មិត្ដ​ហ្វូន ទី​៤-​ឈ្មោះ ម៉ា​រិទ្ធ គង់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ប្រធាន​ផ្នែក​អ៊ី​ន​ធឺ​ណែ​ត .​។​
​ទី​៥-​ឈ្មោះ NGUYEN MANHHANHHAT ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​នាយករង​អាជីវកម្ម ទី​៦-​ឈ្មោះ លួង ច​ន្ធី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​កម្មករ ទី​៧-​ឈ្មោះ ដាំ​ង យាំង​តាំ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​វៀតណាម ទី​៨-​ឈ្មោះ ដូ យាំង​ឡាំ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិ​វៀតណាម ទី​៩-​ឈ្មោះ ជា ខន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ក្រុមហ៊ុន ទី​១០-​ឈ្មោះ ឈួន សំណាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទី​១១-​ឈ្មោះ លន់ សោ​ភណ្ឌ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទី​១២-​ឈ្មោះ ជឿន សេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​។​
​ទី​១៣-​ឈ្មោះ ហែម ចំ​រាម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទី​១៤-​ឈ្មោះ ឡុង សាយ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើករថយន្ដ​ក្រុមហ៊ុន ទី​១៥-​ឈ្មោះ ពៅ ចំរើន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ផ្នែក​អ៊ី​ន​ធឺ់​ណែ​ត ទី​១៦-​ឈ្មោះ ប៉ាត ទី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទី​១៧-​ឈ្មោះ ច្រឹង លាង​ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទី​១៨-​ឈ្មោះ ហង្ស ស្រេង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ និង​ទី​១៩-​ឈ្មោះ យៀង ម៉េង​ហុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ។​

ក្នុង​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​នេះ​ផងដែរ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុតាង​រួមមាន​៖ ឈើប្រណិត​ប្រភេទ​ឈើ​ក្រញូង​ចំនួន​៣៣០៥​គីឡូក្រាម ស្មើ​និង​២,៥៤២​ម៉ែត្រ​ត្រីគុណ ,​រថយន្ដ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ចំណុះ​៥​តោន គ្មាន​ស្លាក​លេខ​មួយគ្រឿង ,​រថយន្ដ​ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ដ​0720 ភព​២ មួយគ្រឿង និង​រថយន្ដ​ម៉ាក​កាមរី ស៊េរី​ឆ្នាំ​១៩៨៧ ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ​2B-4994 មួយគ្រឿង ។​តើ​នេះ​ជា​ជោគជ័យ​របស់​សមត្តកិច្ចឬ​បរាជ័យ​?​ព្រោះ​ឆ្នាំងបាយ​រាប​ឆ្នាំរ​សប់រ​បស់​ពួកគេ​ត្រូវបាន​បំបែកចឹង​នោះ​?​។​

 

Filed in: ព័ត៌មានជាតិ