សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បទល្មើស​នេសាទ​កើត​សុះ​បឹង​ទំនប់​រលំ​ពោធិ ស្រុក​ពៃ​ឈរ​សមត្តកិច្ច​ជំនាញអ​ត់​រវល់​!

​កំពង់ចាម​: ឧបករណ៍ បទល្មើស​នេសាទ សាច់​មង​ក្រឡា​ញឹក ត្រូវបាន​គេ​ដាក់ តម្រៀប​ពេញ​ផ្ទៃ​បឹង​ទំនប់​រលំ​ពោធិ នេះ​តែម្ដង​ដោយសារ​ការបង្ក្រាប​របស់​សមត្តកិច្ច​ធ្វើ​ឲ្យតែ​ល្អមើល ។​

​ប្រភព​ពី​ប្រជា​ពរល​រដ្ឋ​បានឲ្យដឹងថា​៖ បទល្មើស​នេសាទ កើតឡើង  នៅ​ចំណុច​ទំនប់​រលំ​ពោធិ ស្ថិតក្នុង​ភូមិ​កំពង់​សំណាញ់ ឃុំ​មៀន ស្រុក​ពៃ​ឈរ ខេត្ត​កំពង់ចាម នេះ គឺ​មានឈ្មោះ ទិ​ត្យ ជា​អ្នកដើរ​ប្រមូល​លុយ ពី​អ្នក​ប្រព្រឹត្ត​យក​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ។​ចឹង​ហើយ​បាន​ជា​ពេល មាន​អ្នកកាសែត​ធ្វើ​ការចុះផ្សាយ គេ​ឃើញ​មាន​សមត្ថកិច្ច ចុះបង្ក្រាប ដែរ​តែ​ធើ​ម៉ាៗ​យក​តែ​ស៊ង​ដោយ​គ្រាន់តែ​យក​កាំបិត ទៅ​វះ​ឆូតៗ ២-៣​កាំបិត ដើម្បី​ថតរូប បង្ហាញ​ថ្នាក់លើ រួច​ត្រឡប់​ទៅ​វិញ​បាត់ ពេល​ពួកគេ​បានធ្វើការ​ដេរ​ផ្ជិត រួច​ដាក់​ដូចដើម​វិញ​ដដែល​។ ព្រោះ ប្រសិនបើ​សមត្ថកិច្ច​ពិត​ជា​ចង់​មាន​ចំណាត់ការ​បង្ក្រាប​មែន   ចាប់​ប្រមូល​ដាក់​រថយន្ត​កង់​១០ យ៉ាងតិច​ពី​៣​ឡាន​ទៅ​៥​ឡាន ក៏​ដាក់​មិន​អស់​ដែរ ។ ករណីនេះ លោក​អភិបាលស្រុក​ពៃ​ឈរ លោក ឡោ ចាន់​លី បាន​ប្រាប់​កាសែត​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី​៦ វិច្ឆិកា ថា ចំពោះ​ការប្រើប្រាស់ នូវ​ឧបករណ៍ ខុសច្បាប់​នេសាទ​នេះ គឺ​លោក​គ្មាន​សិទ្ធិ​ចាប់ចង​អ្វី​ទេ ព្រោះ​លោក​មិនមែន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​?​។

​ទោះជា​យ៉ាងណា លោក​សន្យា​ថា​ស្នើរ​សុំ​ទៅ​ខាង​ស្ថាប័ន​ជំនាញ ដើម្បីឲ្យ​គេ​ចុះ​ត្រួតពិនិត្យ និង​ចាត់វិធានការ តាម​ផ្លូវច្បាប់​។​ដោយឡែក នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល ខេត្ត​កំពង់ចាម លោក​អ៊ុក ណារិន មិន​អាច​ធ្វើ​ការទំនាក់ទំនង​បានទេ ព្រោះ​ទូរ​សព្ទ​ចូល​ជា​ច្រើន​ដង តែ​គ្មាន​អ្នកទទួល​។

 

Filed in: ព័ត៌មានជាតិ