សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧកញ៉ា​ឈ្មួញ​ឈើ​សឹង​សំអុល​ប្រកែក​ថា​ ៖ ​គាត់​អត់​នាំចេញ​ឈើ​ទៅ​យួន​ទេ​!​ តែ​ថា​អ្នកកាសែត​បើ​ចង់​បាន​អី​មករក​គាត់​ទៅ​!!!

ភ្នំពេញ​៖​ថ្មីៗ​នេះ​មាន​សេចក្តីរាយការណ៍​ពី សកម្មភាព ឧកញ៉ា​សឹង សំអុល​ដែល​ជា​មន្ត្រី​អាវុធហត្ថ​ផង ថា​បាននិងកំពុង​ធ្វើ​សកម្មភាព រកស៊ី​ជំនួញ​ឈើ យ៉ាង​ផុសផុល​ជា​ថ្មី​ទៀត​ដោយ​បង្ហាញ​ភស្តុតាង​ជាក់ស្តែង​គឺ​ឡាន​យី​ឌុប​ធំៗ​អត់​មាន​ស្លាក​លេខ​ដឹកឈើ​ចេញ​ទៅ​ស្រុក​យួន​ស្រប​និង​មិន​ស្រប​ច្បាប់​តាម​ច្រកទ្វារ​ព្រុំដែន​និង​ច្រករបៀង​ដោយ​សមត្តកិច្ច​សមងំ​ឈឹង​។ តែ​នៅ​ថ្ងៃ​ម្សិលមិញ​ថ្ងៃទី​៦​វិច្ឆិកា​ឆ្នាំ​២០១៧ មានការ​បែកធ្លាយ សម្លេង​និយាយ​បដិសេធ តាម​ប្រព័ន្ធ​WhatApp ប្រមាណ​ជាង​២​នាទី ដោយ​បាន​អះអាង​ខ្លួន​ថា ជា​ឧកញ៉ា​សឹង សំអុល ។​

​ឃ្លិប​សម្លេង​នោះ បាន​លើកឡើង​ថា​៖ សូម​ជំរាប​សួរ បងប្អូន​អ្នកសារព័ត៌មាន ជាទីគោរព ខ្ញុំ​ឧកញ៉ា​សឹង សំអុល សុំ​បញ្ជាក់​ប្រាប់​បងប្អូន​ថា ក្នុងនាម​ជា​អ្នកសារព័ត៌មាន ខ្ញុំ​រាប់អាន ដូច​បងប្អូន​ចឹង ខ្ញុំ​មិន​ដែល​មាន បញ្ហា​ជាមួយ​បងប្អូន​ទេ​!!​។

​ចំពោះ​ឡាន​អត់​មាន​ស្លាក​លេខ ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​បងប្អូន​ថា រដូវ​ភ្លៀង​ធ្លាក់ ឡាន​វា​តែងតែ​ជាប់ផុង​ផា​យ ចឹង​ហើយគេ​ត្រូវការទាញ គេ​ត្រូវការ​ទាញ វា​អាច​ដាច់​កាប វា​អាច​ប៉ះ​កាង​ឡាន​ខ្លះ ដូច​បងប្អូន​ខ្ញុំ​ដែល​គាត់​បាន​បញ្ជាក់​ហើយ​ថា នៅ​មាន​ជ័យ ដែល​ឡាន​ខូច​នោះ ឃើញ​ទេ ឡាន​អត់​មាន​កាង​ទេ ចឹង​ស្លាក​លេខ គេ​ចាប់​នៅក្នុង​កញ្ចក់​និង​កា​ប៊ិន ចឹង​ឡាន​១​មាន​ស្លាក​លេខ​១ គ្រប់​ឡាន មិនមែន បងប្អូន​ដែល​និយាយ ថា​ឡាន​មួយ​គ្មាន​ស្លាក​លេខ មិនមែន​ទេ បងប្អូន​ត្រូវ​យល់​ថា ប៉េសេ​ចេញ​ម្ដង ឡាន​១០​គ្រឿង​ជាង គឺ​មាន​ប៉េសេ គ្រប់​លេខ​ឡាន​ទាំងអស់ ហើយ​បងប្អូន​មិន​ជឿ​ទេ បងប្អូន​ទៅ​សួរ រដ្ឋបាល​ព្រៃឈើ តើ​ឡាន​ហ្នឹង​មាន​ច្បាប់ ហើយ​មាន​ស្លាក​លេខ​ដែរ​អត់​?  ។

ពេលដែល​គេ​ធ្វើ​ចេញ គឺ​មាន​ស្លាក​លេខ បង្ហោះ​គ្រប់​ថ្នាក់​បណ្ដារ​ស្ថាប័ន ដូច​ជា​ចៅហ្វាយខេត្ត ដូច​ជា​ប៉ូលិស ប៉េអឹម រដ្ឋបាល​ព្រៃឈើ ដែល​ជា​ជំនាញ​ពាក់ព័ន្ធ​។ ចឹង​សុំ​បងប្អូន កុំ​យល់ច្រឡំ ខ្ញុំ​សូមបញ្ជាក់ថា ក្នុងនាម បងប្អូន​កុំ​រករឿង​ខ្ញុំ​អី​! ណា​ខ្ញុំ​សូម​បិណ្ឌបាត !!​។​សូម​អង្វរ​បងប្អូន​ថា​យើង​សុខចិត្ត រាប់អាន​គ្នា បងប្អូន​ខ្វះខាត មករក​ខ្ញុំ​បាន តែ​ខ្ញុំ​រកស៊ី​ត្រឹមត្រូវ ហើយ​ខ្ញុំ​មិន​ទៅ​វៀតណាម​ទេ ខ្ញុំ​ស្បថ​ជូន​បងប្អូន ថា​៖​បើសិន​ជា​ខ្ញុំ​មាន​ទៅ​វៀតណាម​នោះ កន្លែង​ណា​បងប្អូន​តាម ឲ្យ​ជាប់ ហើយ​ពិត​ឬ​អត់ ថា​ខ្ញុំ​ម៉ោ​ខ្ញុំ​នឹង​ទទួល​។

ប៉ុន្តែ​បើ​ខ្ញុំ​ត្រឹមត្រូវ បងប្អួន​យើង​ត្រូវតែ​រាប់អាន​គ្នា ត្រឹមត្រូវ​ក៍​ខ្ញុំ​ជួយ បងប្អូន​ដែរ ខ្ញុំ​និយាយ​ចឹង ខ្ញុំ​បើក​ចិត្ត ថា​ជួយ​បងប្អូន តាម​លទ្ធភាព ដែល​ខ្ញុំ​ឲ្យ បងប្អូន​ឈប់​រក​រឿង ដុក​ដោល​ខ្ញុំ​ទៅ​។​ឃ្លិប​សម្លេង​បាន​អះអាង​ទៀតថា​៖​រដូវប្រាំង​ហើយ​មិនមែន​ចេញ តែ​ខ្ញុំ​ទេ បន្តិច​ចេញ​ច្រើនណាស់ តាមផ្លូវ​ខ្ញុំ ព្រោះ​គេ​ទាក់ទង​ខ្ញុំ​បង់ថ្លៃ​ផ្លូវ​ខ្ញុំ  ព្រោះ​ផ្លូវ​នេះ ខ្ញុំ​ធ្វើ​អស់​ជាង​១​លាន​ដុល្លារ ចឹងគេ​សុំ​ខ្ញុំ​ដើរ​លើ​ផ្លូវ ក្រុមហ៊ុន​គេ​៣​បួន​ណោះ សុំ​ដើរ​លើ​ហ្នឹង ចឹង​ជំរាប​បងប្អូន ឲ្យបាន​ដឹង​ថា​ចឹ​ង វា​ឥលូវ​មាន​តែ​ខ្ញុំ​ដើរ មើលឃើញ​តែ​ខ្ញុំ​ម្នាក់ចឹង​ហើយ ខ្ញុំ​ត្រឹមត្រូវ​ទេ សុំ​ចិត្ត​បងប្អូន​កុំ​មានចឹង​អី​!​។

គេ​មិនដឹងថា សម្លេង​នេះ ជា​សម្លេង​ពិត​របស់​ឧកញ៉ា​សឹង សំអុល ឬ​យ៉ាងណា​នោះទេ​ព្រោះ​គ្មាន​អ្នកណា​ប្តឹង​ឲ្យ​ស​មត្ត​កិច្ច​ធ្វើ​កោសល្យវិច្ច័​យបាន​នៅឡើយ​។​ទោះជា​យ៉ាងណា កន្លងមក​មាន​សេចក្តី​រាយ​ការ​ថា​៖​ព្រៃឈើ​ក្នុង ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ប្រឈម​នឹង​ការវិនាស ដោយសារ​ក្រុមហ៊ុន​ខេ​សាន់​ម៉ាស្ទ​រ័ដែល​គេ​ដឹងថា​មាន​លោក សឹង សំអុល (​ឧកញ៉ា សឹង សំអុល​) ជា​ប្រធាន​។

មេ​ឈ្មួញ សឹង សំអុល បាន​ប្រើ​យីហោ ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ ដើម្បី​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ ចេញពី​ស្រុក​កោះ​ញែក ដោយ​គ្មាន​សមត្ថកិច្ច ណា​ហ៊ាន​ប៉ះពាល់​ឡើយ​បើ​ទោះ​ជា​ពេល​ថ្មីៗ​នេះ​សមត្តកិច្ច​ចាប់​ឃាត់​បាន​ជាក់់ស្តែង​ក៏ដោយ​ក៏​ត្រូវបាន​គេ​អន្តរាគមន៍​ដោះលែង​។

សារព័ត៌មាន​ន​នា បាន​ផ្សាយ​ថា ក្នុង​បរិវេណ​ដី សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ គ្មាន​សល់​ឈើ​ទៀត​ទេ ដូច្នេះ​ឈើ​ដែល​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ទៅ​វៀតណាម យ៉ាង​ពេញបន្ទុក នាពេល​បច្ចុប្បន្ន គឺ​កាប់​នៅក្នុង​តំបន់ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ព្រៃ​ការពារ​ដែល​នៅ​ក្បែរៗ ដី​សម្បទាន ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់​។

មេ​ឈ្មួញ សឹង សំអុល មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​សម្ដេច​តេជោ​ហ៊ុន សែន​ដោយសា​សម្តេច​បាន​លើក​ក្នុង​អង្ក​ប្រជុំ​គណរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​១៥​មករា​ឆ្នាំ​២០១៦ តែ​គ្មាន មន្ត្រី​អាជ្ញាធរ​ឬ សមត្ថកិច្ច​ណា ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ សឹង សំអុល នោះ​ឡើយ​រាប់​ទាំង​ក្រុម​បង្ក្រាប​ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍​សៅ​សុខា​មេ​បញ្ជាការ​ប៉េអឹម​ផ្ទៃ​ប្រទេស​ដែល​នាយក​រដ្ឋមន្ត្រី​បង្កើត​ក៏ដោយ​៕

 

Filed in: ព័ត៌មានជាតិ