សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​វេទិកាសាធារណៈ នៅ​ខណ្ឌ​ឬ​ស្សី​កែវ ប្រជាពលរដ្ឋ​ចង់បាន​ឲ្យ​អាជ្ញាធរ​ជួយ​លប់បំបាត់ គ្រឿងញៀន ក្មេង​ទំនើង ហ្គេម​បាញ់​ត្រី និង​ជួយ​រៀបចំ​សណ្ដាប់ធ្នាប់​

ភ្នំពេញា​៖ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ខណ្ឌ​ឬ​ស្សី​កែវ ប្រជាពលរដ្ឋ ចង់បាន​ឲ្យ​អាជ្ញាធរ​ជួយ​លប់បំបាត់ គ្រឿងញៀន ក្មេង​ទំនើង ហ្គេម​បាញ់​ត្រី និង​ជួយ​រៀបចំ​សណ្ដាប់ធ្នាប់ នេះ​ជា​ការលើក ឡើង​របស់​ប្រជាពលរដ្ឋ​នៅក្នុង​វេទិកាសាធារណៈ នៅ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ  កាលពី​ថ្ងៃ​ទី ៣១ តុលា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​ម៉ូឌែ​ន​៥ ។​

​វេទិកា​សាធារណៈ​នេះ​បាន​ធ្វើឡើង​ក្រោម អធិបតីភាព លោក​ម៉ប់ សារិន​ប្រធាន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ និង​មន្ត្រីក្រោមឱវាទ​ជាច្រើនរូប​ទៀត ។​

​លោក​ម៉ប់ សារិន  បានបញ្ជាក់​ថា​៖ វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ធ្វើ​ឡើង​បាន​១​ឆ្នាំ​ម្តង​ប៉ុណ្ណោះ តែ​នៅ​ថ្នាក់​សង្កាត់​និង​ខណ្ឌ​តែ​តែ​ធ្វើ​ជា​ប្រចាំ ដោយ​ចាប់ផ្តើម​តាំង​២០១២​មក​ម្លេះ​ប​ក្រោយពី​បញ្ចប់​វេទិកា​ពិគ្រោះ​យោ​លបល់​គឺ​យើង​បូក​សរុប​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ស្នើឡើង​និង​ការចង់បាន​របស់​ប្រជា​ពល រដ្ឋ ហើយ​ដាក់​ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍​ដើម្បី​បំពេញ​ការចង់ បានរ​បស់​ប្រជាពលរដ្ឋ​។​

​លោក ម៉ប់ សារិន ក៏​បាន​ស្នើសុំ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​ចំណែក ដោយ​មិន​មែន​សំខាន់​លើ​ថវិកា​៣០ ឬ​៧០​ភាគរយ​ទេ គឺ​ការចូលរួម​ការ​សម្រប​ស្រួល​ការយោគយល់ និង​ការចូលរួម​ជា​កម្លាំង​ជា​ដើម ដើម្បី​អភិវឌ្ឍន៍​ភូមិ​សង្កាត់​របស់​យើង ។    ក្នុងឱកាស​នោះ លោក​បាន​លើក​ពី​ការកោតសរសើរ​ចំពោះ​កម្លាំង​មាន​សមត្ថកិច្ច​ប៉ូលីស​ខណ្ឌ​ដែល​បាន​បង្ក្រាប​បទល្មើស​ជាប្រចាំ ពិសេស​លើ​ការបង្ក្រាប​គ្រឿងញៀន​បាន​ជា​ប្រចាំ ដែល​នេះ​បង្ហាញ​ពី​ការ​ចូក​រួម​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​បាន​ល្អ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយដឹងថា​៖ វាទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​នៅ​ព្រឹក​នេះ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​បញ្ហា​៣​ចំណុច ដែល​ទាក់ទង​នឹង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន​។​

 

Filed in: ព័ត៌មានជាតិ