សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រសួង​ព័ត៌មាន​គ្រោង​បញ្ចប់​ការចាក់​ឈុត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្តែង​ដោយ​តារា​បរទេស​លើ​កញ្ចក់​ទូរទស្សន៍​

ភ្នំពេញ ៖ ដើម្បី​បង្កើន​ទីផ្សារ​ដល់​សិល្បករ និង​ផលិតករ​ខ្មែរ ក្រសួង​ព័ត៌មាន​គ្រោង នឹង​បញ្ចប់ មិនឲ្យ​មាន​ការចាក់​ស្ប៉ត​(​ឈុត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​) ដែល​សម្តែង​ដោយ​តារា​បរទេស​នៅ​កញ្ចក់​ទូរទស្សន៍​នានា​។ ការប្រកាស​ដាក់​បម្រាម​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កញា​រី​ទ្ធ គ្រា​ដែល​លោក​ចូលរួម​ពិធី​បិទ​មហោស្រព​ភាពយន្ត​ខ្លី ចតុមុខ​នៅ​សាល​មហោស្រព​ចតុមុខ​កាលពី​រាត្រី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧​។​
​ដើម្បី​បង្កើន​ការងារ​សម្រាប់​ផលិត​ករ សិល្បករ និង​អ្នកពាក់ព័ន្ធ​នឹង​វិស័យ​ភាពយន្ត ក្រសួង​ក៏​គ្រោង​នឹង​ផ្អាក​មិនឲ្យ​ទូរទស្សន៍​នានា ចាក់​បញ្ចាំង​ឈុត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​សម្តែង​ដោយ​ជនបរទេស​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា វិស័យ​ភាពយន្ត​មួយ​ចិញ្ចឹម​មនុស្ស​ច្រើន​ណាស់ ទាំង​តារា​សម្តែង អ្នកនិពន្ធ អ្នកដឹកនាំ​សម្តែង​ជាដើម​។ លោក​បន្តថា បច្ចុប្បន្ន​កម្ពុជា​មាន​ស្ថានីយ​ទូរទស្សន៍​ចំនួន​២០​ស្ថានីយ ហើយ​កន្លងមក យើង​ក៏​កំណត់​ឲ្យ​បណ្តា​ស្ថានីយទូរទស្ស​ន៍​ទាំងអស់​ចាក់ផ្សាយ​កម្មវិធី​ឬ​ភាពយន្ត​ខ្មែរ​ក្នុង​ម៉ោង​មាស ចាប់ពី​ម៉ោង​៧​យប់ ដល់​ម៉ោង​៩​យប់​។ សម្រាប់​ជំ​ហ៊ាន​ទី​ពីរ គឺ​ក្រសួង​នឹងដាក់​ម​ម្រាម​ការផ្សាយពាណិជ្ជកម្ម​ដែល​មាន​តារា​បរទេស ឬ​ផលិត​ដោយ​ជនបរទេស​ផ្សព្វផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​នោះ​ទេ គឺ​ត្រូវតែ​យក​តារា​សម្តែង​ខ្មែរ ផលិតករ​ខ្មែរ​។ ដូចនេះ អ្នកនិពន្ធ​ក៏​រស់ សិល្បករ​ក៏​រស់ អ្នកបច្ចេកទេស​ក៏​រស់ គឺ​រស់​ទាំងអស់គ្នា ហើយ​ការ​កំណត់​នេះ នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ​នេះ​តែម្តង​។​

​សូមបញ្ជាក់​ថា​៖ វិស័យ​ភាពយន្ត​ខ្មែរ​ចាប់ផ្តើម​មាន​សន្ទុះ​ខ្លាំង​ជាង​មុន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់​ពី​ក្រសួង​ព័ត៌មាន​ដាក់​បម្រាម​មិន​ឲ្យ​រាល់​បណ្តា​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ចាក់​បញ្ចាំង​កម្មវិធី ឬ​ភាពយន្ត​បរទេស​នៅ​ក្នុង​ម៉ោង​មាស​(PrimTime)៕

 

Filed in: ព័ត៌មានជាតិ