សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បង្កើន​ការ​នាំចូល​អាហា​ដែល​ថៃ​មីន​ស៊ី​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែ​ត​ខណៈ​ស្ថាបន័​ជំនាញធូរ​ថ្លៃ ?

បន្ទាយមានជ័យ​៖ សាច់​មាន់​ខូចគុណភាព​ដែល​ប្រជាជន​ថៃ​មិន​ស៊ី ត្រូវបាន​ក្រុម​ឈ្មួញ​ឱកាសនិយម​ដឹក​យក​មក​ចែកចាយ​នៅ​កម្ពុជា យ៉ាង​គគ្រឹកគគ្រេង​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ប្រឈម​និង​ស្រុក​អរញ​របស់​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ។​

​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៧ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ប្រចាំការ​ច្រក​អន្តរជាតិ ប៉ោយប៉ែត​បាន​ចា​ប់រទេះ​មួយ​ដឹក​សាច់មាន់​ចេញពី​ប្រទេស​ថៃ​ដែល បំរុង​លើក​ដាក់​រថយន្ត បន្ត​ចែកចាយ​ទៅ​តាម​បណ្តា​ខេត្ត​ទៀត ចំនួន​៨៦០​គីឡូក្រាម​។​

​លោក​ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​បានឲ្យដឹងថា មន្ត្រី​ជំនាញ​របស់​លោក​ចាប់បាន​តែ​វត្ថុតាង​ទេ ចំណែក​កម្មករ​និង​ឈ្មួញ​ដែល​ដឹក​សាច់​នោះ​មិន​ត្រូវបាន​ចាប់​ទេ ។

​លោក ស៊ាន ស៊ី​ណាត បន្តថា ក្នុង​១​ខែៗ ករណី​បង្ក្រាប​លើ​ក្រុម​ដឹកជញ្ជូន​អាហារ​ខូច​គុណភាព​បង្កប់​តាម​រទេះ នាំ​ចេញ​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​នោះ គឺ​មន្ត្រី​របស់​លោក​បង្ក្រាបបាន​មិន​ក្រោម​ពី​២​ករណី​ទេ​។ តែ​ទោះជា​យ៉ាងនេះក្តី កាលពី​ថ្ងៃ​ទី​១២​តុលា​២០១៧​កន្លង​ទៅ​សាច់មាន់​ខូច​គុណភាព ចំនួន​៤០០​គីឡូក្រាម ត្រូវបាន​ឈ្មួញ​ដឹក​ឆ្លងដែន​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត ដឹក​មកដល់​ចំណុច​ភូមិ​បា​លិលេ​យ្យ​២ តែ​ត្រូវបាន​អ្នកសារព័ត៌មាន​រាយ​ការណ៏​ជូន​មន្ត្រី បសុពេទ្យ ក៏​ចាប់​បាន​រថយន្ត​ដឹក​សាច់​ខូចគុណភាព​នោះ ហើយ​ក៏​យក​ទៅ​ការិយាល័យ បសុពេទ្យ​ឯ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​នៃ​ច្បាប់ ។

​ប៉ុន្តែ​យោងតាម​ប្រភព​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ ថា​៖ លោក ហ៊ុយ ទួច ដោះលែង​ម្ចាស់​រថយន្ត និង​សាច់​ខូច​គុណភាព​នោះ​ជា​ថ្នូរ​និង​សាច់ប្រាក់​៤​លាន​រៀន​?! ។​

​ជុំវិញ​ករណី​នេះ​កាលពី​រសៀល​ថ្ងៃទី​១៩​តុលា​២០១៧ លោក ហ៊ុយ ទួច អង្គភាព​សារព័ត៌មាន​យើង​មិន​អាច​ទាក់ទង​បានទេ ជុំវិញ​ព័ត៌មាន​លេចឮ​ថា បាន​ដោះលែង​រថយន្ត​ដឹក​អាហារ​ខូច​គុណភាព ថ្នូរ​និង​សាច់ប្រាក់​ចំនួន​៤​លាន​រៀល ដើម្បី​យកប្រាក់​ដាក់​ហោ​បៅ ៕

 

Filed in: ព័ត៌មានជាតិ