សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធ​ររ​រាជធានី​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​យកចិត្ត​ដាក់ លើ​កិច្ច​ការពារ​សុវត្ថិភាព រួម​និង​ការងារ​ជួយ​សង្គ្រោះ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

ភ្នំពេញ​៖  អាជ្ញាធ​ររ​រាជធានី​បាន​ជំរុញ​ឲ្យ សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​យកចិត្ត​ដាក់ លើ​កិច្ច​ការពារ សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ រួម​និង​ការងារ​ជួយ​សង្គ្រោះ  ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ អក​អំបុក លយប្រទីប​ដែល​នឹង​ឈាន​មកដល់​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹងពី លោក ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ​ជាមួយ មន្ត្រី​ពាក់ព័ន្ធ កាលពី​រសៀល​ថ្ងៃ​ទី​២០​តុលា ដើម្បី​ដាក់​ផែនការ សម្រាប់​ការការពារ​សន្តិសុខ និង​ការបង្កើត​គណៈកម្មការ អនុគណៈកម្មការ​ទទួល​បន្ទុក​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ អក​អំបុក លយ​ប្រទីប និង​ការរៀបចំ​ខួប​អនុ​ស្សាវ​រីយ៏​លើកទី​៦៤ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត នៃ​កងយោធពល​ខេមរៈភូមិន្ទ​ឆ្នាំ​២០១៧ ដែល​រាជធានី​ភ្នំពេញ​ជា​អ្នក​រៀបចំ​កម្មវិធី​ទាំងនោះ​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖  ព្រះរាជ ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំនេះ នឹង​ប្រព្រឹត្ត​ទៅ​រយះពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២​ដល់​ទី​៤​វិច្ឆិកា តាម​ដង​ទន្លេសាប​មុខ​ព្រះ​បរ​ម រាជ​វាំង ដើម្បី​បើកឱកាស​ជូន​ប្រជាពលរដ្ឋ​ចូលរួម​កំសាន្ត​សប្បាយរីករាយ​អបអរសាទរ​បុណ្យ​ប្រពៃណី​ជាតិ ដោយ​មាន​បណ្តែតប្រទីប អុច​កាំជ្រួច និង​សំដែង​សិល្បះ​គ្រប់​ទាំង​៣​ថ្ងៃ​។​

​លោក  ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឱ្យ​មន្ត្រី​គ្រប់​ផ្នែក​ត្រូវ​យកចិត្តទុកដាក់​បំពេ​ញ​ការងារ​រៀងខ្លួន​ឱ្យបាន​ល្អ​បំផុត ដើម្បី​ឱ្យ​ព្រះរាជ​ពិធី​បុណ្យ​នេះ ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​អធិកអធម និង​ធានា​នូវ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។ ជាង​នេះ ទៅ​ទៀត​ត្រូវ​ដាក់​រថយន្ត​សង្គ្រោះ​បន្ទាន់​និង​គ្រូពេទ្យ​ជាប់​ជាប្រចាំ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​ដែល​ពួកគាត់​មាន​បញ្ហា​សុខភាព​អ្វីមូយ​កើតឡើង ដូចជា​ខ្យល់គរ​ជាដើម​។​

​ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​ណែនាំ​ឲ្យ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី ភ្នំពេញ​រៀបចំ​ជា​រោងស្នាក់នៅ​របស់​កីឡាករ កីឡា​ការិនី ចំណុះ​ទូក ដែល​នឹង​មក​ចូលរួម នឹង​ត្រូវ​រៀបចំ​បង្គន់​អនាម័យ ប្រពន្ធ័​ទឹក ប្រពន្ធ័​ភ្លើង​ឲ្យបាន​សម រ​ម្យ ដើម្បី​ឱ្យ​ពួកគាត់​បាន​សម្រាក់​គ្រប់គ្រាន់​៕

 

Filed in: ព័ត៌មានជាតិ