សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈើប្រណិត​នៅតែ​ដឹក​ចេញ​តាម​ច្រក​ណាំ​លៀ​ប្រភព​ចំណូល​លោក​មេ​ប៉ុស្តិ​សំរិត​ណ​យ​!

មណ្ឌល​គី​រី​ ៖ ​មាន​សេចក្តីរាយការណ៍​មក​ថា​៖​កាលពី​យប់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​តាម​រថយន្ត​ឡង់​គ្រឺស័​រចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​នេះ​ប្រមាណ​១០​គ្រឿង​។​ប្រជាព​រដ្ឋ​វាយតម្លៃថា​៖ ការ​ដែល​ឈ្មួញ​អាច​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន ចឹង​បើមិន​មាន​ការឃុបឃិ​ត​បើកដៃ​ពី​សំណាក់​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍​នគរបាល​ច្រក​ណាំ​លៀ ឬ​ប៉ុស្ដិ៍​៧​ធើ​មិន​បាន​ទេ​។​

ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​ពេជ្រា​ដា បានឲ្យដឹងថា ឈើ​ប្រណីត​មិនតិច​ជាង​១០​រថយន្ត​ឡង់​គ្រឺស័​រ ឈ្មួញ​បាន​ដឹក​ចេញពី​ចំណុច​ស្រែ​អំពូ​ម ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ហើយ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ ឬ​តាម​ប៉ុស្ដិ៍​៧​ដែល​ជាំ​ដែន​សមត្តកិច្ច​គ្រប់គ្រង​ដោយ​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍​ណាំ​លៀ​(​ប៉ុស្ដិ៍​៧​។

បើ​ចឹង​មែនហេតុ​អីលោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ចឹង​?​ឬ​មួយ​ក៏​លោកស្នងការ​មិនដឹង​? ។ ប្រភព​ខ្លះ​បាន​រិះគន់​ថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ទេនោះ គឺ​លោក សំរិត ណ​យ មិនមែន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។

មានការ​កត់ សម្គាល់ថា​៖​ទោះបី​មាន​ការផ្លាស់ប្ដូរ​តំណែង​ស្នងការ​នគរបាល​ខេត្ត និង​តំណែង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​យ៉ាងណាក៏ដោយ ក៏​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន​ចេញពី​អាណាចក្រ​ខេត្តំណ្ឌលគិរី​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។

ជាក់ស្ដែង​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍​ណាំ​លៀ​(​ប៉ុស្ដិ៍​៧) នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ហើយ​លោក ស្វាយ សំ​អ៊ាង ជា​អភិបាលខេត្ត លោក អ៊ុក សំណាង ជា​ស្នងការ​នគរបាល​ខេត្ត និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី បែ​ជា​បាន​រក្សា​ភាព​ស្ងប់ស្ងាត់​ទៅ​វិញ​៕

 

Filed in: ព័ត៌មានជាតិ