សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកស្រី ម៉ែន សំអន​៖ អង្គ​កឋិនទាន​សាមគ្គី កើតឡើង​ពីចិត្ដ​ជ្រះផ្លា​របស់​ពុទ្ធបរិស័​ទ បាន​អានិសង្ស​ខ្ពង់ខ្ពស់​ក្នុង​វិស័យ​ព្រះ​ពុសា​សនា

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រួមជាមួយ មន្ដ្រីរាជការ​ក្រោម​ឱវាទ និង​ក្រុមគ្រួសារ ព្រមទាំង​ពុទ្ធបរិស័ទ ជិត​ឆ្ងាយ​ផង​បាន​ផ្ដើម​អង្គ​កឋិនទាន​សាមគ្គី ដើម្បី​ប្រមូល​បច្ច័យ ដង្ហែ​ទៅ ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះ វស្សា អស់​ត្រីមាស​ក្នុង​ព័ទ្ធ​សីមា វត្ដ​ទួល​សុ​វណ្ណា​រាម ហៅ​វត្ដ​ទួល​សង្កែ ដើម្បី​ប្រមូល បច្ច័យ​យក​មក​កសាង កុដ្ដិ​១​ខ្នង ទុក សម្រាប់​ជា​ប្រយោជន៍​ព្រះពុទ្ធសាសនា ។ ព្រោះថា​អង្គ​កឋិនទាន​សាមគ្គី​នេះ​និង​បាន​អានិសង្ស​ខ្ពង់ខ្ពស់​ណាស់ ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ។​

​អង្គ​កឋិនទាន​សាមគ្គី​នេះ​ផ្ដើមឡើង លោកស្រី ឧបនាយករដ្ឋមន្ដ្រី ម៉ែន  សំអន ,​ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ,​មហា​ឧបាសិកា តាន់ វូ​ច​ហុង និង​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ដ​ជិត​ឆ្ងាយ បាន​ប្រព្រឹត្ដឡើង  កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ត្រូវ​នឹង​ថ្ងៃ ១​កើត​ខែ​ក​ត្ដិត ឆ្នាំ​រកា នព្វស័ក​ព​.​ស ២៥៦១ លោកជំទាវ ក៏​បាន​ប្រគេន​បច្ច័យ ដល់​វត្ដ​ទួល​សុវណ្ណ​រាម ,​ហៅ​វត្ដ​ទួល​សង្កែ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​យក​មក​កសាង​សមិទ្ធផល​នានា សម្រាប់​បម្រើ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា  ។

​លោកស្រី  ម៉ែន សំអន  បាន​គូសបញ្ជាក់ថា ៖ អាស្រ័យ​ដោយ​ប្រទេសជាតិ​ត្រូវបាន​រំដោះ ចេញពី​កណ្តាប់ដៃ ប៉ុល ពត ដែល​ជា​អ្នកដឹកនាំ​របប​ឥត​សាសនា និង​អាស្រ័យ​ដោយ​ប្រទេស​ជាតិ មាន​សុខសន្តិភាព ទើប​យើង​ទាំងអស់គ្នា​បាន​មកជួបជុំ​គ្នា​ធ្វើ​បុណ្យ​ដូច​ថ្ងៃនេះ​។   ដូច្នេះ​ប្រជាជាតិ​ខ្មែរ ទាំងមូល​ត្រូវ​រួមគ្នា​ការពារ​សុខសន្តិភាព​ឱ្យបាន​គង់វង្ស ដើម្បី​នាំ​ប្រទេសជាតិ​ឆ្ពោះ ទៅកាន់​ការរីក ចម្រើន​បន្ថែមទៀត ដោយ​ត្រូវ​ចៀស វាង ការ​ធ្វើ​នូវ​អំពើ​ណាមួយ ដែល​នាំឱ្យ​ប្រទេស​ជាតិ អន្តរាយ​សារជាថ្មី​ម្តងទៀត​។​

​លោកស្រី បន្ថែមថា​៖  រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ធ្វើឱ្យ​ប្រទេស​ជាតិ​មានការ រីក​ចម្រើន​នៅ​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​សេដ្ឋកិច្ច​មាន ការលូតលាស់ ដោយ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​កម្ពុជា​អាច រក្សាបាន​នូវ អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ក្នុង​រង្វង់​ប្រមាណ ៧​ភាគរយ ដែល​ជា​កំណើន ដ៏​ល្អ​ប្រសើរ​មួយ​។ រីឯ​អត្រា​នៃ​ភាពក្រីក្រ​របស់​ប្រជាជន​ក៏​មាន​ការ ធ្លាក់ចុះ​គួរ​កោតសរសើរ​ផងដែរ​។​

​លោកស្រី ម៉ែន សំអន  បានបញ្ជាក់​ថា​៖  មន្ដ្រីរាជការ រួម​ជាមួយ​ពុទ្ធបរិស័ទ ជិត​ឆ្ងាយ ផ្ដើម​អង្គ​កឋិនទាន​នេះ​ឡើង ដើម្បី​ប្រមូល​បច្ច័យ​យក មក​ចូលរួម​កសាង​នូវ សមិទ្ធផល នានា ក្នុង​វត្ដ​ទួល​សង្កែ ឲ្យ​សាកមស​ជា​ទីកន្លែង សក្ការៈបូជា ជា​ទីកន្លែង​ស្រែបុណ្យ សម្រាប់​ពុទ្ធបរិស័ទ ប្រតិ្ដបតិ​តាម​ធម៌​វិន័យ នៃ​ព្រះពុទ្ធសាសនា ។ វត្ដ​អារាម​ជា​កន្លែង ជួបជុំ​នៃ​ការ​ធ្វើ​បុណ្យ​យ៉ាង​រីករាយ របស់​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ពិ​សេ ស​ទី​អារាម​វត្ត​ទាំងមូល​បាន​ក្លាយទៅជា​កន្លែង​ទេស ច​រណ៍ បែប​វប្បធម៌ ដ៏​គួរឱ្យ​ទាក់ទាញ​នៅ​តំបន់​នេះ​ថែមទៀត​ផង​៕

 

Filed in: ព័ត៌មានជាតិ