សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គម្រោង​ថត​រឿង​ភាគ​លើក​ដំបូង​ក្នុង​ជីវិត​មិន​ទាន់​ចប់​ផង​តួ​សម្តែង​ស្រី​ឡៃ​ស្លាប់​មែនទែន​តើ​បាន​អ្នកណា​ជំនួស​?

​ភ្នំពេញ​៖ មរណភាព​ចៃដន្យ​របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស អ្នកនាង សាន ស្រី​ឡៃ ធ្វើឲ្យ​មាន​ការចាប់អារ​ម្មណ៍​ពេញ​ផ្ទៃ​ប្រទេស​។ មរណភាព​របស់​តារាចម្រៀង​សាន ស្រី​ឡៃ​បាន​បន្សល់ទុក​នៅ​នូវ​ភាព​សោកស្តាយ និង​អា​លោះ​អាល័យ​ខ្លាំង​សម្រាប់​មហាជន និង​មិត្ត​រួម​អាជីព​។ ក្រៅពី​បន្សល់​កូនប្រុស​តូចៗ​ពីរ​មិន​ដឹង​មាន​អ្នកណា​ថែទាំ​អ្វី​ដែល​ជា​បញ្ហា​នៃ​ការស្លាប់ ទាន់ហន់​របស់​នាង​និង​ឃាតក​ជា​អតីត​ប្តី​បាន​បាញ់​សម្លាប់​ខ្លួនឯង​ក្រោយពី​បាន​បាញ់​ស្រី​ឡៃ​ស្លាប់​រួច​គឺ​ក្រុមការងារ​ផលិតកម្ម​ថត​ភាពយន្ត​បានបញ្ជាក់​ថា តារា​ស្រី​រូប​នេះ​នៅ​មិន​ទាន់​បញ្ចប់​ក​គម្រោង​ថត​ភាពយន្ត​ភាគ​ដែល​នាង​សម្តែង​លើកដំបូង​នៅឡើយ​។

​ប្រភព​ពី​ផលិតករ និង​សិល្បករ​ដែល​រួម​ការងារ​បាន​បញ្ជាក់ថា តារា​ស្រី​វ័យ​២៤​ឆ្នាំ​រូប​នេះ​ទើប​នឹង​ចាប់ផ្តើម​ចេញ​ថត​រឿង​ភាព​លើកដំបូង​របស់​ខ្លួន​គឺ​រឿង​”​រាជ​នី​ភូមិគ្រឹះ​” ដែល​នាង​សម្តែង​ជា​តួអង្គ​កាច​ឆ្នាសឆ្នើម និង​គូ​ជាមួយ​ម្ចាស់​ជ័យលាភី The Voice Cambodia រដូវ​កាល​ទី​២​គឺ​លោក ថែម ថៃ​។​

​ប្រភព​បញ្ជាក់ថា ភាពយន្ត​ភាគ​នេះ​ទើប​នឹង​ចាប់ផ្តើម​សម្តែង​បាន​ប្រមាណ​ជាង​២០​ភាគរយ​ប៉ុណ្ណោះ​ក្នុងនោះ​ក៏​មាន​ឈុត​ឆាក​សំខាន់ៗ​ជាច្រើន​ដែល​នាង​រួម​សម្តែង​ផងដែរ​។

​ប្រភព​បន្តថា ជា​ស្នាដៃ​សម្តែង​លើកដំបូង​នាង​ប្រឹងប្រែង​ខ្លាំង បើ​ទោះបីជា​ពេល​ខ្លះ​ការចេញ​ទៅ​សម្តែង​របស់​នាង​ទាំង​គ្មាន​អារម្មណ៍​ក្នុង​ខ្លួន​ព្រោះតែ​ការ​តាម​រំខាន​ពី​អតីត​ស្វាមី​របស់​នាង​ក៏ដោយ​។ ក្រុម​ផលិតករ និង​សិល្បករ​ដែល​ត្រូវ​ចេញ​ទៅ​សម្តែង​នៅ​ថ្ងៃទី​១៧ និង​១៨​នេះ​ក៏​ត្រូវ​រំសាយ​បណ្តោះអាសន្ន​ផងដែរ ហើយ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា​តារា​សម្តែង​រូប​ណា​នឹង​ត្រូវ​ជំនួស​រូបនាង​នោះ​ដែរ​។

​គួរ​បញ្ជាក់ដែរថា សាន ស្រី​ឡៃ អតីត The Voice Cambodia ត្រូវបាន​អតីត​ស្វាមី​គឺ​លោក​ជ័យ រិន ជា​មន្ត្រី​គយ បាញ់សម្លាប់​កាលពី​វេលា​ម៉ោង​ជាង​៤​ល្ងាច​ថ្ងៃ​ទី​១៦​តុលា​នេះ​នៅ​ម្ដុំ​ទូរទស្សន៍​អប្សរា​។ សព​នាង​បាន​នឹង​កំពុង​ធ្វើ​បុណ្យ​តាម​ទំនៀមទម្លាប់​ខ្មែរ​នៅក្នុង​បរិវេណ​វត្ត​សែន​សុខ ខណ្ឌ​សែន​។ សព​នឹងត្រូវ​បូជា​តាម​ទំនៀម​ទាម​ទម្លាប់​នៅ​ថ្ងៃ​សុក្រ​៕

 

 

Filed in: ព័ត៌មានជាតិ