សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កូន​ត្រី​ចម្រុះ​រាប់រយ​ពាន់​តោន​នៅ​តំបន់​បឹង​ទន្លេសាប​កំពុង​រង​ការវិនាស​ហិនហោច​ដោយ​ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោរ​

​ពោធិ៍សាត់​៖​កូន​ត្រី​ចម្រុះ​រាប់រយ​តោន​ក្នុង​មួយថ្ងៃៗ​ដែល​បានមកពី​ការដាក់​ឆ្នុក​នៅក្នុង​តំបន់​បឹង​ទន្លេសាប​នា​រដូវ​បិទ​នេសាទ​របស់​ជនជាតិ​យួន​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ដាក់​រាយ​បន្ត​គ្នា​នៅ​វេលា​យប់​ដូច​ភ្លើង​បណ្ដែត​ប្រទីត​ដោយ​ប្រើ​ឧបករណ៍​ឆ្នុក​(​មុង​ផ្ងា​ជើងង​)​បំពាក់​ដោយ​អំពូល​ភ្លើង​ពណ៏​ខៀវ​(​អំពូល​ស្នេហ៍​)​ដាក់​អោយ​សត្វល្អិត​ចុះ​ហើយ​លើក​ចាប់យក​។​

​ទីតាំង​នេសាទ ខុសច្បាប់​នេះ​បាន​កើត​នៅ​ចំណុច​ចាប់​ពី​មុខ​កំពង់​ថ្គោល កំពង់​ឃ្នាស កំពង់​ប្រាក់ កោះ​ក្អែក ផាត់​សណ្ដោង​រាំង​ទិល​និង​ដី​រនាត​ក្នុង​ភូមិសាស្ត្រ​ទឹកដី​ស្រុក​ក្រគរ​និង​ស្រុក​កណ្ដៀង​ខេត្ត​ពោធិសាត់​។ សេចក្ដី​រាយ​ការ​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​៖​សព្វ​ថ្ងៃ​គេ​សង្កេតឃើញ​ក្រុម​ឈ្មួញ​ដឹក​កូន​ត្រី​នុយ​រាប់រយ​ពាន់​តោន​តាម​ទូ​កឌុក​យឿ​ទិញ​ត្រី​យកមក​លក់​អោយ​ឈ្មួញ​ធំៗ​នៅ​ស្រុក​គ្រគរ​ខេត្ត​ពោធិសាត់​នឹង​ឈ្មួញ​ក្រៅ​ផ្សេង​ទៀត​។

​ប្រភព​បន្តថា កូន​ត្រី​ទាំងនោះ​ត្រូវបាន​ថៅកែ​នៅ​ស្រុក​គ្រគរ​ទិញ​យក​លក់​អោយ​អ្នក​រកស៊ី​ចិញ្ចឹម​ត្រី​ឆ្ដោរ​នៅ​ស្រុក​ក្រគរ​និង​ថៅកែ​ខ្លះ​ទៀត​ទិញ​លក់​បន្ត​ទៅ​ភ្នំពេញ​និង​ដឹក​បន្ត​ទៅ​ស្រុក​យួន​ក្នុងតម្លៃ​ចាប់ពី​១៥០០​រៀល​ក្នុង​១​គីឡូ​ឡើងទៅ​។ ប្រជា​នេសាទ​ចោទថា​៖​ថា​ការដឹក​ជញ្ជូន​កូន​ត្រី​នុយ​នឹង​ការប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ប្រភេទ​ឆ្នុក​នេះ​អាច​ធ្វើបាន​ដោយ​រលូន​បែបនេះ​បើ​មិន​មាន​មការ​បក​ភ្លើង​ខៀវ​ពី​លោក​ភុំ វិមល​នាយខ័​ណ្ឌ​ជលផល​ពោធិ៍​សា​ត់​ដែល​មាន​លោក​ភុន វណ្ណា​នាយ​សង្កាត់​ជលផល​កន្ដៀង​និង​នាយ​សង្កាត់​ជលផល​កំព​ង់​លួង​ជា​អ្នកប្រ​ម៉ូល​លុយ​អោយ​ពួកមេៗ​ទេ​ក៏​ធ្វើ​មិន​បាន​ដែរ​។

​ពាក់​ពន្ធ័​នឹង​ករណី​នេះ​ដែរ​អ្នក​យក​ព​តិមាន​យើង​បាន​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោកនាយ​សង្កាត់​ទាំង​ពី​នាក់​នោះ​ផងដែរ​តែ​ទូរ​សព្ទ័​មិនអាច​ទាក់ទង​បាន​។​

​ប្រជា​ពលរដ្ឌ​បានសម្ដែង​ការរិះគុណ​បែប​អស់​សង្ឃឹម​ថា​ការ​បើក​អោយមាន​ការចិញ្ចឹម​ត្រី​ឆ្ដោរ​ឡើងវិញ​គឺ​បាន​បង្ក​អោយ​ពូជ​មច្ឆា​ជាតិ​កាន់តែ​ឆាប់​រលាយ​បាត់បង់​ព្រោះ​ឈ្មួញ​រកស៊ី​ចិញ្ចឹម​ត្រី​ឆ្ដោរ​គេ​យក​ត្រី​នុយ​(​កូន​ត្រី​ចម្រុះ​)​ធ្វើ​ជា​ចំណី​ត្រី​មិនមែន​នុយ​សិប្ប​និមិត្ត​នោះទេ​។

​ចំណែក​សមត្ថកិច្ច​ជំនាញ​វិញ​មួយ​ឆ្នាំៗ​គេ​មិន​ដែល​ឃើញ​មាន​មន្ត្រីជលផល​ស្នេហា​ជាតិ​ណាមួយ​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​ដាក់​ឆ្នុក​នេះ​ម្ដងណា​ឡើយ​។​បើ​ចុះ​គឺ​គេ​ចុះ​ទៅ​យក​តែ​លុយ​ចែក​គ្នា​ឬ​ចុះបង្ក្រាប​គ្រាន់តែ​ជា​លែស​ម៉ាៗ​យក​តែ​របាយការណ៍​ជូន​មេ​តែប៉ុណ្ណោះ​៕

 

Filed in: ព័ត៌មានជាតិ