សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​មាន​ភាពមិនប្រក្រតី​កាន់តែ​ច្រើនឡើងៗ​ឥតឈប់ឈរ

បន្ទាយមានជ័យ ៖ ប​មន្ត្រី​នៃ​ការិយាល័យ​ទំនាក់​ទំនាក់ទំនង​ព្រំដែន​កម្ពុជា បាន​លើកឡើងឲ្យ​អ្នកសារព័ត៌មាន​ដឹង ថា ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ដែល​មាន​ទីតាំង​នៅ​ក្រុង​ប៉ោយប៉ែ​ខេត្តបន្ទាយមានជ័យ​នោះ​សព្វថ្ងៃ​ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៏ទោ ពេជ្យ វណ្ណា ជា​ប្រធាន​មាន​ភាពមិនប្រក្រតី​ក្នុង​ការដឹកនាំ ។ រាល់​ការ​អនុវត្តិ​ន៏​កិច្ចការ

​មួយចំនួន បាន​ធើ្វ​ផ្ទុយ​ពី​ឋានានុក្រម របស់​នាយក​ទីចាត់ការ​ការងារ​ព្រំដែន ដែល​មាន​លោក​ឧត្តមសេនីយ៏ឯក សៀក សុជាតិ ជា​នាយក ។ មិនដឹង​ជា​សព្វថ្ងៃនេះ លោក​ប្រធានការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ ដឹង​នាំ​តាម​របៀង​ណា​នោះទេ ? ។ ព្រោះ​សូម្បី​តែ​ប្រធានស្តីទី ការិយាល័យ​ក៏​លោក​មាន​សិទ្ធិ​តែងតាំង​បាន ដោយ​លោក​មិន​ខ្វល់ ពី​សេចក្តីណែនាំ​របស់​ក្រសួង​ការពារជាតិ ដែល​បាន​កំណត់​នោះឡើយ ។

​យោង​តាម​សម្តី របស់​មន្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លើកឡើង​ថា​៖ ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ គ្មាន​សិទ្ធិ​អ្វី​ដើម្បី​ធើ្វ​ការតែងតាំ​មន្ត្រីម​យោធា​នានា​ដែល​នៅ​ចំណុះ​ក្នុង​អង្គភាព​បានឡើយ ។ ប៉ុន្តែ​ថ្មីៗ​នេះ លោក​ប្រធានការិយាល័យ លោក​បែ​ជា​ក្លាហាន ហ៊ាន តែងតាំង​មនុស្ស​ជំនិត​របស់​ខ្លួន​ឲ្យ​ឈរ​ជា​ប្រធានស្តីទី​ជំនួស​ថ្នាក់លើ លើសពីនេះ លោក​ក៏​បាន​ប្រើ​អំណាច​ឥទ្ធិពល​ក្នុងនាម​លោក​ជា​ប្រធានការិយាល័យ ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ បាន​ស៊ីញ្ញេ​តែងតាំង​ប្រធាន​ក្រុម​ការងារ​តាម ច្រក​តំបន់​នានា និង ច្រក​អន្តរជាតិ​មួយចំនួន ឲ្យក្លាយ​ជា​ប្រធាន​ស្តីទី នៃ​ការិយាល័យ​ខ្លួនឯង​ទៀត​ផង ។

មន្ត្រី​មិន​សប្បាយចិត្ត​និង​ទង្វើ​បោះ​សន្ទួច​រំលង​ភ្នំ​របស់ លោក ពេជ្យ វណ្ណា នោះ បាន​បន្ត ថា​ការងារ​តែងតាំង​ប្រធានស្តីទី តាម​ច្រក​នីមួយៗ អ្នក​ដែល​មាន​សិទ្ធិ​តែងតាំង​មានតែ នាយក​ទីចាត់ការ​ការងារ​ព្រំដែន​ទើប​លោក​មាន​សិទ្ធិ ព្រោះ​នាយក​លោក​ទទួល​បទ បញ្ជា​និង​ក្តោប​ក្តាប់​ការងារ​រួម និង​ថែម​ទាំង​មាន​សិទ្ធិ​ផ្តល់​សេចក្តីទុកចិត្ត​ដល់​មន្ត្រី​ណា​ម្នាក់​ក៏​បាន ។​

​ផ្ទុយទៅវិញ​គេ​មិនដឹងថា តើ​លោក​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ម្នាក់ នេះ​លោក មាន​សំអាង​លើ​ច្បាប់​ណា​នោះ​ទេ ? បានជា​ហា​ន​សញ្ញេ​តែងតាំ​មន្ត្រី​យោធា​ដោយ​ខ្លួនឯង​បែប​នេះ ? ។

​ដោយ​ឡែក​ប្រភព​មួយ​បាន​បង្ហើប​ឲ្យដឹង​បន្ថែម​ទៀត​ថា​៖ កន្លងទៅ មនុស្ស​ដែល​ស្និទ្ធស្នាល​ជាមួយ លោក​ពេជ្យ វណ្ណា ហើយ​មាន​ឋានន្តរសក្តិ ខ្ពស់​ផង​នោះ បាន​ឃុបឃិត​ជាមួយ​នាយទាហាន ពោល​គឺ ជន​ជំនិត​នោះ បើក​យក​ប្រាក់​បៀវត្ស​ន៏​របស់​នាយទាហាន​ជា​ថ្នូរ និង​មិន​មក​បំពេញ​ការងារ​រយៈ​ពេល​ប្រមាន​១​ឆ្នាំ ហើយ​បញ្ហា​នេះ ត្រូវបាន​ជន​នោះ​បិទបាំង​ព័ត៌មាន​បាន​ជិត​ទៀតផង ។

​បើ​បែប​នេះ​មែន​នោះ​ថ្នាក់លើ​គប្បី​ប្រញាប់​មាន​វិធានការ​ជាបន្ទាន់​ដើម្បី​ទប់ស្កាត់ ទង្វើ​ល្ងង់ខ្លៅ​នៃ​ជន​បក្សពួកនិយម​នោះ ឲ្យ​ប្រែក្លាយជា អង្គភាព​មួយ​ដែល​ស្អាតស្អំ សមគួរ​ជា នាយទាហាន​ដែល​ពោ​ពេញ​ដោយ​ផ្នត់គំនិត​ស្នេហា​ជាតិ​មាតុភូមិ​និង​ការពារ​ពោ​រណ​ភាព​ទឹកដី​ជា​កង​ខេមរភូមិន្ទ ។​ទាក់ទិន​រឿងរ៉ាវ​ខាង​លើ​មន្ត្រី​ជាច្រើនរូប​ដែល​មាន​មុខងារ​និង​ទូ​នាទី​ឋានានុក្រម​ជា​អនុប្រធាន ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ដែល​កន្លង​ទៅ នាយក​ទីចាត់ការ​ការងារ​ព្រំដែន​លោក បាន​តម្រូវ​ឲ្យ​លោក​ឧត្តមសេនីយ៏ទោ ពេជ្រ វណ្ណា​តែងតាំង​ជា​ប្រធាន​ស្តីទី​នោះ បែ​ជា​លោក​ពេជ្យ វណ្ណា មិន​ចាត់តាំង​តាម​នោះ​ទេ ? ។

​កត្តា​នេះ​គេ​សង្ស័យថា ប្រហែល​ជា​លោក​ពេជ្យ វណ្ណា ខ្លួនឯង ខ្លាច​បាត់បង់​ចំណូល​ក្រោម​តុ​ហើយ​មើលទៅ ? បានជា​លោក សុខ ចិត្ត ប្រគល់​ទូ​នាទី​ប្រធានស្តីទី ទៅ​មនុស្ស​ជិត​ក្លៀក​លោក​បែប​នេះ  ? ។  ហើយ​ជាងនេះទៅទៀត ប្រភព​ថា លោក ពេជ្យ វណ្ណា ជា​មនុស្ស​ប្រកាន់ បក្សពួកនិយម  យក​បងប្អូន​ខ្លួន ឲ្យមក​ធើ្វ​ជា​ប្រធាន​ច្រក​ស្ទើ​គ្រប់​ច្រក  ។

​ពាក់​ពន្ធ័​ករណី​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​១៥​ខែតុលា ឆ្នាំ​២០១៧​នេះ អង្គភាព​សារព័ត៌មាន​យើង​មិន​ទាន់​អាច​ស៊ំ​ឲ្យ​លោក ឧត្តម សេ​នីយ៏ទោ ពេជ្យ វណ្ណា ដែល​រង​នូវ​ការ​ប្រតិកម្ម ពី​មន្ត្រី​ក្រោម​ឱវាទ​នោះ​បកស្រាយ​បាន​យ៉ាងណា​នៅឡើយ​នោះ​ទេ​ជ៊ំ​វិញ ព័ត៌មាន​ដែល​ប្រភព​បាន​បង្ហើប​ថា លោក​បាន​តែង​តាំ​ប្រធាន​ច្រក នានា និង​ប្រធានស្តី​ការិយាល័យ​ដោយ​ខ្លួនឯង​ផ្ទាល់​ផង​នោះ ? ។

​សូមបញ្ជាក់​ថា​៖ ទីតាំង​ផ្ញើ​ម៉ូតូ​មួយ​កន្លែង​ដែល​នៅ​ជាប់​និង​ស្នាក់​ការត្រួតពិនិត្យ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​នោះ​ដំបូង​ឡើយ នាយទាហាន​ម្នាក់ ដែល​មាន​បញ្ហា​និង​គ្រួសារ​ក៏​មក​ស្នាក់នៅ​កន្លែងធើ្វការ ដែល​ជា​ទីកន្លែង​សម្រាប់​បំពេញ​ការងារ​របស់​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ។ កាលណោះ​នា​ទាហាន​នោះ​បាន​រៀបចំ​ទីធ្លា​នោះ​ធើ្វ​ជា​កន្លែងផ្ញើម៉ូតូ ដើម្បី​បាន​ប្រាក់​ហូប​បាយ​ព្រឹកល្ងាច ត​មក​ស្រាប់តែ​អ្នកភូមិ​ចេញចូល​ផ្សារ​ថៃ នាំគ្នា​សំរុក​យក​ម៉ូតូ​មក​ផ្ញើ សរុប​១​ថ្ងៃ​បាន​ប្រាក់​ជិត​៣០០០​បាត​ប្រាក់​ថៃ ។

​មិនយូ​ប៉ុន្មាន​នាយទាហាន​នោះ​ត្រូវ​ថ្នាក់លើ​កោះហៅ​ទៅ​សួរនាំ ដោយ​បង្គាប់​ឲ្យ​ខ្លួន​យក​ប្រាក់​ចំនួន​៧០០០០​បាត​ប្រាក់​ថៃ​ឡើង​ឲ្យ​មេ​ជា​ប្រចាំ​ខែ ប៉ុន្តែ​នាយទាហាន​នោះ​គ្មាន​ប្រាក់​ឡើង​ឲ្យ​មេតា​ម​ការចង់បាន​របស់​មេ​នោះ​ទេ ក្រោយមក​មេ​ក៏​បញ្ឈប់​ទាហាន​នោះ មិន​ឲ្យ​ស្នាក់​នៅ​កន្លែង​ដូច​មុន​ទៀតឡើយ ចំណែក​ទីតាំង​ផ្ញើ​ម៉ូតូ​នោះ​ត្រូវ​គេ​រៀបចំ​ដាក់​មនុស្ស​ថ្មី​ជំនួស ។

​សព្វថ្ងៃ​នេះ​ត្រូវបាន​ប្រភព​បង្ហើប​មក​ថា​កន្លែងផ្ញើម៉ូតូ​នោះ​លោក​ពេជ្យ វណ្ណា បាន​តម្រូវ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​របស់​ខ្លួន យក​ទីតាំង​ធើ្វ​ការ ដាក់​ធើ្វ​ជា​កន្លែង​ផ្ញើ​ម៉ូតូ​ដោយ ក្នុង​១​ខែៗ ត្រូវ​ឡើង​លុយ​ឲ្យ​លោក ចំនួន​៧​ម៊ឺន​បាត​ប្រាក់ថៃ បើទោះជា​មាន​ការរិះគន់​ពី​មជ្ឈដ្ឋាន មហាជន​ជ៊ំ​ទិស​យ៉ាងណា​ក៏​លោក​មិន​ខ្វល់ សំខាន់ បាន​លុយ​ដាក់​ហោប៉ៅ តែប៉ុណ្ណោះ ៕

 

Filed in: ព័ត៌មានជាតិ