សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រាជធានី​ភ្នំពេញ​នឹង​មាន​ស្ពាន​អាកាស​២​កន្លែង​ទៀត នៅ​រង្វង់​ចោមចៅ និង​នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ផ្លូវ​៦០​ម៉ែត្រ​កែង​នឹង​ផ្លូវ​២៧១

ភ្នំពេញ​៖   រាជធានី​ភ្នំពេញ​របស់​យើង​នឹង​មាន​ស្ពាន​អាកាស​២​កន្លែង​ទៀត ដោយ​ទី​១​មាន​ទីតាំង​នៅ​រង្វង់​ចោមចៅ ស្ថិតនៅ​ក្នុង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ​សែន​ជ័យ និង​មួយ​កន្លែង​នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ផ្លូវ​៦០​ម៉ែត្រ​កែង​នឹង​ផ្លូវ​២៧១ ជាប់​ព្រំប្រទល់​ខណ្ឌចំការមន​និង​ខណ្ឌ​មានជ័យ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន ក្រោយ​ពី​ធី​ប្រគល់ និង​ទទួល​ស្ពាន​និង​ផ្លូវ​លី​យ៉ុង​ផាត់​ពី​ក្រុមហ៊ុន​L.Y.P group របស់​លោក​ឧកញ្ញា លី​យ៉ុង​ផាត់ ដើម្បី​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ កាលពី​រសៀល​ថ្ងៃ​ទី​១៥​តុលា​នេះ​។​

​លោក​ឃួង ស្រេង​បាន​មានប្រសាសន៍ថា​
​បច្ចុប្បន្ន​រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​មាន​ជីវភាព​រីកចម្រើន ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេជោ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ហើយ​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ ម្នាក់ៗ​ស្ទើរតែ​សឹង​គ្រប់​គ្នា​មាន​រថយន្ត​សម្រាប់​បើកបរ គឺ​មិនមែន​មាន​តែ​ក្នុង​រាជធានី​នោះទេ ចំណែក​បងប្អូន​នៅ​តាម​បណ្តា​ខេត្ត បងប្អូន​បាន​ប្រកប​របរ​កសិកម្ម បាន​ផល​យកទៅលក់ ហើយក៏​បាន​ចំណូល​យកទៅ​ទិញ​រថយន្ត ហើយ​បាន​ធ្វើដំណើរ​ចេញ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​។

​បើ​តាម​ការប៉ាន់ស្មាន ក្នុង​រាជធានី​ភ្នំពេញ​នា​ពេលបច្ចុប្បន្ន​នេះ ទាំង​អ្នក​ចេញ​ចូល និង​អ្នកស្នាក់នៅ​អចិន្ត្រៃយ៍​ប្រហែល​ជិត​៣​លាន​នាក់ ហើយ​រថយន្ត​ចេញ​ចូល​ក៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​ចាំបាច់​ណាស់​បញ្ហា​នេះ​ត្រូវតែ​គិតគូ​បន្ថែម​។​
​លោក​បន្ថែមថា គម្រោង​ក្នុង​រាជធានី​ភ្នំពេញ នឹង​ស្ពាន​អាកាស​នៅ​រង្វង់​ចោម​ចៅ​មួយទៀត និង​នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ផ្លូវ​៦០​ម៉ែត្រ (​ផ្លូវ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​)​កែង​នឹង​ផ្លូវ​២៧១ នឹង​ធ្វើ​ស្ពាន​អាកាស​មួយទៀត ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ​ធ្វើ​ចរាចរណ៍ បាន​ដោយ​សុវត្ថិភាព និង​មិន​មាន​ការកកស្ទះ​ចរាច​រណ៍ ។​

​លោក​អភិបាល បាន​ថ្លែង​បញ្ជាក់ទៀតថា ប្រជាពលរដ្ឋ​ឥឡូវ​បាន​យល់​ច្បាស់​ថា តាំង​ពី​ទៅឲ្យគេ​ផ្តាច់​ជំនួយ ទៅឲ្យគេ​កុំ​បញ្ជា​ទិញ​ផលិតផល​ចេញពី​ប្រទេស​កម្ពុជា ទៅឲ្យគេ​កុំ​មក​វិនិយោគ​នៅ​កម្ពុជា ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ កម្មករ​កម្មការិនី នៅ​កម្ពុជា បាន​យល់​ច្បាស់​អស់​ហើយ​នូវ​គ្រប់​ចំណុច​ទាំងនេះ ដែល​គេ​បាន​តែ​ថា ។ រឿង​ដែល​សំខាន់​នៅ​ពេល​ដែល​ជួប​ការលំបាក​នោះ មិនដឹង​ថា​អ្នក​ដែល​ថា​នោះ​នៅទីណា អត់​ដែល​មាន​មុខមក​ចូលរួមចំណែក​ជាមួយ​បងប្អូន​នោះ​ទេ គឺមាន​តែ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​នាវា​កម្ពុជា​មក​ដល់​ចំណុច​នេះ ដូច្នេះ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ត្រូវ​ការពារ​សមិទ្ធផល​នេះ​ឲ្យបាន ត្រូវធ្វើ​យ៉ាងណាឲ្យ​សន្តិភាព​មាន​នៅ​កម្ពុជា និង​មាន​ការអភិវឌ្ឍ​ទៅ​មុខ​បន្តទៀត​៕

 

Filed in: ព័ត៌មានជាតិ