សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​គ្រោង​និង បញ្ជូន​ខ្លួន​សង្ស័យ​ប្រុស​ស្រី​១០​នាក់​ទៅ​សាលាតំបូង​ខេត្ត បន្ទាប់​ពី​បញ្ជាប់​កា​សាកសួរ​ពាក់​ពន្ឋ័ក​រ​ណី​ជួញដូរ​គ្រឿងញៀន​និង​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​

​ក្រចេះ​៖ កម្លាំង​នគរបាល​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ក្រចេះ គ្រោង​និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១០​នាក់​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​សុក្រ​នេះ ក្នុងចំណោម​បក្សពួក​១៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​សង្ស័យ​ជាប់​ពាក់​ពន្ឋ័ក​រ​ណី​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន នៅក្នុង​ទីតាំង​ស្តុក​ឈើ​កែឆ្នៃ​ឈើ​មួយ​កន្លែង​ក្នុងស្រុក​ចិត្រ​បុរី កាលពី​ពេល​ថ្មីៗ​នេះ ។​

​លោក វរ​សេនី​ត្រី ស៊ា​ង សុភ​ក្រ័ នាយរង​ការិយា​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ក្រចេះ បាន​អោយដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​១២​នេះ​ថា ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១០​នាក់​គ្រោង​និង​ត្រូវ​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៣​នេះ បន្ទាប់​ពី​បញ្ជាប់​ការសាកសួរ​និង​រកឃើញ​ថា​ក្នុង​ចំណោម​បក្សពួក​១៣​នាក់ គឺ​មាន​ក្មេងស្រី​៣​នាក់​ដែល​មិន​មានកា​ជាប់​ពាក់​ព​ន្ឋ័ក្នុង​ករណី​ខាងលើ​នេះ ។​

​លោក​បញ្ជាក់​អោយដឹង​ដែរ​ថា បន្ទាប់​ពី​បញ្ជាប់​កា​សាកសួរ​សមត្ថកិច្ច​រក​ឃើញ​ថា​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១០​នាក់ គឺ​មាន​ជាប់​ពាក់​ព​ន្ឋ័​និង​ករណី​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​យ៉ាង​អនាធិបតេយ្យ នៅក្នុង​ភូមិសាស្ត្រ​ខាងលើ ហើយ​ក៍​ជា​កន្លែង​ទីតាំង​ស្តុក​ឈើ​កែឆ្នៃ​ឈើ​ខុសច្បាប់​ផង​ដែរ ដោយឡែក​ក្មេងស្រី​៣​នាក់​ផ្សេង​ទៀត​ទើប​និង​មកពី​ខេត្ត​ព្រៃវែង​ទៅលេង​ផ្ទះ​បងប្អូន​ក្បែរ​ទីតាំង​លើ សមត្ថកិច្ច​រក​ឃើញ​ពិតជា​មិន​មាន​ការជាប់​ពាក់​ព​ន្ឋ័ ក៍​សម្រេច​ដោះលែង​អោយ​ត្រ​ឡាប់​ទៅ​ផ្ទះ​វី​ញ ។​

​គួរបញ្ជាក់​ថា ជនសង្ស័យ​ទាំង​១៣​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ចាប់​ឃាត់ខ្លួន​បាន​នៅក្នុង​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង ដែល​ប្រតិបត្តិការ​នេះ​ធ្វើឡើង ក្រោម​ការបញ្ជារ​លោក​ឧត្តមសេនីយ៍ទោរ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត ក្រោម​ការសម្របសម្រួល​ពី​សំណាក់​លោក ជា សុភ​ក្រ័ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ​កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ភូមិ​ក្បាល​ជួ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។​

​ក្នុងនោះ​សមត្ថកិច្ច​រឹបអូស​បាន​ថ្នាំញៀន​ចំនួន​៤​កញ្ចប់​ធំ​តូច ថ្នាំញៀន​ប្រភេទ​គ្រាប់​មួយចំនួន និង​សម្ភារ​ប្រើប្រាស់​សម្រាប់​មួយ​ចំនួន ដោយឡែក​ឈើប្រណិត​ជា​ប្រភេទ​ឈើ​បេង ធ្នង់ ជាច្រើន​ម៉ែត្រគូប ត្រូវ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​យកទៅ​រក្សាទុក​នៅ​ថ្នាល​បណ្ដុះ​កូនឈើ​ខ្សា​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

 

Filed in: ព័ត៌មានជាតិ