សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុម​មនុស្សធម៌​គុម្ព​ឫស្សី និង​សប្បុរសជន​ក្រុង​ប៉ោយប៉ែត​ប្រគេន​សម្ភារ​សិក្សា​ដល់​សមណ​សិស្ស​ពុទ្ធិកៈ​ស្រុក​ម៉ាឡៃ

ខេត្ត​បន្ទាយមានជ័យ ៖ ក្រុមយុវជន​មនុស្សធម៌​គុម្ព​ឫស្សី​រួម​និង​សប្បុរស​ជ​មក​ពី​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៧​ម្សិលមិញ​បាន​មូលមតិ​គ្នា​បាន​នាំ​យក​សម្ភារ​សិក្សា​មួយចំនួន​មាន​ប៊ិច​សៀវភៅ​និង​ទេយ្យទាន​ទៅ ប្រគេន​ដល់​ព្រះ​សមណ​សិស្ស​ចំនួន​៣០​អង្គ​ដែល​ព្រះអង្គ​កំពុង​តែ​គង់​សិក្សា​ក្នុង​ពុទ្ធ​សីមា​វត្ត​រតនៈ​ម៉ាឡៃ ស្ថិតក្នុង​ភូមិ​ដូង ឃុំ​ម៉ាឡៃ​ស្រុក​ម៉ាឡៃ​សព្វថ្ងៃ​ខ្វះខាត​សម្ភារ​សិក្សា ។

​លោក ព្រាប ឥ​ន្ទ វឌ្ឍនៈ តំណាងឲ្យ​ក្រុម​មនុស្សធម៌​គុម្ព​ឫស្សីក្រុង​ប៉ោយប៉ែត​បាន​ថ្លែងថា លោក​បាន​ដឹង​ដំណឹង ពី​ការខ្វះខាត​របស់​សមណ​សិស្ស​នេះ តាមរយ​ព័ត៌មាន​សង្គម​ដែល​គេ​ផុស​ផ្សាយ ត​មក​ទៀត​លោក​បាន​ពិគ្រោះ​យោបល់​គ្នា ក្រុម​ហើយ​ក៏​សម្រេច​យក​ថ្ងៃ​ទី​១០​ខែតុលា​ជា​ថ្ងៃ​ចុះទៅ​ប្រគេន​ទេយ្យទាន​ដល់​ព្រះសង្ឃ ទន្ទឹម​និង​នោះ​ក៏​មាន​អ្នកស្រី​ជា សុ​ផែន ដែល​ជា​អាជីវករ​ក្រុង​ប៉ោយប៉ែត​រួម​និង​ក្រុម​គ្រួសារ​ផង ក៏​បាន​ជ្រះថ្លា​សម្រេច​នាំយក​សម្ភារ​ទៅ​ប្រគេន​សង្ឃ​នៅ​វត្ត​ខាងលើ​ជាមួយគ្នា​តែម្តង ។

​មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុម​របស់​លោក​យក​សម្ភារ​សិក្សា​ទៅ​ប្រគេន​ព្រះសង្ឃ​នោះ ពិ​ព្រោះថា វត្ត​អារាម​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​នេះ មាន​វត្ត​ច្រើន ប៉ុន្តែ​មិន​មាន​បើក​បង្រៀន ភាសាបាលី​នោះទេ ។ ជាក់ស្តែង​ទី​អារាម​នានា​នៅក្នុង ក្រុង​ប៉ោយប៉ែត ដែល​ជា​ទី​អារាម​អាចមាន​លទ្ធភាព​បើក​បង្រៀន​បាលី​ភាសា​បាន តែ​ព្រះចៅអធិការ​វត្ត​ទាំង​នោះ​ហាក់​មិន​ចាប់​អា​រ​ម្មណ៏និង​កម្មវិធីសិក្សា​បាលី​នោះ​ទេ​លោក​ថា​៖ ភាសាបាលី​គឺជា​ភាសា​មួយ​ដែល​មាន​សារសំខាន់​សម្រាប់​អ្នកបួស​សិក្សា​រៀនសូត្រ ហើយ​មាន​ប្រយោជន៏​ដល់​សង្គមជាតិ​យើង​ទៀត​ផង​ដែរ  ។​

​ចំណែក ព្រះគ្រូ​ចៅអធិការ​វត្ត​រតនៈ​ម៉ាឡៃ ព្រះអង្គ​បាន​សម្តែង​នូវ​ចិត្ត​ត្រេកអរ​ចំពោះ​ម្ចាស់​សទ្ធា ដោយ​ព្រះអង្គ មាន​ថេរ​ដីកា​រថា ព្រះអង្គ​ពិតជា​បាន​សប្បាយ​ចិត្ត​ត្បិត​អី​សាលា​បាលី របស់​ព្រះអង្គ​បាន​បើក​បង្រៀន​មក​ជាង​៣​ឆ្នាំ​មកហើយ ហើយក៏​មិន​ដែល​បាន​ឃើញ​អ្នក​ណា​នាំយក​សម្ភារ​សិក្សា​មក​ប្រគេន​ដល់​សមណៈ​សិស្ស​នោះឡើយ ទើបតែ​ពេលនេះ​គឺ​ក្រុម​ការងារ​មនុស្សធម៌​គុម្ព​ឫស្សី​មក​ពី​ក្រុង​ប៉ោយប៉ែត​ជា​លើក​ទី​មួយ​ដែល​នាំយក​សម្ភារ​សិក្សា​មក​ប្រគេន ។​

​លើសពី​នេះ​ព្រះគ្រូ​ចៅអធិការ​វត្ត​រតនៈ​ម៉ាឡៃ ព្រះអង្គ​បាន​មាន​ថេរ​ដី​ថា ភាសាបាលី​មាន​ផលប្រយោជន៏​ខ្លាំងណាស់ ដល់​អ្នកបួស​រៀនសូត្រ​ក្នុង​ព្រះពុទ្ធសាសនា ហើយ​ការសិក្សា​រៀន​សូត្របាលី​ភាសា​នេះ​ប្រើ​រយពេល​យូ​ឆ្នាំ​ក្នុង​ការសិក្សា ទើប​ចេះ ពុំនោះ​ទេ​ប្រើ​ការ​មិន​បាន​ឡើយ ព្រះអង្គ​បន្ត​ថា អ្នកបួស​ដែល​និយម​បាន​សិក្សា​បាលី​ភាសា​នេះ គឺ បួស​យូ​ព្រះវស្សា​ទើប​លា​ចាក​សិក្ខាបទ ប៉ុន្តែ​បើ​អ្នកបួស​ហើយ​មិន​បាន​សិក្សា​រៀនសូត្រ​ពី​ខ្លឹមសារ​របស់​ព្រះពុទ្ធសាសនា​ទេនោះ អ្នកបួស​នោះ​ក៏​មិន​បាន​យល់ដឹង​ពី​តម្លៃ​របស់​ព្រះពុទ្ធ​នោះដែរ ។​

​ដោយ​យល់ឃើញ​ពី​សារប្រយោជន៏​បែបនេះទើប​ព្រះអង្គ សម្រេច​បើក​ឲ្យមាន​កម្មវិធី បង្រៀន​បាលី​នេះ​ឡើង​។​ព្រះអង្គ​បាន​សំណូមពរ​ដល់​ប្រជា​ពុទ្ធ​បរិ​សទ្ធ័មេត្តា​បន្ត​គាំទ្រ​និង​ជ្រះថ្លា​លើ​ព្រះពុទ្ធសាសនា ដោយ​ជឿ​លើ​ធើ្វ​បុណ្យបាន​បុណ្យ​ធើ្វ​បាប​បាន​បាប ពោល​គឺ​ជឿ​លើ​កម្ម​ផល​នៃ​កម្ម ដើម្បី​ឲ្យ​ព្រះ​ពុទ្ធសាសនានៃ​យើង​ស្ថិតស្ថេ​គង់​វង់​នៅ​យូរអង្វែង​គ្រប់​៥០០០​ព្រះវស្សា ដូច​ព្រះពុទ្ធ​ទ្រង់​សម្តែង​ទុក ៕

 

Filed in: ព័ត៌មានជាតិ