សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បញ្ជូន​សន្តិសុខ​ក្រុមហ៊ុន​បុរី​ពិភពថ្មី​២​នាក់​ទៅ​តុលាការ​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ ២​នាក់ ដែល​ជា​សន្តិសុខ ក្រុមហ៊ុន​បុរី​ពិភពថ្មី ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី ប៉ុនប៉ង​ឃាតកម្ម​លើ ស្ត្រី​ពាណិជ្ជករ​ម្នាក់ ប្លន់​យក​ទ្រព្យសម្បត្តិ​។

​ជនសង្ស័យ​ទី​១​ឈ្មោះ ប្រាក់ រ៉ាន្នី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ សន្តិសុខ បុរី​ពិភពថ្មី និង​ទី​២​ឈ្មោះ កឿន សុធា ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ សន្តិសុខ បុរី​ពិភពថ្មី​។​

​គួររំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ ២០១៧​កន្លងទៅ មាន​ករណី​ជនរងគ្រោះ​ម្នាក់​ឈ្មោះ គឹម សុ​ផុន​វឌ្ឍនា ភេទ​ស្រី​អាយុ​៣៦​ឆ្នាំ មុខរបរ ជា​ពាណិជ្ជករ ត្រូវ​បាន​ជនសង្ស័យ អាក របួសធ្ងន់ នៅ​ចំណុច​ក្នុង​ផ្ទះ​លេខ​៣១ ក្រុម​១២ ផ្លូវ​លេខ​៦​បេតេ ភូមិ​គោក​ឃ្លា​ង សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ​។​

សមត្ថកិច្ច​ខណ្ឌ​សែន​សុខ នៅ​ថ្ងៃ​ដដែល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦​នាក់ ដែលជា​ក្រុមហ៊ុន បុរី​ពិភពថ្មី ប៉ុន្តែ​ក្រោយមក ជនសង្ស័យ ៤​នាក់​ដែល​មិន​មាន​ការ​ជំពាក់​ព័ន្ធ ក៏​ត្រូវ​សមត្ថកិច្ច​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​។​

​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ បាន​ចុះ​ធ្វើ​កោសល្យវិច័យ រកឃើញ​សម្ភារ បន្សល់ទុក នៅ​កន្លែង​លើ​ត​ហេតុ​រួមមាន​៖-​ពិល​ពាក់​ក្បាល​សន្តិសុខ​ពិភព​ថ្មី​ចំនួន ១ -​ខ្សែក្រវ៉ាត់​របស់​សន្តិសុខ​បុរី​ពិភពថ្មី​ចំនួន ១ -​មួក​សន្តិសុខ​បុរី​ពិភពថ្មី ប្រលាក់​ឈាម ចំនួន ១-​ស្បែកជើង ផ្ទាត់​មួយ​ចំហៀង​ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ