សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោកស្រី ម៉ែន សំអន ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដែល​អាជ្ញាធរ​ជម្លៀស​ចេញពី​តំបន់​មាន​គ្រាប់បែក​គីមី ដែល​បន្សល់​ដោយ​អាមេរិក​ក្នុង​សម័យ​សង្គ្រាម​

​ស្វាយរៀង​៖  លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​ចុះ​ជួប​សំណេះសំណាល​ប្រជាពលរដ្ឋ ដែល​ត្រូវបាន​អាជ្ញាធរ​ជម្លៀស​ចេញពី​តំបន់​គ្រោះថ្នាក់ ខណៈ​ដែល​មន្ត្រី​ជំនាញ​កំពុង​ដោះយក​គ្រាប់បែក​គីមី​មិន​ទាន់​ផ្ទុះ ស្ថិត​ក្នុង​បរិវេណ​វត្ត​គគីរ ស្ថិត​ឃុំ​គគីរ ស្រុក​មាស​ហែក ខេត្ត​ស្វាយរៀង រសៀល​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៧ ។

​លោកស្រី​បាន​បញ្ជាក់ថា ៖ គ្រាប់បែក​របស់​អាមេរិក ដែល​ទម្លាក់​លើ​ទឹកដី​កម្ពុជា នា​អំឡុង​ពេល​សម័យ​សង្គ្រាម ចន្លោះ​ឆ្នាំ​១៩៦៥-១៩៧៣ មាន​រាប់​ម៉ឺន​គ្រាប់ ហើយ​បាន​បន្សល់​មកដល់​បច្ចុប្បន្ន​នេះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​យើង រងទុក្ខវេទនា ហើយ​ដោយសារ ការ មើលឃើញ​ការរង​ទុក្ខ​នេះហើយ បានជា​រាជរដ្ឋាភិបាល​ដឹកនាំ ដោយ​សម្ដេច​តេជោ ហ៊ុន សែន ប្រើ​កញ្ចប់​ថវិកា ពិសេស​របស់​រាជរដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​អាវុធ​គីមី ដែល​កំពុង​បង្ក​ការភ័យខ្លាច​យ៉ាងខ្លាំង ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ។​

​លោកស្រី​បាន​បន្តទៀតថា​៖ ដើម្បី​ធានា​សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេស ការធានា​នូវ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្នុងពេល​ប្រតិបត្តិការ ដោះ​បន្សាប​គ្រាប់បែក​គីមី និង​វេច​ខ្ចប់​ដឹកជញ្ជូន​គ្រាប់បែក​នោះ ទៅ​ទីកន្លែង​សុវត្ថិភាព គឺ​អាជ្ញាធរ​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ ចេញពី​តំបន់​នោះ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​។​

​សូមបញ្ជាក់​ថា​៖  គ្រាប់បែក​ដែលមាន​សារធាតុ​គីមី​នេះ​មាន​ទម្ងន់​ប្រមាណ​ជាង ២០០​គីឡូក្រាម​ក្នុង​មួយ​គ្រាប់ វា​មាន​ឥទ្ធិពល​រដ្ឋ​ខ្លាំងណាស់ ដែល​អាច​ធ្វើ​ធ្វើឲ្យ​ប៉ះពាល់​សុខភាព បរិស្ថាន​រស់នៅ​ប្រចាំថ្ងៃ ជាពិសេស ស្ត្រី​ដែល​មាន​ផ្ទៃពោះ កូន​ក្នុង​ផ្ទៃ កើត​មក​មិន​គ្រប់​លក្ខណៈ ដូចជា​កំបុត​ដៃជើង​ជាដើម ។ គ្រាប់បែក​នេះ​មាន​ចំនួន ២​គ្រាប់ ត្រូវបាន​មន្ត្រី​ជំនាញ របស់​ស៊ីម៉ាក់​រកឃើញ នៅ​ទីតាំង​វត្ត​គគីរ និង​សាលាបឋមសិក្សា​គគីរ សិ្ថតក្នុង​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​រមាស​ហែក កាលពី​ខែ​មករា​ឆ្នាំ​២០១៧ បន្ទាប់​រកឃើញ​គ្រាប់បែក​គី​មីនោះ មន្ត្រី​ជំនាញ​ស៊ីម៉ាក់ បាន​ចុះ​ពិនិត្យ​ទីតាំង ដោយ​ធ្វើ​ការហ៊ុព័ទ្ធ​ទីតាំង​គ្រាប់បែកទាំង​២​នោះ មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ជិត ឬ​ប៉ះពាល់​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ