សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុមហ៊ុន CINTRY ជូនដំណឹង​ប្រជាពលរដ្ឋ ចូលរួម​ជួយ​សម្រួល​រក្សា​សម្រាម ឲ្យបាន​ត្រឹមត្រូវ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ (១៨ – ២៥ ខែ​កញ្ញា ឆ្នាំ ២០១៧)

រាជធានី​ភ្នំពេញ ៖ យោងតាម​លិខិត​មួយច្បាប់ ចុះ​ថ្ងៃ​ទី ១១ កញ្ញា ឆ្នាំ ២០១៧ ក្រុមហ៊ុន​ស៊ីន​ទ្រី​បានស្នើ​អន្តរាគមន៍​ពី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​សារព័ត៌មាន វិទ្យុ ទូរទស្សន៍ ពាក់ព័ន្ធ​ទៅនឹង​ការរក្សា​ទុកដាក់​សម្រាម​នៅក្នុង​ឳ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ចំនួន ៨ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី ១៨ ខែ​កញ្ញា ឆ្នាំ ២០១៧ – ២៥ ខែ​កញ្ញា ឆ្នាំ ២០១៧ ។​

​ក្រុមហ៊ុន​ស៊ី​ទ្រី​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ កុំ​បញ្ចេញ​សម្រាម​ដាក់​ទីសាធារណៈ ឬ​ដងផ្លូវ ដើម្បី​សោ​ភណ្ឌ​ភាព អនាម័យ និង​បរិស្ថាន ដោយហេតុ​ថា យោ​ទៅតាម​សេចក្តីប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តម្រូវ​ឲ្យ​បុគ្គលិក កម្មករ ទាំងអស់​បាន​ឈប់សម្រាក ដើម្បី​ទៅ​កាន់​ភូមិកំណើត ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខាងមុខនេះ ៕

Filed in: ព័ត៌មានជាតិ