សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចែក​វិញ្ញាប័ណ្ណប័ត្រ​សិស្សា​ថ្នាក់​ទី​១២ សាលា​ហូព​

​ពិធី​ប្រគល់​វិញ្ញាប័ណ្ណប័ត្រ បញ្ចប់​ការសិក្សា​ថ្នាក់​ទី​១២ ជំនាន់​ទី​១ និង​ខួប​គំរប់ ១០ ឆ្នាំ នៃ​សាលា ហូព បាត់ដំបង​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី ៨ ខែ​សីហា ក្រោម​អធិបតីភាព​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង​។​

​ក្នុង​របាយ​ការ​របស់​លោក សយ សុផល នាយក​សាលា​ហូព បានឲ្យដឹងថា សាលា​ហូព បាត់ដំបង ជា​សាលា​ចំណេះ​ទូទៅ​បាន​បង្កើតឡើង ក្នុង​ឆ្នាំ​២០០៤ នៅ​សង្កាត់​រតនៈ ក្រុង​បាត់ដំបង បានកំណត់​បង្រៀន​ពេញ​មួយថ្ងៃ ចាប់ពី​ម៉ោង ៧:០០ ដល់​ម៉ោង ៣:០០ រសៀល ដែល​មាន​មុខវិជ្ជា អក្សរសាស្ត្រ​ខ្មែរ និង​អង់គ្លេស គណិតវិទ្យា សិក្សា​សង្គម វិទ្យាសាស្ត្រ សីលធម៌ ពត៌មាន​វិទ្យា ជំនាញ​ច្នៃប្រឌិត សេដ្ឋកិច្ច​វិទ្យា អប់រំ​សុខភាព និង​អប់រំ​កាយ​និង​កីឡា​។ ជា​លទ្ធផល​ក្នុង​ឆ្នាំ​សិក្សា ២០១៤-២០១៥ ផ្នែក​បឋមសិក្សា មាន​សិស្ស ១៨១​នាក់ ប្រឡង​ជាប់ ១៧៩​នាក់​ធ្លាក់​២​នាក់ ផ្នែក​មធ្យម សិក្សា មាន​សិស្ស​១៣៩​នាក់ ប្រឡង​ជាប់​១២៨​នាក់ ធ្លាក់​១១​នាក់ សិស្ស​ពូកែ​ផ្នែក​បឋម​សិក្សា​មាន ២៥​នាក់ មធ្យមសិក្សា ៧​នាក់ សិស្ស​គំរូ​ល្អ​បឋមសិក្សា​មាន ៧ នាក់ និង​មធ្យមសិក្សា​មាន ០១​នាក់​។​

​ក្នុង​ប្រសាសន៍​ឯកឧត្តម ច័ន្ទ សុផល បានបញ្ជាក់​ថា​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល និតិ​កាល​ទី​៥ នៃ​រដ្ឋសភា វិស័យ​អប់រំ​នៅតែ​ជា​វិស័យ​អាទិភាព​មួយ​ក្នុងចំណោម វិស័យ​ផ្សេងៗ​ទៀត ហើយ​ការអប់រំ​ប្រជាពលរដ្ឋ​ឲ្យមាន​ចំណេះដឹង និង​ចំណេះធ្វើ នៅតែ​ត្រូវបាន​ចាត់  ទុក ជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់ សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​ជា​កត្តា​ចម្បង នៃ​ការអភិវឌ្ឍន៍ ប្រទេសជាតិ​។ ឯកឧត្តម​ក៏​បាន​កោតសរសើរ​ដល់​សាលា​ហូព បាត់ដំបង ដែល​បាន​ខិតខំ​ប្រឹង​ពង្រឹង និង​ពង្រីក​វិសាលភាព នៃ​ការបណ្តុះបណ្តាល​របស់ខ្លួន ពី​កម្រិត​បឋមសិក្សា​រហូត​ដល់​កម្រិត​វិទ្យាល័យ ដើម្បី​ឆ្លើយតប​ទៅ​និង​ទីផ្សារ​ការងារ​នាពេល​បច្ចុប្បន្ន​។​

​ឯកឧត្តម​បាន​កោតសរសើរ និង​ផ្តាំផ្ញើ​ដល់​ក្មួយៗ​ដែល​បាន​ទទួល​វិញ្ញាប័ណ្ណប័ត្រ ក៏​ដូច​ជា​ការ លើក​កំពស់​សមត្ថភាព​របស់​ខ្លួន ឲ្យបាន​ខិតខំ​បន្ត​ទៀត ដើម្បី​ប្រឡង​ចំណេះដឹង និង​សីលធម៌​សម្រាប់ ជា​គុណប្រយោជន៍​ដល់​គ្រួសារ និង​សង្គម​ធ្វើ​ដែល​សំខាន់​លើសពីនេះ​ទៀត គឺ​ក្មួយៗ​ត្រូវ​ខិតខំ​កសាង ឲ្យបាន​សំរេច​នូវ​សមត្ថភាព​៤​យ៉ាង ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការសិក្សា គឺ​ខំ​រៀន​ឲ្យមាន​ចំណេះដឹង ចំណេះ​ធ្វើ​រៀន​ឲ្យមាន​សីលធម៌ និង​រៀន​ឲ្យ​ចេះ​រស់នៅ​ជាមួយគ្នា ដោយ​គ្មាន​រើសអើង និង​គ្មាន​ការ បែងចែក​អ្វី​ទាំងអស់​។​

​ពិធី​នេះ​ត្រូវបាន​បញ្ចប់​ក្រោយពី​គណអធិបតី​ចែក​ជូន​វិញ្ញាប័ណ្ណប័ត្រ​ដល់​សិស្ស​ទាំង ២០​រូប និង​ចែក​ជូន​លើក​ទីក​ចិត្ត លោកគ្រូ អ្នកគ្រូ ក្នុង​សាលា​ហូព រួចមក​។

 

2015_08_11 (4) 2015_08_11 (5) 2015_08_11 (6) 2015_08_11 (7)

Filed in: ព័ត៌មានជាតិ