សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុម​ឡាន​ដឹក​ដី​របស់​ថៅកែ ចាង ចេង​ភាវ កំពុង​បំផ្លាញ​បរិស្ថាន​ក្នុង​ក្រុង​ប៉ោយប៉ែត​

​ខេត្ត​បន្ទាយមានជ័យ ៖ ក្រុម​អ្នក​ដឹក​ដី​លក់​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ សព្វថ្ងៃ​កំពុងតែ​ល្បី​ឈ្មោះ​ខាង​បំផ្លាញ​បរិស្ថាន​នៅលើ​ដងផ្លូវ​ជាតិ​លេខ​០៥ និង​ដងផ្លូវ​បេតុង​នានា​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត​។

​ប្រជាពលរដ្ឋ​ជាច្រើន​បាន​លើកឡើង​ថា ក្រុមហ៊ុន​ដែល​រកស៊ី​ដឹក​អាចម៌ដី​លក់​នោះ មានឈ្មោះ ចាង​ចេងភា​វ ថៅកែ​រូបនេះ​បាន​ជីករណ្តៅ​ដី នៅ​ចំណុច​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារកណ្តាល កាលពី​កន្លង​ទៅ​រណ្តៅ​របស់​ឈ្មោះ ចាង ចេង​ភាវ រូបនេះ​បាន​សម្លាប់​កុមារា​ម្នាក់ ប៉ុន្តែ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​មិន​បាន​ដាក់​ទោសទណ្ឌ​លើ​ម្ចាស់​រណ្តៅ​នោះទេ ដោយ​ម្ចាស់​រណ្តៅ​ដី​នោះ​ជា​សម្លាញ់ និង​លោក ង៉ោ ម៉េង​ជ្រូន អភិបាលក្រុង​ប៉ោយប៉ែត ។

​សូមបញ្ជាក់​ថា រណ្តៅ​ដី​ដែល​បុគ្គល​ឈ្មោះ ចាង​ចេង ភា​វ ជីក​ធើ្វ​អាជីវកម្ម​នោះ​មាន​ជម្រៅ​ជាង​៦០​ម៉ែត្រ និង​ទំហំ​សរុប​ជាង​៦០​ហិកតា ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ​មន្ត្រី​បរិស្ថាន​ខេត្ត​បន្ទាយមានជ័យ បាន​លើកឡើង​ថា រណ្តៅ​ដី​ដែល​មាន​ម្ចាស់​ឈ្មោះ​ចាង ចេង​ភាវ​នោះ គឺជា​រណ្តៅ​ដី​ខុសច្បាប់​ព្រោះ​ជម្រៅ​នៃ​មាត់​រណ្តៅ​ជ្រៅ​លើស​ច្បាប់​ដែល​បាន​កំណត់ឲ្យ​។​

​តែ​ទោះជា​យ៉ាងនេះ​ក្តី​ម្ចាស់រ​ណ្តៅ​ដី​ឈ្មោះ​ចាង ចេង ភា​វ រូបនោះ​បាន​លើកឡើង​ថា ខ្លួន​មាន​លិខិតអនុញ្ញាត​ពី​សាលាក្រុង​ក្នុងការ​ធើ្វ​អាជីវកម្ម ជីកដី​លក់ ចំណែក​ពលរដ្ឋ​ស្នើសុំ​ឲ្យ​លោក​ង៉ោ​មេ​ង ជ្រូន មេត្តា​បើកភ្នែក​មើល​សកម្មភាព​របស់​ក្រុម​ឡាន​ដឹក​ដី​បុគ្គល​ឈ្មោះ ចាង ចេង​ភាវ​ផង ព្រោះ​ដងផ្លូវ​ជាតិ​ត្រូវបាន​ឡាន​ខាងលើ​បំផ្លាញ​អស់​គ្មាន​សេសសល់​ឡើយ ពោល​គឺ​ពោ​ពេញ​ដោយ​ធូលី​ដី​ហុយ​ដូច​ផ្សែង ចាប់​ពី​រង្វង់​មូល​រហូត​ដល់​សាលាក្រុង​តែម្តង ៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់