សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មហាអំណាច​ចិន​ប្រកាស​ជួយ​កម្ពុជា​ពេញទំហឹង​មិន​ឲ្យ​កើត​មាន​បដិវត្តន៍ព​ណ៌​

​ខេត្ត​ក្វាង​ស៊ី ៖ លោក Zhang Gaoli ឧបនាយក​រដ្ឋមន្ត្រី​ចិន បានប្រកាស​ពេញទំហឹង ដើម្បី​ជួយ​ប្រទេស​កម្ពុជា មិនឲ្យ​មាន​បដិវត្តន៍​ពណ៌​កើតឡើង​នៅ​កម្ពុជា​ដាច់ខាត ព្រោះ​បដិវត្តន៍​ពណ៌​វា​នឹង​នាំឲ្យ​ប្រទេស​មួយ​នេះ​រងការ​ហិនហោច ។

​ការប្រកាស​របស់​លោក​ឧបនាយករដ្ឋមន្ត្រី Zhang Gaoli បាន​ធ្វើឡើង​នៅក្នុង​ពេល​ជួបពិភាក្សា និង​សំណេះសំណាល​ការងារ​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ ទី​ដែល​សម្តេច​តេជោ អញ្ជើញ​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​។​

​យោង​តាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ក្នុងស្រុក FN បានឲ្យដឹងថា ក្នុងជំនួប​សំណេះសំណាល​នោះ សម្តេច​តេជោ ហ៊ុន សែន និង​លោក Zhang Gaoli បាន​ពិភាក្សា​គ្នា​ជាច្រើន​ទៅលើ​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ នានា​ទាំង​ក្រុម​ខណ្ឌ​ទ្វេភាគី​កម្ពុជា​-​ចិន និង​ក្នុង​ក្រប​ខណ្ឌ​ចិន​-​អាស៊ាន​។ លោក Zhang Gaoli ក៏​បាន​ប្រកាស​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ជា​មេដឹកនាំ​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើឲ្យ​កម្ពុជា​កាន់តែ​រីកចម្រើន​។​

​ក្រៅពី​សន្យា​ជួយ​ទប់ស្កាត់​មិនឲ្យ​មាន​បដិវត្តន៍ព័​រណ៍នៅ​កម្ពុជា​ហើយ​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​ចិន ក៏​បាន​សន្យា​ផ្តល់​ជំនួយ​សម្រាប់​ដំណើរការ បោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ និង​ជំនួយ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។​

​លោក Zhang Gaoli ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​សព​បែបយ៉ាង​ទាំងអស់​តាម​សំណើ​របស់​កម្ពុជា សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ដែល​ជា​បងប្អូន​ដ៏​ស្និទ្ធស្នាល​មួយ​នេះ ៕

 

Filed in: ព័ត៌មានជាតិ