សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុគ្គលឹក​ថា​មេ​ល្បែងអ​ន​ឡាញ​កាស៊ីណូ​ប៉ោយប៉ែត​ផា​លេស​ស៊ីដាច់​ប្រាក់ខែ​?

​បន្ទាយមានជ័យ​៖ ក្រុម​បុគ្គលិក​ផ្នែក​អន​ឡាញ​ខុសច្បាប់​នៅ​ក្នុង​កាស៊ីណូ​មួយ​យីហោ ប៉ោយប៉ែ​ត​ផា​លេស​ផ្លាស់​ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​ស៊ីដាច់​ប្រាក់ខែ ។​ពួកគេ​បានឲ្យដឹងថា​៖ ធើ្វ​ការ​ឲ្យ​ថៅកែ​ខ្មែរ​ម្នាក់​ឈ្មោះ ប៊ុន ឡុង ដែល​បាន​បើក​អន​ឡាញ​ឈ្មោះ​វី​ក្លិប ជួល​បន្ទប់​នៅ​ជាន់​ទី​០៤ ក្នុងតម្លៃ​៣០០០០ បាត​ក្នុង​១​ខែ​។​

ក្រុម​បុគ្គលិក​បន្តទៀតថា នា​ដើម​ខែ​កញ្ញា​២០១៧​ថ្ងៃទី​០៩​ហើយ​ពួកគាត់​នៅ​មិនទាន់​បាន​បើក​ប្រាក់ខែ​នៅ​ឡើយ​ទេ  ហើយ​ប្រាក់ខែ​របស់​ពួក​គាត់​ម្នាក់ៗ​ស្មើ​និង ១១០០០​បាត​ប្រាក់​ថៃ  ។ ក្រុម​កម្មករ​ដដែល​ថា បើ​ថៅកែ​មិន​ព្រម​បើកប្រាក់​ឲ្យ​ទេ ពួកគាត់​និង​ចេញមុខ​ប្តឹង​ថៅកែ​នោះ​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ទាមទារ​រក​ភាពយុត្តិធម៌ ។

នៅត្រឹម​ល្ងាច​ថ្ងៃទី​០៩​ក​ញ្ញ​២០១៧ បុរស​ឈ្មោះ​ប៊ុន ឡុង ដែល​មាន​ភាគហ៊ុន​នៅក្នុង​មុខរបរ​បើក​អន​ឡាញ​ខុសច្បាប់​នោះ បាន​លើកឡើង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​យឺយ​យ៉ាវនៃ​ដំណើរការ​បើកប្រាក់​ឲ្យ​បុគ្គលិក​របស់​ខ្លួន​នោះ គឺ​រងចាំ​ឲ្យ​ម្ចាស់​ភាគហ៊ុន​ថ្មី​មក​សាង បន្ទាប់​មក​ខ្ញុំ​នឹង​បើក​ប្រាក់​ឲ្យ​ពួក​គាត់​តែ​ម្តង ។

ដោយឡែក ភាគី​តំណាង​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ ឈ្មោះ ប្រុស​បានឲ្យដឹងថា ឈ្មោះ​ឡុង ជា​អ្នក​មក​ជួល​បន្ទប់​កាស៊ីណូ ក្នុងតម្លៃ​៣​ម៊ឺន​បាត​ប្រាក់ថៃ​ក្នុង​១​ខែ ហើយ​មក​ទល់​និង​ថ្ងៃនេះ ឈ្មោះ​នូវ​មិនទាន់​ទូទាត់​ប្រាក់​ថ្លៃ​បន្ទប់​នៅ​ឡើយ​ទេ ។ ពាក់​ពន្ធ័​និង​បញ្ហា​ស្មុគស្មាញ​នេះ នា​សព្វថ្ងៃ​បន​ល្បែង​កាស៊ីណូ​ខុសច្បាប់​បាន​កំពុងតែ​វិវឌ្ឍន៍​ខ្លួន​ពាសពេញ​ក្រុង​ប៉ោយប៉ែ​ត​ដដែល​ធ្វើឲ្យ​គេ​សង្ស័យថា ពួកគេ​បាន​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រពន្ធ័​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច បើ​ពុំនោះ​ទេ ច្បាស់​ណាស់​ថា ក្រុម​អ្នក​បើក​មុខរបរ​អន​ឡាញ​នឹង​មិន​អាច​បន្ត​អា​ជី​កម្ម​ដោយ​គ្មាន​ច្បាប់​បានឡើយ ។

​ជាក់ស្តែង សណ្ឋាគារ​ប៉ោយប៉ែ​ត​ផា​លេស​ផ្លាស់ និង​ផ្ទះ​របស់​លោក​មេបញ្ជាការ​រង​ប៉េអឹម ខេត្ត​បន្ទាយមានជ័យ ម៉ែន ភី​រម្យ នៅ​ផ្សារ​កណ្តាល​ក្បែរ​ការិយាល័យ ប្រៃសណីយ៍​ក្រុង​ប៉ោយ​ប៉ែត ក៏​ជួល​ឲ្យ​ពួក​ចិន​ស្នាក់នៅ​និង​បើក អន​ឡាញ ក្រៅពីនេះ​ទៀត​សោត សណ្ឋាគារ របស់លោក សាន ស៊ានហូ អភិបាលស្រុក​អូរ​ជ្រៅ ដែល​ស្ថិត​ក្នុង​សង្កាត់​ផ្សារកណ្តាល​នោះ ក៏​ជួល​ឲ្យ​ចិន​បើក​បន​ល្បែង​ខុសច្បាប់​អន​ឡាញ​ដែរ ។

ពាក់​ពន្ធ័​និង​បញ្ហា​នេះ ប្រជាពលរដ្ឋ​បាន​ទទួច​ស្នើឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​មានវិ​ធាន​ការ​ផ្លូវ​លើ​បន​ល្បែង​ខុស​ច្បាប់​ទាំងនោះ ដើម្បី​លើកស្ទួយ​ច្បាប់​ស្តីពី​ភូមិ​ឃ៊ំ​មាន​សុវត្ថិភាព​របស់​កម្ពុជា​ឲ្យ​មានតម្លៃ​និង​ប្រសិទ្ធភាព​ខ្ពស់ ។ ចំណែក លោក អាត់​ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​០៩​កញា​២០១៧​នេះ អង្គភាព​យើង​មិនអាច​សុំឲ្យ​លោក​ជួយ​បំភ្លឺ​បាន​ទេ ជុំវិញ​បន​ល្បែង​ខុសច្បាប់​នៅ​ក្រុង​ប៉ោយប៉ែត​បាន​ឡើយ ៕

Filed in: ព័ត៌មានជាតិ