សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ត្រៀមកម្លាំង​ទប់​តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ​មិនឲ្យ​ចូលសួរសុខទុក្ខ​លោក​កឹម​សុខា​នៅ​គុក​ត្រពាំង​ផ្លុង​

ត្បូងឃ្មុំ​៖​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ត្រៀម​និង​បញ្ជូន​កងកម្លាំង​ចម្រុះ​ប្រមាណ​៣០០​នាក់ ដើម្បី​ការពារ​សុវត្ថិភាព​ប​ច្ច​ប្បន្ន នៅ​មណ្ឌល ម​៣ ឬ​ពន្ធនាគារ​ត្រពាំងផ្លុង​ជាប់​ព្រំដែន​វៀតណាម ដែល​ជា​មណ្ឌល​ឃុំខ្លួន លោក កឹម សុខា ក្រោយពី​ក្រុម​សមជិក​សភា​របស់គ​ណប​ក្ស​សង្គ្រោះ​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពី​ការ​ទៅ​សួរ​សុខ ទុក្ខ​លោក កឹម សុខា នៅ ពន្ធនាការ​ត្រពាំង​ផ្លុង ម​.៣ ។​

​កងកម្លាំង​ចម្រុះ​ត្រូវបាន​គេ​បំពាក់​ដោយ​គ្រឿង​សម្ពា​វុ​ធ​ទំនើបៗ ដូចជា​ត្រៀម​ទៅ​ប្រយុទ្ធ​នៅ​សមរភូមិ​ក្តៅនា​ព្រំដែន​វៀតណាម​ជាមួយ​កម្ពុជា​យ៉ាង​ដូច្នេះ​អញ្ចឹង​។​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៧ លោកស្រី មូរ សុខ​ហួរ​អនុប្រធាន​គណបក្ស បាន​សរសេរ​លិខិត​ទៅ​ចៅក្រម គី ឬ​ទ្ធី សុំ​ជួប​សួរសុខទុក្ខ​លោក កឹម សុខា នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ (​ពន្ធនាគារ​ត្រពាំង​ថ្លុង​) នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧​។

​នៅក្នុង​លិខិត​ស្នើ​សុំ​នោះ ក្រៅ​ពី​លោកស្រី មូរ សុខ​ហួរ រួមមាន លោក ប៉ុល ហំ​ម តំណាងរាស្ដ្រ​មណ្ឌល​តាកែវ លោក ស៊ុន ឆៃ តំណាងរាស្ដ្រ​មណ្ឌល​ភ្នំពេញ លោក សួន សូ​រី​ដា តំណាងរាស្ដ្រ​មណ្ឌល​កំពង់ស្ពឺ និង​លោក គី វ៉ាន់​តារា តំណាងរាស្ដ្រ​មណ្ឌល​កំពង់ឆ្នាំង ដែល​មាន​បំណង​ចូល​សួរសុខទុក្ខ​លោក កឹម សុខា​។​

​លោក​ចៅក្រម គី ឬ​ទី្ធបាន​ជម្រាប​ជូន​ទៅ លោកស្រី មូរ សុខ​ហួ​តាម​លិខិត​ថា «​ដោយសារ​សំណុំរឿង​កំពុងស្ថិត​នៅ​ក្នុង​ចំណាត់ការ​ស៊ើបសួរ និង​ស្រាវជ្រាវ​ប្រមូល​ភ័ស្ដុតាង​នានា ហើយ​ចៅក្រម​មិនទាន់​សាកសួរ​ជន​ត្រូវ​ចោទ​នៅឡើយ ហេតុនេះ​ការ​ចូល​ជួប ឬ​សួរសុខទុក្ខ អាច​អនុញ្ញាត​ឲ្យបាន​តែ​មេធា​វី និង​ក្រុមគ្រួសារ ជន​ត្រូវ​ចោទ​ដែល​មិនទាន់​ទិន​នៅក្នុង​រឿង​តែប៉ុណ្ណោះ​។ សម្រាប់​អ្នក​ដទៃ​ផ្សេងទៀត ការចូល​សួរសុខទុក្ខ​អាច​អនុញ្ញាត​ឲ្យបាន ក្រោយ​ពី​ចៅក្រម​បាន​បំពេញ​កិច្ច​ចាំបាច់​មួយ​ចំនួន​សិន​… អាស្រ័យហេតុនេះ ការសុំ​ចូល​រួមសុខទុក្ខ លោក កឹម សុខា នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧ មិន​អាច​អនុញ្ញាត​ជូន​បាន​ទេ​» ។

​សូម​បញ្ជាក់​ដែរ​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ក​ញ្ញ​ឆ្នាំ​២០១៧​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​(​អវត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​)​បើក​កិច្ចប្រជុំ​ដើម្បី​សម្រេច​ឲ្យ​តុលាការ​ចាត់កា​រលើ​សំណុំរឿង​លោក​កឹម​សុខា​(​ទាំង​នៅ​មាន​អ​ភយ័​ឯកសិទ្ធ​ព្រោះ​គ្មាន​សម្លេង​២​ភាគ​៣)​។

​ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​តំណាង​កម្មករ កម្មការិនី​ជាង ៤​ពាន់​នាក់​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​នា​ព្រឹក​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៧​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​សំណុំរឿង​នៃ​អំពើ​ក្បត់ជាតិ​ប្រហែល​មិន​បិទ​បញ្ចប់​ត្រឹម​ការចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​បញ្ជា​ឲ្យ​ស្វែងរ​កជាប់​ពាក់ព័ន្ធ​មួយចំនួនទៀត​នៅក្នុង​គណបក្ស​ប្រឆាំង​មួយ​នេះ ហើយ​គណបក្ស​ទាំងមូល​ក៏​ត្រូវ​ប្រឈម​ការ រំលាយ​ចោល​ផងដែរ ប្រសិនបើ​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​អំពើ​ក្បត់ជាតិ​។

​ប្រសិន​បើ​ទប់ស្កាត់​ទង្វើ​ក្បត់ជាតិ​របស់លោក កឹម សុខា មិនទាន់​ទេ​នោះ ប្រទេសជាតិ​ទាំងមូល​អាច​នឹង​ត្រូវរ​លាយ​ហិនហោច​ជាក់​ជាមិនខាន​។​
«​ដូច្នេះ​យើង​មិន​អាច​ថយ​ក្រោយ​ទេ ហើយ​យើង​នឹង​ពិនិត្យ​មើល​នរណា​ខ្លះ​ពាក់ព័ន្ធ តើ​បក្ស​ទាំងមូល​ពាក់ព័ន្ធ​ឬ​អត់​?​។ បើ​បក្ស​ទាំងមូល​ពាក់ព័ន្ធ​វា​ច្បាស់​ណាស់​ថា បក្ស​ត្រូវ​បាន​រំលាយ​ចោល​តែ​ម្តង អំពើ​ឃុបឃិត​ក្បត់ជាតិ ក្បត់​ប្រទេស​»​។

​ប្រធាន​គណបក្សប្រឆាំង លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅផ្ទះ​របស់​លោក​ដោយ​គ្មាន​ដីកា កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃ​០៣ ខែ​កញ្ញា ហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​ភ្លាមៗ នៅ​មណ្ឌល​ពន្ធនាគា​ត្រពាំង​ផ្លុង ស្ថិតក្នុង​ខេត្ត​ត្បូងឃ្មុំ​។​ការចាប់ខ្លួន​នេះ ត្រូវបាន​មន្ត្រី​រដ្ឋាភិបាល​អះអាងថា ជា​ការអនុវត្ត​ច្បាប់ ដោយ​រដ្ឋាភិបាល​បាន​ចោទ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ថា “​ក្បត់ជាតិ​”​។​

​គណបក្សប្រឆាំង​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ភ្លាមៗ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង លោក កឹម សុខា ដោយ​គ្មាន​លក្ខខណ្ឌ​។ គណ​កប្ស​ប្រឆាំង​បាន​ហៅ​ការចាប់ខ្លួន​លោក កឹម សុខា ថា ជា​ការរំលោភ​បំពាន​អភ័យឯកសិទ្ធិសភា និង​គាបសង្កត់​ផ្នែក​នយោបាយ​។
​តំណាង​អង្គការសហប្រជាជាតិ និង​ស្ថានទូត​ធំៗ​រួមមាន អង់គ្លេស អូស្ត្រាលី អាមេរិក និង​សហភាព​អឺរ៉ុប និង​ប្រទេស​មួយចំនួន​ទៀត បាន​សម្តែង​ការព្រួយបារម្ភ​ជាខ្លាំង ជុំវិញ​ការចាប់ខ្លួន​មេបក្ស​រូបនោះ ហើយ​ពួកគេ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការគំរាមកំហែង​លើ​គណបក្សប្រឆាំង​ផង​ដែរ​។

 

Filed in: ព័ត៌មានជាតិ