សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ខឹង​ក្មួយ​ហាម​មិន​ផឹកស្រា អារ​.​ក​សម្លាប់​ខ្លួន​

​ខេត្ត​កំពង់ស្ពឺ ៖ ស្ត្រី​ញៀន​ស្រា​បាន​យក​កាំបិត​អារ​-​ក​សម្លាប់​ខ្លួន ព្រោះតែ​ខឹង​ក្មួយ​ហាម​មិន​ឲ្យ​ផឹកស្រា ខណៈ​ដែល​ករណី​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​អូរ​កូន​ត្រុំ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។  ស្ត្រី​ដែល​ធ្វើ​អត្តឃាត​ខ្លួនឯង​នោះ ឈ្មោះ ស៊ន ធី​ម អាយុ​៤៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​។

​បើតាម​សម្តី​អ្នក​ភូមិ​ក្បែរ​ខាង​បាន​ប្រាប់ថា ស្ត្រី​រងគ្រោះ​ជា​មនុស្ស​ផឹកស្រា​ប្រចាំ ហើយ​ក្មួយ​របស់​គាត់​បាន​ប្រាប់ថា ឈប់​ឲ្យ​ពិសា​ស្រា​ទៀត ព្រោះ​ខ្លាច​ខូច​សុខភាព មួយ​សន្ទុះ​ក្រោយ ស្ត្រី​ខាងលើ​បាន​ឡើង​ទៅលើផ្ទះ​យក​កាំបិត​បុ័ងតោ​អារ​.​ក​សម្លាប់​ខ្លួនឯង​បណ្តាលឲ្យ​ស្លាប់​នៅនឹងកន្លែ​ង​តែម្តង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ស្រុក​បាន​ចុះ​ធ្វើការ​ពិនិត្យ និង​បំពេញ​ឯកសារ​តាម​នីតិវិធី​រួច ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

Filed in: សន្តិសុខសង្គម