សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តេជោ​សែន​និង​ជនបរទេស​និយាយ​ពី​ការចាប់​លោក​កឹម​សុខា​!!

​ភ្នំពេញ​៖​នៅ​ចំពោះមុខ​ក្រុមកម្មករ កម្មការិនី រោងចក្រ​កាត់ដេរ​ជិត​៤០០០​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ បានបញ្ជាក់​ថា ការចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​ផែនការ​ក្បត់ជាតិ​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​ពេល​នេះ គឺជា ការទូទាត់​បញ្ជី​ពី​មុន​រហូត​ដល់​ចប់ និង​ថា បាតដៃ​ទី​៣ នៅ​ពីក្រោយ​រឿងរ៉ាវ​ទាំងនេះ គឺ​ប្រទេស​អាមេរិក​។​«​ដូច​ព្រឹត្តិការណ៍​ស្លាប់​មនុស្ស​នៅ​តាម​ផ្លូវ​វែង​ស្រេង អ្វីៗ​ទាំងអស់​មនុស្ស​នេះ អ្នក​ក៏​កសាង​ដូច្នេះ​ការចាប់​ខ្លូន​នៅពេលនេះ គឺជា​ការទូទាត់​បញ្ជី​ពី​ដើម​ដល់​ចប់ ហើយ​បាតដៃ​ពី​ក្រោយ​វា​នៅតែ​ដដែល គឺ​អាមេរិកកាំង អំពើ​ក្បត់ជាតិ​ឃុបឃិត​ជាមួយ​បរទេស ក្បត់ជាតិ​ខ្លួនឯង គឺ​តម្រូវឲ្យ​មាន​ការ ចាប់ខ្លួន​ភ្លាម​»​។

​សម្ដេចនាយក​រដ្ឋមន្ដ្រី ក៏​បាន​បញ្ជាក់​ទៅ​កាន់​ប្រជាពលរដ្ឋ​ដែល​បោះឆ្នោត​ជូន​គណបក្ស​ប្រឆាំង គឺ​ខុស​ហើយ ដោយសារ​តែ​បុគ្គល​រូបនេះ ស្ដាប់បង្គាប់​បរទេស ធ្វើតាម​បរទេស និង​បម្រើ​បរទេស​យ៉ាង​ដាច់ខាត តើ​ស្មារតី​ជាតិ​និយម​នៅ​កន្លែង​ណា បាន​ទៅ​ជា​អំពាវនាវ​ឲ្យគេ​មក​ជាន់ឈ្លី អធិបតេយ្យ​របស់​យើង​បែបនេះ ដូច្នេះ​ការចាប់ខ្លួន​ត្រូវធ្វើ ភ្លាម​អត់​មាន​បង្អង់​ទេ​។

​លោក កឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​វេលា​ម៉ោង​ប្រមាណ​០០៖៣៥​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​គេហដ្ឋាន​របស់​លោក​ស្ថិតនៅ​ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ក្រោយពី​មាន​ការ​បែកធ្លាយ​វីដេអូ​ក្បត់ជាតិ​មួយ​ផ្សាយ​នៅ​ប្រទេស​អូស្ត្រាលី ដែល​បង្ហាញ​ថា​លោក​កឹម​ធ្វើតាម​សហរដ្ឋអាមេរិក ដើម្បី​ក្នុង​គោលដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កើតចេញ​ពី​ការបោះឆ្នោត​។

​សម្លេង​ដែល​គេ​ឮ​គឺ​លោក កឹម សុខា និយាយ​ពី​ការតស៊ូ ២០​ឆ្នាំ​ហើយ​ដើម្បី​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ឈរ​លើ​គោលការណ៍​ច្បាស់លាស់ និង​ជា​ការ​សន្សំ​ការតស៊ូ​ជា​យូរណាស់​មកហើយ ហើយ​ថា​ការ​ដែល​ពលរដ្ឋ​ក្រោក​ឡើង​ប្រឆាំង​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ក្រោយ​ការបោះឆ្នោត​នោះ គឺ​កើតឡើង​ដោយសារ

​យុទ្ធសាស្ត្រ​ច្បាស់លាស់​របស់​អ្នកប្រឆាំង​៖ «​ខ្ញុំ​សូម​បញ្ជាក់​ជូន​បងប្អូន​ថា​ម៉េច​ជា​ដល់​ថ្ងៃនេះ ប្រជា​ពលរដ្ឋ​ខ្មែរ​ងើបឡើង​យ៉ាងច្រើន​កុះករ​រាប់លាន​អ្នក លែង​ខ្លាច​ហើយ​ហ៊ាន ហើយ​បាន​យល់ដឹង​ហើយ​បាន​បញ្ចេញ​នូវ​ទស្សនៈ​ល្អៗ តើ​ដោយសារ​អី មិនមែន​ដោយសារ​តែ​ទើប​មួយខែ​ឃោសនា​ហ្នឹង​ឬ​មួយ​ថ្ងៃនេះ​ទេ គឺ​ខ្ញុំ​សន្សំ ២០​ឆ្នាំ​ហើយ​បងប្អូន តាំងពី​ឆ្នាំ​១៩៩៣ ដែល​ខ្ញុំ​ជាប់​តំណាងរាស្ត្រ​ដំបូង រដ្ឋាភិបាល​អាមេរិក គឺ​គេ​ហៅ​ខ្ញុំ​ទៅ​ស្រុក​អាមេរិក មុនគេ​បង្អស់​ក្នុងនាម​អ្នកនយោបាយ​ខ្មែរ ដើម្បី​ឲ្យ​យល់​ពី​ដំណើរការ​ប្រជាធិបតេយ្យ ១​ឆ្នាំ ខ្ញុំ​ទៅ​ម្តងៗ​តាំងពី ៩៣ រហូត​ចុងក្រោយ​នេះ ក៏​គេ​បាន​សម្រេច​ថា​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា មាន​ការផ្លាស់ប្ដូរ​នោះ គេ​ត្រូវ​ឲ្យ​ខ្ញុំ​ដក​ខ្លួន​ចេញពី​នយោបាយ​មួយ​គន្លាក់​សិន​។

​ខ្ញុំ​ក៏​លាឈប់​ពី​នយោបាយ ពី​គណបក្ស​នយោបាយ​ដែល​ខ្ញុំ​ធ្លាប់​នៅ នៅ​ឆ្នាំ​២០០២ ដើម្បី​បង្កើត​អង្គការ​មួយ​ឈ្មោះថា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​។ តើ​គេ​ឲ្យ​បង្កើត​ដើម្បី​អី​? គេ​ថា​ដើម្បី​ផ្តួល​មេដឹកនាំ​ផ្ដាច់ការ​។ យើង​មិន​អាច​ទៅ​ជល់​ខាងលើ​ទេ មុន​នឹង​ដូរ​ខាងលើ​បាន យើង​ត្រូវ​គាស់​អា​ក្រោម​សិន ទាល់តែ​ដូរ​ពីក្រោម​ទៅមុន ជា​យុទ្ធសាស្ត្រ​នយោបាយ​ប្រទេស​ប្រជាធិបតេយ្យ​គេ​ធ្វើ ហើយ​សហរដ្ឋអាមេរិក ដែល​គេ​ជួយ​ខ្ញុំ​នេះ គេ​ឲ្យ​ខ្ញុំ​យក​ម៉ូឌែ​លតាមនៅ​ប្រទេស​យូ​ហ្គោ​ស្លាវី នៅ​ស៊ែ​បី ដែល​គេ​ប្តូរ​មេដឹកនាំ​ផ្ដាច់ការ​មី​ឡូ​សូ​វិច បាន​នោះ មី​ឡូ​សូ​វិច រថក្រោះ​សម្បើម​ណាស់​បងប្អូន​! ប៉ុន្តែ​គេ​ដូរ​បាន​ដោយសារ​គេ​ធ្វើ​យុទ្ធសាស្ត្រ​ហ្នឹង ហើយ​គេ​យក​បទពិសោធន៍​ហ្នឹង​ឲ្យ​ខ្ញុំ​ធ្វើ​នៅ​ស្រុក​ខ្មែរ តែ​អត់​មាន​នរណា​ដឹង​ទេ ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ​ដោយសារ​ថ្ងៃនេះ​យើង​ឈាន​ដល់​ជោគជ័យ​មួយ​ដំណាក់​ហើយ​។ ខ្ញុំ​ត្រូវតែ​ប្រាប់​បងប្អូន​ឲ្យដឹង ហើយ​នៅ​បន្ត​ទៀត​ជោគជ័យ យើង​ទទួល​បាន​ឲ្យតែ​យើង​ដើរ​តាម បើ​យើង​ធ្វើ​ឆុងឆាំង អាង​ច្បាំង អាង​កាប់ អាង​ចាក់ យើង​យក​ក្បាល​យើង​ជល់​ថ្ម តើ​វា​បែកក្បាល ឬ​បែក​ថ្ម​? វា​បែកក្បាល​»​។

​លើសពីនេះ សំឡេង​ថ្លែង​នៅ​ក្នុង​វីដេអូ​ឃ្លី​បដ​ដែល​បាន​លើកឡើង​នូវ​ពាក្យ​ដូរ ឬ​មិន​ដូរ ដែល​បក្ស​ប្រឆាំង​តែង​ប្រើ​នៅ​ក្នុង​បាតុកម្ម​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ ហើយ​ថា​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ បក្ស​ប្រឆាំង​នឹង​ឆ្លាក់​សារ​នយោបាយ​ដូរ​ឬ​មិន​ដូរ និង​លេខ​៧ ដែល​ជា​លេខ​រៀង​របស់​គណបក្ស​ដ៏​ធំ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ដើម្បី​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ ផ្លាស់ប្ដូរ​នៅ​កម្ពុជា​។

​ក្រៅពីនេះ ក៏​មាន​ការ​ថ្លែង​ពី​ការចុះ​ពន្យល់​ពលរដ្ឋ​អំពី​លទ្ធិប្រជាធិបតេយ្យ​ចាប់តាំងពី​ឆ្នាំ​២០០២ មក និង​ពី​សហរដ្ឋអាមេរិក ផ្ដល់​ជំនួយ​ដើម្បី​ជួល​ប៉ុស្តិ៍​វិទ្យុ​ដើម្បី​ផ្សាយ​អប់រំ​ពលរដ្ឋ ហើយ​ថា​ដោយសារ​តែ​ការអប់រំ​នេះហើយ បាន​ធ្វើឲ្យ​ពលរដ្ឋ​ឆ្លាត​ជាង​លោក ហ៊ុន សែន ទៅទៀត​៖ «​តើ​យុទ្ធសាស្ត្រ​របស់​យើង​យុទ្ធសាស្ត្រ​អី​ដែល​ខ្ញុំ​បាន​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​របស់​ខ្មែរ​យើង គឺ​គ្រោះថ្នាក់​របស់​ខ្មែរ​ដោយ​សារ​អី គឺ​ខ្លៅ ខ្លាច ឃ្លាន នេះ​ជា​យុទ្ធសាស្ត្រ ហើយ​ខ្ញុំ​នឹង​សរសេរ​សៀវភៅ​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ដាច់ ហើយ​បាន​ជោគជ័យ​មែន​។

​ខ្ញុំ​នឹង​ចេញ​សៀវភៅ​មួយ មិនមែន​ធម្មតា​ទេ​បងប្អូន​! ខ្ញុំ​អត់​មាន​ធ្វើ​តាម​ខ្ញុំ​នឹកឃើញ​ទេ គឺ​មាន​អ្នកជំនាញការ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​នៅ​ទីក្រុង​វ៉ា​ស៊ីន​តុ​ន ឌី​ស៊ី នៅ​ទីក្រុង​ម៉ុងត្រេ​អាល នៅ​ប្រទេស​កាណាដា ដែល​អាមេរិកាំង គេ​ជួល​មក​ដើម្បី​ធ្វើ​ការផ្តល់​មតិ​ឲ្យ​ខ្ញុំ​របៀប​ជា​យុទ្ធសាស្ត្រ​ក្នុង​ការផ្លាស់ប្ដូរ​មេដឹកនាំ​ផ្ដាច់ការ​នៅ​ស្រុក​ខ្មែរ ហើយ​បើ​ខ្ញុំ​ធ្វើ​តាម​ក្បួន​ប៉ុណ្ណឹង​ហើយ មាន​យុទ្ធសាស្ត្រ​ប៉ុណ្ណឹង​ហើយ បើ​មិន​ជោគជ័យ​ទៀត ខ្ញុំ​មិនដឹងថា​យ៉ាងម៉េច​ទៀត​ទេ​។ ឥឡូវ​វា​ឃើញ​ដើរ​រហូត វា​ទៅ​មុខ​រហូត ដើរ​ត្រូវ​សព្វថ្ងៃនេះ ដើរ​បង្រៀន​ពលរដ្ឋរ​ហូត​ពលរដ្ឋ​ហ៊ាន​និយាយ​ការពិត ហ៊ាន​ធ្វើ​បាតុកម្ម ហ៊ាន​ក្រោកឈរឡើង មនុស្ស​រាប់លាន​នាក់​»​។​

​ដោយសារ​តែ​ខ្លឹមសារ​ថ្លែង​នៅក្នុង​វីដេអូ​ឃ្លីប​ដូចនេះហើយ ទើប​រដ្ឋាភិបាល​យក​ជា​ហេតុផល​សំអាង​ក្នុង​ការចាប់ខ្លួន​លោក កឹម សុខា ទាំង​លោក​កំពុងមាន​អភ័យឯកសិទ្ធិសភា ដោយ​ចោទប្រកាន់​ថា​ជា​ការឃុបឃិត​គ្នា​រវាង​លោក កឹម សុខា និង​បក្សពួក​ជាមួយ​បរទេស ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ប្រទេស​ជាតិ និង​ជា​អំពើ​ក្បត់ជាតិ ហើយ​ដែល​រដ្ឋាភិបាល​អះអាងថា ជា​បទល្មើស​ជាក់ស្ដែង​។

​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​ភ្លាមៗ ក្រោយ​ការចាប់ខ្លួន​នេះ ដោយ​បាន​ចាត់ទុក​កាយ​វិការ និង​សកម្មភាព​របស់​មេបក្ស​ប្រឆាំង តាមរយៈ​ការនិយាយ​ដោយ​ផ្ទាល់មាត់​នៅក្នុង​វីដេអូ​នេះ​ថា ជា​អំពើ​ក្បត់ជាតិ ដែល​មានចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​នៃ​មាត្រា ៤៤៣ (​បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស​) ក្នុង​ផ្នែក​ទី​១ ស្តី​ពី​អំពើ​ក្បត់ជាតិ និង​អំពើ​ចារ​កម្ម ជំពូក​ទី​២ ស្តីពី​ការប៉ះពាល់​សន្តិសុខ​នៃ​រដ្ឋ មាតិកា​ទី​១ ស្តី​ពី​អំពើ​ក្បត់ជាតិ និង​អំពើ​ចារកម្ម​ជំពូក​ទី​២ ស្តីពី​ការប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ មាតិកា​ទី​១ ស្តី​ពី​ការប៉ះពាល់​ដល់​ស្ថាប័ន​ចម្បង​របស់​រដ្ឋ គន្ថី​ទី​៤ ស្តី​ពី​បទល្មើស​ប្រឆាំងនឹង​ជាតិ នៃ​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា​។​
​តាមរយៈ​សេចក្តីថ្លែងការណ៍​នេះ រាជរដ្ឋាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រក្សា​ភាពស្ងប់ស្ងាត់ និង​ទុក​ករណីនេះ​ជូន​តុលាការ ដើម្បី​ចាត់ការ​បន្ត​៕

​លោក ហ៊ុន ម៉ានិត កូនប្រុស​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបង្ហាញ​សារ​នៅលើ​បណ្តាញ​ទំនាក់ទំនង Facebook យ៉ាង​ដូច្នេះ​ថា​៖
«​កឹម សុខា ក្បត់​កម្ពុជា​ហើយ​, គាត់​បាន សារភាពថា មាន​ផែនការ​ជាមួយ សហរដ្ឋអាមេរិក​ចាប់តាំងពី​ឆ្នាំ​១៩៩៣, អរគុណ​គាត់​ដែល​ធ្វើឲ្យ​ពួក​យើង​ឥឡូវនេះ​បាន​ដឹង​អ្នកណា​ជា​ជន​ទី​៣»​។ Kem Sokha betrayed Cambodia. He confessed to have term plans with the United States since 1993… Thank to him, we now know who was (is) the Third Hand…»​។

​ដោយឡែក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ហៅ​ការចាប់ខ្លួន​មេដឹកនាំ​បក្សប្រឆាំង លោក កឹម សុខា ថា ជា​ការដើរថយក្រោយ​សម្រាប់​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេ​ស​កម្ពុជា​។​នាយក​ផ្នែក​តស៊ូ​មតិ​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ Human Rights Watch លោក John Sifton បាន​លើកឡើង​នៅក្នុង​អ៊ី​ម៉ែ​ល​នៅថ្ងៃនេះ​ថា ការចាប់ខ្លួន​លោក កឹម សុខា គឺជា​បរាជ័យ​ដ៏​ធំធេង​សម្រាប់​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

​លោក John Sifton បាន​បន្តថា ការចោទប្រកាន់​របស់​រដ្ឋាភិបាល ពុំ​មាន​ភាពត្រឹមត្រូវ​នោះ​ឡើយ ដែល​នេះ​គឺជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ដោយ​មិន​ត្រឹមត្រូវ ដើម្បី​បំបាត់​សំឡេង​រិះគន់ ឬក៏​គំរាមកំហែង​ដល់​ក្រុម​អ្នក​រិះគន់ និង​គូប្រជែង​នយោបាយ​។​Human Rights Watch បាន​លើកឡើង​ថា ក្នុង​រយៈពេល ៣៣​ឆ្នាំនេះ លោក ហ៊ុន សែន បាន​ប្រើប្រាស់​អំពើហិង្សា ការគំរាមកំហែង អំពើពុករលួយ និង​ការចាត់ការ​តាម​ផ្លូវច្បាប់​ដោយ​មិន​ត្រឹមត្រូវ ដើម្បី​រក្សា​អំណាច ហើយ​កាលពី​ឆ្នាំ​មុន​នេះ លោក ហ៊ុន សែន បាន​បង្កើន​ការវាយប្រហារ​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​។

​លោក John Sifton បាន​អំពាវនាវ​ទៅ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​កម្ពុជា និង​ម្ចាស់ជំនួយ គួរតែ​ថ្កោលទោស​ទៅលើ​ការវាយប្រហារ​ថ្មីៗ​នេះ​ទៅ​លើ​លទ្ធិប្រជាធិបតេយ្យ និង​ឲ្យ​កោះហៅ​អគ្គរាជទូត​កម្ពុជា​នៅ​ឯ​បរទេស ឲ្យ​ពន្យល់​ពី​សកម្មភាព​របស់​រដ្ឋាភិបាល​។

​ទាក់ទង​រឿង​មួយ​នេះ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ព្រមាន​ធ្ងន់ៗ និង​ហាម​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ឲ្យ​ការពា​រលោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​រាជរដ្ឋាភិបាល​ចាត់ជា​បុគ្គល​ក្បត់ជាតិ​នោះ ព្រោះ​អាច​នឹង​ធ្វើ​ឲ្យ​បក្ស​ប្រឈម​នឹង​ការ រំលាយចោល​។ «​បើ​បក្ស​ចេញមុខ​មក​ការពារ​បុគ្គល បក្ស​ក៏​ត្រូវ​ប្រឈម​នឹង​ការរំលាយចោល​ដែរ​[…]​។ […] កុំ​ថា​ប្រទេស​នេះ​ផ្តាច់ការ​អត់​ទេ​! រដ្ឋ​អធិបតេយ្យ​មួយ​មិន​អាច​ឲ្យ​បរទេស​មក​ធ្វើ​របៀប​នេះ​ទេ នេះ​ជា​អំពើ​ក្បត់ជាតិ យក​ផលប្រយោជន៍ ជាតិ​ឲ្យ​បរទេស អ្វីៗ​ដើម្បី​តែ​ផ្តួលរំលំ​ឡើង​កាន់​អំណាច​ខ្លួនឯង​។ អាមេរិកាំង​ធ្លាប់ធ្វើ​រឿង​នេះ​ជាមួយ លន់ នល់ អាមេរិកាំង​ក៏​ធ្វើ​រឿងនេះ ជាមួយ កឹម សុខា ទៀត​[…]»​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ឲ្យ​រក្សា​ភាពស្ងប់ស្ងាត់​ទុកឲ្យ​តុលាការ​ចាត់ការ ទៅតាម​ច្បាប់​។​«​បងប្អូន​ជន​រួម​សូមមេត្តា​រក្សា​ភាពស្ងប់ស្ងាត់ ទុកឲ្យ​តុលាការ​ចាត់ការ តាម​ផ្លូវច្បាប់​។ មិន​អាច​ទុក​ឲ្យ​អំពើ​ក្បត់ជាតិ​បែបនេះ​កើតមាន​នៅ​លើ​ទឹកដី​កម្ពុជា​ជាថ្មី​ម្តងទៀត​ទេ យើង​ឈឺចាប់​លើស​ពី​ការ​គ្រប់គ្រាន់ ទៅហើយ​។ ប្រជាពលរដ្ឋ​យើង​ឈឺចាប់​ណាស់​ទៅហើយ ល្មម​ផ្តល់​ឲ្យ​ពួកគាត់​នូវ​សេចក្តីសុខ គ្រាន់តែ​ស្អប់ ហ៊ុន សែន ម្នាក់ ឬ​ស្អប់​គណបក្ស​ប្រជាជន​កម្ពុជា អ្នកឯង​នាំ​បរទេស​មក​រក​វិធីសាស្ត្រ​ផ្តួលរំលំ ហើយ​ខ្ញុំ​អំពាវនាវ​ចំពោះ​សហរដ្ឋអាមេរិក និង​ប្រទេស​មួយចំនួន​ទៀត កុំ​លូកដៃ​ជាមួយ​កិច្ចការ​ទាំងឡាយ​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព និង​ផលប្រយោជន៍​របស់​ជាតិ​កម្ពុជា ទោស​ក្បត់ជាតិ គឺ​ជា​ទោស​ធ្ងន់​ជាង​គេ​ក្នុងចំណោម​ទោស​ទាំងអស់​»​។​សូមបញ្ជាក់​ថា​លោក​កឹម​សុខា​ត្រូវបាន​សមត្តកិច្ច​បញ្ជូន​យកទៅ​ដាក់​នៅ​គុក​ត្រពាំងផ្លុង​ដើម្បី​ការពារ​កុំឲ្យ​មាន​អ្នកអ្នកមក​រញ៉េរញ៉ៃ​បើ​ឃុំ​នៅ​គុក​ព្រៃ​ស​៕

 

 

Filed in: ព័ត៌មានជាតិ