សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បញ្ជូន​ស្ត្រី​មេខ្លោង​ជួញដូរ​ស្ត្រី​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ ស្រី្ត​មេខ្លោង​វ័យក្មេង​ម្នាក់​ដែលជា​អ្នក​លក់​ស្ដ្រីខ្មែរ ឲ្យទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​ម្នាក់​តម្លៃ​ប្រហែល​១,៥០០​ដុល្លារ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បាន​បង្ក្រាប និង​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​កាលពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៧​នេះ​។​

​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន លោក សូ វ៉ាន់ឌី បានបញ្ជាក់​ថា ស្ដ្រី​ជា​មេខ្លោង​នេះ​ឈ្មោះ អ៊ុ រ៉ា​ឌី​ន ហៅ​មាំ ហៅ​ម៉ា ដា​ម ហៅ​ជោលី អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៩៦​ឃ ផ្លូវជាតិ​លេខ​៥ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ បានធ្វើ​សកម្មភាព​ឃោសនា​បោក​បញ្ជោ​តដល់​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​កំពង់ចាម​១៦​នាក់ កំពង់ធំ​៦​នាក់ និង​ខេត្ត​កំពង់ឆ្នាំង​២​នាក់ (​សរុប​២៦​នាក់​) ឲ្យទៅ​ធ្វើការ​ជា​ស្ដ្រី​ជំនួយការ​មេផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី នឹង​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់ ចាប់ពី​៣០០​ដុល្លារ ទៅ​៤០០​ដុល្លារ ក្នុង​មួយ​ខែ ចំណែក​សោហ៊ុយ​គ្រប់បែប​យ៉ាង​មេខ្យល់​រូបនេះ ជា​អ្នកចំណាយ​ទាំងអស់​៕

 

Filed in: ព័ត៌មានជាតិ