សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុម​ឈ្មួញ​បាន​ចូល​មក​ដាក់​សៃយឺន​នៅក្នុង​អតីត​ឡូត៍​លេខ​១០ និង​ឡូត៍​លេខ​១១ ស្ថិត​នៅ​ព្រំប្រទល់​ជ្រៃ​ធំ និង​ព្រែក​ជ្រៃ​គឺ​មក​ពី​មេ​ជលផល​?

ខេត្ត​កណ្តាល ៖ បទល្មើស​ជលផល​កើត​មាន​ពេញបន្ទុក​នៅ​អតីត​ឡូត៍​លេខ​១០ និង​ឡូត៍​លេខ​១១ ស្ថិត​នៅ​ព្រំប្រទល់​ជ្រៃ​ធំ និង​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្តាល​នៅក្នុង​រដូវ​ហាមឃាត់​(​រដូវ​ត្រី​ពង​) តែ​គេ​មិនឃើញ​មន្ត្រីជលផល​ចុះ​បង្ក្រាប​នោះ​ទេ​។​

​ប្រភព​ច្បាស់ការ​ពី​ប្រជាពលរដ្ឋ​នេសាទ​បានឲ្យដឹងថា​៖ ក្រុម​ឈ្មួញ​បាន​ចូល​មក​ដាក់​សៃយឺន​នៅក្នុង​ទីតាំង​អតីត​ឡូត៍​លេខ ១០ និង​ឡូត៍​លេខ​១១ ស្ថិត​នៅ​ព្រំប្រទល់​ជ្រៃ​ធំ និង​ព្រែក​ជ្រៃ ស្រុក​កោះធំ ដោយ​ក្នុង​មួយ​ខ្សែ មួយ​ពាន់​ម៉ែត្រ​ចាប់​ខ្ទេច​ចាប់ខ្ទី​សូម្បី​តែ​ពង​ត្រី កូន​ត្រី​តូច ក៏​មិន​រួច​ដែរ​។​ផល​ដែល​ឈ្មួញ​យួន​ចូលមក​ចាប់​ដោយ​ខុសច្បាប់​ដោយសារ​មាន​ការបើក​ដៃ​ពី​មន្ត្រី​ជលផល​គឺ​គេ​ដឹក​ទៅ​វៀតណាម​ទាំង​យប់​ដោយ​រលូន​។

​ដោយសារ​មាន​ភ​សត្តុ​តាង​ជាក់ស្តែង​បាន​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​និយាយ​ថ​ថា​បទល្មើស​ទ្រង់ទ្រាយ​ធំ​ចឹង​បើមិន​មាន​ការបើកដៃ​ពី​លោក វ៉ិត ធា​រិទ្ធ មេ​ជលផល​ខេត្ត​កណ្តាល ទេ​ក៏​ក្រុម​ឈ្មួញ​វា​មិន​ហ៊ាន​ចូល​មក​ដាក់​សៃយឺន នៅក្នុង​អតីត​ឡូត៍​លេខ​១០ និង​ឡូត៍​លេខ​១១ ដោយ​គ្មាន​ការ​ខ្លាចញញើត​ចឹឡើយ​។​សម្តេច​ហ៊ុន​សែន​បាន​លុបចោល​ឡូតិ៍​នេសា​ទតែ​មន្ត្រី​ជលផលល​ក់​ឡូតិ៍​នេសាទ​ចឹង​ម៉េច​វិញ​ទៅ​?​។

​ដោយ​គ្មាន​សង្ឃឹម​ចំពោះ​មន្ត្រី​ជលផល​មូលដ្ឋាន​ខេត្ត​កណ្តាល ប្រជាពលរដ្ឋ​បាន​សំណូមពរ​អោយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចាត់​ក្រុមអធិការកិច្ច​ចុះ​ត្រួតពិនិត្យ​មើល​រឿង​នេះ​ផង​។

​លោក វ៉ិត ធា​រិទ្ធ មេ​ជលផល​ខេត្ត​កណ្តាល​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​ករណី​មាន​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ក្នុង​រដូវ​ហាមឃាត់​និង​ការចោទប្រកាន់​នេះ​នោះ​។​

​គួរបញ្ជាក់​ថា លោក វិត ធា​រិទ្ធ ធ្លាប់​មាន​ទំនាស​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​ខ្សេវ ឃុំ​រការ​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល រហូតដល់​អាជ្ញាធរ​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ចុះទៅ​ពិនិត្យ​ដី​ទំនាស់​នេះ​កាលពី​រសៀល​ថ្ងៃ​ទី​១​ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​បឹង​អួ​ក ឃុំ​រការ​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល​។

​ពាក់ព័ន្ធ​ករណី​នេះ កាលពីពេល​កន្លង​ទៅ ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ គឺ​ឃុំ​ស្អាង​ភ្នំ ឃុំ​ព្រែក​គយ និង​ឃុំ​រការ​ខ្ពស់ បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​បរិវេណ​បឹង​អួ​កដោយ​និយាយថា លោក វិត ធា​រិទ្ធ បាន​រំលោភ​យក​ដី​បឹង​ធម្មជាតិ ដែល​ជា​បឹង​បុរាណ​របស់​ពួកគាត់​ធ្លាប់​ប្រើប្រាស់ តាំងពីដើម​មក​ជំនាន់​ដូនតា​របស់​ពួកគាត់​ជា​លក្ខណៈ​គ្រួសារ ក្នុង​ការប្រកប​របរ​នេសាទ ទាញ​យក​ទឹក​ស្រោចស្រព​ស្រូវប្រាំង ឬ​ផលដំណាំ​នានា​នៅ​រដូវប្រាំង​កាប់​អុស​ជាដើម​។​

​ពលរដ្ឋ​បាន​ចោទ​លោក វិត ធា​រិទ្ធ បាន​ទន្ទ្រាន​ពង្រីក​កសិដ្ឋាន​ចិញ្ចឹម​ត្រី​បន្តិច​ម្តងៗ ធ្វើឲ្យ​ដី​បឹង​រួម​តូចៗ​ទៅ ពី​ជាង​១០​ហិកតា​មក​នៅ​ប្រហែលជា​៧​ទៅ​៨​ហិកតា​ប៉ុណ្ណោះ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ នៅ​រដូវប្រាំង​ក៏​ដូច​រដូវវស្សា​ដែរ បឹង​នេះ​គោក​មិន​មាន​ទឹក​ប្រើប្រាស់​នោះ​ទេ ព្រោះ​តែ​លោក វិត ធារិទ្ធិ បាន​លើក​ទំនប់​បិត​ផ្លូវទឹក​ចូល​។

 

Filed in: ព័ត៌មានជាតិ